ប័ណ្ណសារព័ត៌មាន
2025-01-26
អ្នកជំនាញបារម្ភចំពោះជីវភាពប្រចាំថ្ងៃរបស់កសិករខ្មែរមួយចំនួនដោយសារតែបច្ចុប្បន្ន ខ្វះទីផ្សារលក់ផលិតផលឱ្យបានទូលំទូលាយ។
2025-01-26
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ទទូចឱ្យសាលាឧទ្ធរណ៍ភ្នំពេញកំណត់ថ្ងៃបន្តនីតិវិធី ឱ្យបានឆាប់ក្រោយពីសាលាឧទ្ធរណ៍បានពន្យារពេលប្រមាណ៤ ខែមកហើយ។ សហមេធាវីលើកឡើងថា ពួកគាត់បានធ្វើសេចក្ដីស្នើទៅសាលាឧទ្ធរណ៍ចំនួន ២ដងហើយ ប៉ុន្តែតុលាការគ្រាន់តែឆ្លើយតបថា នឹងធ្វើនៅពេលឆាប់ៗ។
2025-01-26
ពាក់ព័ន្ធនឹងបញ្ហាកសិកម្មនៅដើមឆ្នាំ២០២៥នេះ កសិករនៅតាមខត្តមួយចំនួន នាំគ្នាចេញតវ៉ាជាបន្តបន្ទាប់ ដូចជានៅខេត្តបាត់ដំបង ក្រចេះ និង ខេត្តតាកែវ ជាដើម ដោយសារការខ្វះខាតទឹកស្រោចស្រូវប្រាំង និងបញ្ហាខ្វះទីផ្សារលក់កសិផល។
2025-01-26
បុគ្គលិកធ្វើការនៅក្នុងកាស៊ីណូក្រោន(Crown Casino) របស់ឧកញ៉ា កុក អាន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអះអាងថា ក្រុមឧក្រិដ្ឋជនបានបញ្ជូនមនុស្សមួយចំនួន ចេញពីអាគារកាស៊ីណូ ទៅកាន់កន្លែងផ្សេង និងបញ្ជូនមនុស្សថ្មីជាច្រើននាក់មកជំនួស បន្ទាប់ពីលេចឮព័ត៌មានពីឧក្រិដ្ឋកម្មឆបោកនៅក្នុងអាគារ។ ប្រភពអះអាងថា មូលហេតុដែលក្រុមឧក្រិដ្ឋជន ផ្លាស់ប្ដូរមនុស្សតាមអំពើចិត្តបែបនេះ គឺដោយសារអាជ្ញាធរទទួលសំណូកពីក្រុមឧក្រិដ្ឋជន។
2025-01-26
អ្នកច្បាប់ និងអ្នកឃ្លាំមើលសង្គមលើកឡើងថា សេចក្ដីព្រាងច្បាប់ដាក់ទោសទៅលើបុគ្គលណាមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងជាការគំរាមកំហែងដល់អ្នកដែលមានមតិផ្ទុយពីរដ្ឋាភិបាលជាពិសេសពាក់ព័ន្ធទិវាជ័យជម្នះ៧ មករា របស់គណបក្សកាន់អំណាច។ ពួកគាត់អះអាងថា សេចក្ដីព្រាងច្បាប់នេះបង្កើតឡើងដើម្បីបម្រើឱ្យក្រុមគ្រួសារត្រកូល«ហ៊ុន»ជាជាងបម្រើផលប្រយោជន៍សាធារណៈ។
2025-01-25
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បន្តចោទប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន និងភរិយាគឺអ្នកស្រី ប៊ុន រ៉ានី ជាអ្នកនៅពីក្រោយការសម្លាប់សាច់ញាតិ បុគ្គលល្បីៗ ក្នុងនោះរួមទាំងអតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ផង។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បដិសេធថា រដ្ឋាភិបាលនិងគ្រួសារលោកមិនជាប់ពាក់ព័ន្ធនឹងឃាតកម្មនយោបាយ។
2025-01-25
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងចាប់ផ្ដើមឡើងវិញ នូវយុទ្ធនាការនៅទូទាំងពិភពលោកទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរកម្ពុជាក្រោម ក្រោយតុលាការវៀតណាមបានកាត់ទោសព្រះសង្ឃ និងសកម្មជនឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ។ គម្រោងនេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបានស្នើឲ្យវៀតណាមគោរពនិងការពារសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ និងដោះលែងមនុស្សដែលវៀតណាមចាប់ដាក់ពន្ធនាគារដោយអយុត្តិធម៌។
