ប័ណ្ណសារព័ត៌មាន
2025-02-04
កម្មករ និងសហជីពមួយចំនួនបារម្ភពីសុវត្ថិភាពរបស់កម្មករនៅពេលពួកគាត់ធ្វើដំណើរទៅកន្លែងការងារ និងត្រឡប់មកផ្ទះវិញ ដោយសារតែឡានដឹកកម្មករភាគច្រើនដាក់មនុស្សលើសចំណុះ ហើយតៃកុងឡានផឹកគ្រឿងស្រវឹងអំឡុងពេលបើកបរ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល និងថៅកែរោងចក្រគិតគូរពីសុវត្ថិភាព និងអាយុជីវិតរបស់កម្មករ។
2025-02-04
អ្នកឃ្លាំមើលបរិស្ថានស្នើដល់អាជ្ញាធរ ឲ្យស្វែងរកប្រភពនៃការលេចធ្លាយប្រេង ដែលអណ្ដែតលើឆ្នេរព្រែកត្រែង ដើម្បីរកអ្នកទទួលខុសត្រូវ។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធ ចុះសម្អាតប្រេងប្រមាណ២ពាន់លីត្រ ដែលបានអណ្ដែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ កាលពីដើមខែកុម្ភៈ។
2025-02-04
សកម្មជនការពារព្រៃឈើ នៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ អះអាងថា លោកនឹងមិនសុំទោសមន្ត្រីបរិស្ថាន ដែលប្រព្រឹត្តអំពើពុករលួយឲ្យមានការកាប់ឈើនៅតំបន់ព្រៃឡង់ដាច់ខាត បើទោះបីប្រឈមជាប់ពន្ធនាគារក៏ដោយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ព្រមានចាត់វិធានការច្បាប់លើ លោក អ៊ុក ម៉ៅ និងឲ្យលោកសុំទោសមន្ត្រីបរិស្ថាននៅតំបន់នោះជាសាធារណៈ។
2025-02-04
កូនប្រុសលោក លិម គិមយ៉ា គឺលោក លិម តូម៉ា អះអាងជាថ្មីថា ឃាតកម្មលើឪពុករបស់លោកជារឿងនយោបាយ។ លោកប្ដេជ្ញាថា នឹងស្វែងរកយុត្តិធម៌ជូនឪពុករបស់លោកឱ្យខាងតែបាន។
2025-02-04
លេខាធិការដ្ឋាននៃអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជសាយតេស (CITES) ជំរុញឱ្យមានការផ្អាកការជួញដូរសត្វស្វាកន្ទុយវែង ឬស្វាក្ដាមនៅកម្ពុជា ដោយសារតែកន្លងមកករណីចាប់យកសត្វស្វាក្ដាមពីក្នុងព្រៃយកទៅលក់នៅបរទេសបន្តកើតមាន។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលឆ្លើយតបជុំវិញករណីនេះដើម្បីស្ដារកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។
2025-02-03
ក្រុមគ្រួសារ និងគណបក្សសង្គ្រោះជាតិរៀបចំពិធីបុណ្យបញ្ចុះសពលោក លិម គិមយ៉ា នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ។ អ្នកប្រជាធិបតេយ្យប្ដេជ្ញាចេញតស៊ូមតិឱ្យខ្លាំងក្លាដើម្បីជំរុញរដ្ឋាភិបាលបារាំងឱ្យយកចិត្តទុកដាក់ថែមទៀតក្នុងការស៊ើបអង្កេតរកយុត្តិធម៌ជូនលោក លិម គិមយ៉ា។
2025-02-03
ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ាមួយចំនួន បារម្ភវ័ណ្ឌកនឹងបំណុល ដែលកាន់តែកើនឡើងជារៀងរាល់ខែ បន្ទាប់ពីទន្ទឹងរង់ចាំដំណោះស្រាយ ជិត ២ឆ្នាំមកហើយ ខណៈពលរដ្ឋខ្លះចាញ់បោកក្រុមហ៊ុនហើយ និងត្រូវក្រុមហ៊ុន ប្ដឹងថែមទៀត និងខ្លះទៀតសម្លាប់ខ្លួន ពីព្រោះគ្មានលទ្ធភាពសងបំណុល។
2025-02-03
