ប័ណ្ណសារព័ត៌មាន
2025-01-25
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងចាប់ផ្ដើមឡើងវិញ នូវយុទ្ធនាការនៅទូទាំងពិភពលោកទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរកម្ពុជាក្រោម ក្រោយតុលាការវៀតណាមបានកាត់ទោសព្រះសង្ឃ និងសកម្មជនឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ។ គម្រោងនេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបានស្នើឲ្យវៀតណាមគោរពនិងការពារសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ និងដោះលែងមនុស្សដែលវៀតណាមចាប់ដាក់ពន្ធនាគារដោយអយុត្តិធម៌។
2025-01-24
ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានរម្លឹកថា រដ្ឋាភិបាលបារាំង(French)កំពុងតាមដាន ដោយយកចិត្តទុកដាក់ ទៅលើការស៊ើបអង្កេតករណីឃាតកម្មលើ លោក លិម គិមយ៉ា ដែលជាពលរដ្ឋបារាំង និងជាសមាជិកគណបក្សប្រឆាំងនៅកម្ពុជា។ អ្នកឃ្លាំមើលលើកឡើងថា ការរម្លឹករបស់បារាំង នេះ អាចជាសារដាស់តឿនមួយ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនការចាប់ខ្លួនជនសង្ស័យដែលជាជនជាតិខ្មែរ បញ្ជូនទៅឱ្យអាជ្ញាធរថៃបន្តនីតិវិធី ដើម្បីរកយុត្តិធម៌ឱ្យលោក លិម គិមយ៉ា។
2025-01-24
តុលាការកំពូលប្រកាសសាលដីកាផ្ដន្ទាទោសអតីតប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ឱ្យបន្តជាប់ពន្ធនាគារ ៣ឆ្នាំ ដូចតុលាការថ្នាក់ក្រោម។ គ្រួសារ និងមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា ការសម្រេចរបស់តុលាការកំពូលធ្វើឡើងដោយមិនផ្អែកលើការពិត និងលំអៀងផ្នែកនយោបាយ។
2025-01-23
អ្នកការពារសិទ្ធិមនុស្ស និងអ្នកតាមដានស្ថានការណ៍នយោបាយ ទាមទារឱ្យរដ្ឋាភិបាលចេញមុខទទួលត្រូវលើករណីមនុស្សដណ្ដើមអាំងប៉ាវនៅផ្ទះលោកឧកញ៉ា សុខ គង់ ស្លាប់និងរបួស។ ពួកគេព្រួយបារម្ភថា ករណីនេះគ្មានអ្នកទទួលខុសត្រូវ ហើយទីបំផុតទៅ បានត្រឹមតែផ្ដល់លុយបន្តិចបន្តូចចូលបុណ្យគ្រួសារសព ហើយបិទបញ្ចប់សំណុំរឿងដូចករណីរត់ជាន់គ្នានៅកោះពេជ្រកាលពីឆ្នាំ២០១០ជាដើម។
2025-01-23
អ្នកជំនាញផ្នែកសារព័ត៌មានថា អាជ្ញាធរគួរតែប្រើប្រាស់វិធានការអប់រំលើអ្នកសារព័ត៌មាន បើសិនជារកឃើញថា ពួកគេបានផ្សព្វផ្សាយព័ត៌មានមិនពិត។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនអ្នកសារព័ត៌មានចំនួន២នាក់ ដោយចោទពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កឲ្យមានភាពចលាចលក្នុងសង្គម។
2025-01-23
អ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំរដ្ឋាភិបាលកម្ពុជា និងថៃ កំពុងទាញយកផលប្រយោជន៍នយោបាយ បន្ទាប់ពីរឿងវិវាទនៅក្នុងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» និងបញ្ហាកោះគជ់ បានស្ងប់ស្ងាត់អស់មួយរយៈពេលមកនេះ។ ពួកគាត់លើកឡើងថា ភាពស្ងប់ស្ងាត់នេះ នឹងធ្វើឱ្យមេដឹកនាំកម្ពុជា និងថៃ បានចំណេញលើផ្នែកនយោបាយ ប៉ុន្តែបញ្ហានេះ នឹងធ្វើឱ្យកម្ពុជាបាត់បង់ឱកាសទាមទារចំណែកនៃកោះគជ់យកមកគ្រប់គ្រងវិញ។
2025-01-23
សកម្មជននយោបាយដែលធ្លាប់ជាប់ពន្ធនាគារមួយចំនួន អះអាងថា គណបក្សប្រជាជនកម្ពុជាបានយកមណ្ឌលកែប្រែ មកធ្វើជាកន្លែងលាងខួរអ្នកទោសមនសិការ ឱ្យក្លាយជាឧបករណ៍បម្រើនយោបាយរបស់មេដឹកនាំផ្ដាច់ការ។ ពួកគាត់លើកឡើងថា បក្សកាន់អំណាចបានគំរាមផង និងលួងលោមផង ដើម្បីបង្ខំឱ្យអ្នកទោសមនសិការថតវីដេអូសុំទោសមេដឹកនាំត្រកូលហ៊ុន ជាថ្នូរនឹងសេរីភាព ហើយមានតែអ្នកជាប់ឃុំភាគតិចប៉ុណ្ណោះ តស៊ូរក្សាគោលជំហរ មិនសុំទោសគ្រួសារត្រកូលហ៊ុន ហើយសុខចិត្តទទួលទោសរហូតដល់ពេលកំណត់។
2025-01-23
អ្នកជំនាញ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា កម្ពុជានឹងមិនអាចដកខ្លួនចេញពីឥទ្ធិពលវៀតណាម (Vietnam) បាននោះទេ បើទោះបីជារដ្ឋាភិបាលត្រកូល ហ៊ុន ចាប់យកប្រទេស ចិនកុម្មុយនិស្ត (China) ធ្វើជាខ្នងបង្អែក ដើម្បីទទួលបានការគាំទ្រផ្នែកនយោបាយ និងជំនួយសម្រាប់រក្សាអំណាចក្តី។ ការវាយតម្លៃបែបនេះ ធ្វើឡើងបន្ទាប់ពីភាគីវៀតណាមបានស្នើឱ្យកម្ពុជាបន្តពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។
2025-01-23
មនុស្សចំនួន ៤នាក់បានស្លាប់ និង ៥នាក់ទៀត ពេទ្យកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ ក្នុងហេតុការណ៍ប្រជ្រៀតគ្នាយកអាំងប៉ាវនាឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម។ ហេតុការណ៍នេះ កើតឡើងនៅខាងមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្ថិតនៅតាមបណ្ដោយផ្លូវ នរោត្ដម រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា។
2025-01-22
ទោះបីជាអំពើឃាតកម្មលើលោក ជា វិជ្ជា មានរយៈពេល ២១ឆ្នាំហើយក៏ដោយ សំឡេងនៃការទាមទាររកយុត្តិធម៌ សម្រាប់ប្រធានសហជីពសេរីកម្មកររូបនេះ នៅតែខ្លាំងក្លា និងប្ដេជ្ញាជំរុញរហូតទាល់តែរដ្ឋាភិបាលអាចចាប់ជនដៃដល់ និងអ្នកនៅពីក្រោយឃាតកម្ម យកមកផ្ដន្ទាទោសតាមច្បាប់។ អ្នកចូលរួមទាមទារយុត្តិធម៌ ជិត ១០០នាក់ ភាគច្រើនជាកម្មករ មន្ត្រីសហជីព មន្ត្រីសង្គមស៊ីវិល និងគណបក្សនយោបាយក្រៅរដ្ឋាភិបាល បានអុជធូបនិងដាក់កម្រងផ្កា គោរពវិញ្ញាណ លោក ជា វិជ្ជា នៅកន្លែងតម្កល់រូបសំណាករបស់លោក ក្បែររបងវត្តលង្ការាជធានីភ្នំពេញ។
2025-01-22
គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម នៅថ្ងៃទី២២ មករានេះ បានជួយសង្គ្រោះស្រូវប្រាំងរបស់កសិករ ៣៩៩គ្រួសារ នៅខេត្តក្រចេះ ដែលកំពុងខ្វះទឹកបូមបញ្ចូលស្រែ។ ប្រជាកសិករ និងមន្ត្រីសង្គមស៊ីវិលចាត់ទុកវិធានការនេះថា មិនចំទិសដៅស្នូល ដើម្បីជួយកសិករនោះឡើយ។
2025-01-22
ក្រុមស្ត្រីរងគ្រោះពីការរំលោភយកដីធ្លី និងជាអ្នកតស៊ូមតិមួយចំនួនកំពុងប្រឈមនឹងបញ្ហាសម្ពាធផ្លូវចិត្ត និងការរស់នៅព្រាត់ប្រាសពីក្រុមគ្រួសារ បន្ទាប់ពីដីធ្លីរបស់ពួកគាត់រងការរំលោភយកពីសំណាក់អ្នកមានលុយមានអំណាច និងពុំទទួលបានសំណងសមរម្យ។ ពួកគាត់អះអាងថា កាន់តែឈឺចាប់ជាងនេះទៅទៀតនោះ នៅពេលពលរដ្ឋរងគ្រោះដីធ្លី ស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលឱ្យដោះស្រាយវិវាទដីធ្លី ពួកគាត់បែរជារងការចោទប្រកាន់ពីតុលាការទៅវិញ។
2025-01-22
ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត អះអាងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និងEBA របស់សហភាពអឺរ៉ុបកន្លងមក គឺដោយសារលោក សម រង្ស៊ី ទៅញុះញង់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយក៏នៅស្របពេលដែលប្រជាកសិករ ជាច្រើនចេញតវ៉ា រឿងស្រូវ និងដំឡូងធ្លាក់តម្លៃខ្លាំង។
2025-01-22
តុលាការខេត្តសៀមរាប កាលពីថ្ងៃទី២១ មករា ម្សិលមិញនេះ បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនគណបក្សប្រឆាំង ៣ នាក់ ឱ្យជាប់ពន្ធនាគារចំនួន ១៨ ខែ និងពិន័យជាប្រាក់ចំនួន ១៨ លានរៀល ពីបទ «គំរាមកំហែង និងគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ»។ អ្នកទាំង ៣ រួមមាន លោក ព្រហ្ម សុព្រឹក្ស លោក នង ធារ៉ា និងលោក អាំង សុផារិទ្ធ។