យុវជនចលនាមាតាធម្មជាតិ និងយុវជនមួយចំនួនទៀត រំលឹកពីវីរភាពរបស់សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ក្រោយលោកជាប់ពន្ធនាគារជាង៧ខែ ដោយសារតែភាពសកម្មក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
2025-02-03
តុលាការរាជធានីភ្នំពេញពន្យារពេលសវនាការសំណុំរឿងរបស់កញ្ញា នួន តឿន ទៅពេលក្រោយដោយគ្មានថ្ងៃកំណត់។ មន្រ្តីបក្សប្រឆាំងចាត់ទុកវិធានការរបស់តុលាការនេះថា ជាការធ្វើទុក្ខបុកម្នេញ ដាក់សម្ពាធឱ្យអ្នកជាប់ឃុំធ្វើវីដេអូសារភាព ឬចុះចូលជាមួយបក្សកាន់អំណាច។
2025-02-03
ការជំរុញនេះធ្វើ ឡើងបន្ទាប់ពីលោកប្រុសលោក លិម គិមយ៉ា លើកឡើងថា ការស៊ើបអង្កេតលើឃាតកម្មឪពុករបស់លោកហាក់នៅជាប់គាំង ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនព្រមចាប់បញ្ជូនជនសង្ស័យជាជនជាតិខ្មែរពីរនាក់ ទៅឱ្យតុលាការថៃ។
2025-02-03
DeepSeek គឺជាកម្មវិធីបញ្ញាសិប្បនិមិត្តបើកចំហ បង្កើតឡើងដោយសហគ្រិនបច្ចេកវិទ្យាមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន។
2025-02-02
សកម្មជនបរិស្ថានថា ការបាក់ច្រាំងផ្លូវបេតុង និងផ្ទះសម្បែងរបស់ពលរដ្ឋនៅតាមមាត់ទន្លេមេគង្គជាច្រើនខ្នងចូលក្នុងទឹក ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ដោយសារតែការបូមខ្សាច់នៅតំបន់នោះ។ ចំណែកអាជ្ញាធរក្រុងភ្នំពេញ មិនបានបញ្ជាក់ពីមូលហេតុនោះទេ ដោយគ្រាន់តែឲ្យមន្ត្រីប្រញាប់ទប់ស្កាត់កុំឲ្យបាក់ច្រាំង នាំឲ្យខូចខាតផ្ទះសម្បែងពលរដ្ឋបន្ថែមទៀត។
2025-02-02
កូនស្រីសកម្មជនដីធ្លីនៅតំបន់បឹងកក់លោកស្រី ង៉ែត ឃុន គឺលោកស្រី អេង សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ«បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ សាច់ញាតិ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកចាត់ការចាប់ខ្លួនលោកស្រី អេង សុខា នេះគឺជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
2025-02-02
សកម្មជនការពារព្រៃឈើដែលតែងតែចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែង បន្តចោទមន្ត្រីបរិស្ថាននៅតំបន់នោះថា ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមជនល្មើសចូលកាប់ឈើធ្វើអាជីវកម្មក្នុងតំបន់ព្រៃឡង់ដោយសេរី។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះទៅរកឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងដែនជម្រកសត្វព្រៃឡង់ ដែលសកម្មជនតែងតែផ្តល់ព័ត៌មានពីបទល្មើសព្រៃឈើ។
2025-02-02
មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)ឱ្យដឹងថា ការសម្រេចផ្អាកជំនួយភ្លាមៗរបស់សហរដ្ឋអាមេរិកធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការស្រាវជ្រាវ និងបោសសំអាតគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះ ដែលកំពុងប្រតិបត្តិការក្នុងខេត្តចំនួន៨ នាភាគឦសាននិងភាគខាងកើតរបស់កម្ពុជា។