2025-01-24
ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានរម្លឹកថា រដ្ឋាភិបាលបារាំង(French)កំពុងតាមដាន ដោយយកចិត្តទុកដាក់ ទៅលើការស៊ើបអង្កេតករណីឃាតកម្មលើ លោក លិម គិមយ៉ា ដែលជាពលរដ្ឋបារាំង និងជាសមាជិកគណបក្សប្រឆាំងនៅកម្ពុជា។ អ្នកឃ្លាំមើលលើកឡើងថា ការរម្លឹករបស់បារាំង នេះ អាចជាសារដាស់តឿនមួយ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនការចាប់ខ្លួនជនសង្ស័យដែលជាជនជាតិខ្មែរ បញ្ជូនទៅឱ្យអាជ្ញាធរថៃបន្តនីតិវិធី ដើម្បីរកយុត្តិធម៌ឱ្យលោក លិម គិមយ៉ា។
2025-01-24
តុលាការកំពូលប្រកាសសាលដីកាផ្ដន្ទាទោសអតីតប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ឱ្យបន្តជាប់ពន្ធនាគារ ៣ឆ្នាំ ដូចតុលាការថ្នាក់ក្រោម។ គ្រួសារ និងមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា ការសម្រេចរបស់តុលាការកំពូលធ្វើឡើងដោយមិនផ្អែកលើការពិត និងលំអៀងផ្នែកនយោបាយ។
2025-01-23
អ្នកការពារសិទ្ធិមនុស្ស និងអ្នកតាមដានស្ថានការណ៍នយោបាយ ទាមទារឱ្យរដ្ឋាភិបាលចេញមុខទទួលត្រូវលើករណីមនុស្សដណ្ដើមអាំងប៉ាវនៅផ្ទះលោកឧកញ៉ា សុខ គង់ ស្លាប់និងរបួស។ ពួកគេព្រួយបារម្ភថា ករណីនេះគ្មានអ្នកទទួលខុសត្រូវ ហើយទីបំផុតទៅ បានត្រឹមតែផ្ដល់លុយបន្តិចបន្តូចចូលបុណ្យគ្រួសារសព ហើយបិទបញ្ចប់សំណុំរឿងដូចករណីរត់ជាន់គ្នានៅកោះពេជ្រកាលពីឆ្នាំ២០១០ជាដើម។
2025-01-23
អ្នកជំនាញផ្នែកសារព័ត៌មានថា អាជ្ញាធរគួរតែប្រើប្រាស់វិធានការអប់រំលើអ្នកសារព័ត៌មាន បើសិនជារកឃើញថា ពួកគេបានផ្សព្វផ្សាយព័ត៌មានមិនពិត។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនអ្នកសារព័ត៌មានចំនួន២នាក់ ដោយចោទពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កឲ្យមានភាពចលាចលក្នុងសង្គម។
2025-01-23
អ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំរដ្ឋាភិបាលកម្ពុជា និងថៃ កំពុងទាញយកផលប្រយោជន៍នយោបាយ បន្ទាប់ពីរឿងវិវាទនៅក្នុងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» និងបញ្ហាកោះគជ់ បានស្ងប់ស្ងាត់អស់មួយរយៈពេលមកនេះ។ ពួកគាត់លើកឡើងថា ភាពស្ងប់ស្ងាត់នេះ នឹងធ្វើឱ្យមេដឹកនាំកម្ពុជា និងថៃ បានចំណេញលើផ្នែកនយោបាយ ប៉ុន្តែបញ្ហានេះ នឹងធ្វើឱ្យកម្ពុជាបាត់បង់ឱកាសទាមទារចំណែកនៃកោះគជ់យកមកគ្រប់គ្រងវិញ។
2025-01-23
សកម្មជននយោបាយដែលធ្លាប់ជាប់ពន្ធនាគារមួយចំនួន អះអាងថា គណបក្សប្រជាជនកម្ពុជាបានយកមណ្ឌលកែប្រែ មកធ្វើជាកន្លែងលាងខួរអ្នកទោសមនសិការ ឱ្យក្លាយជាឧបករណ៍បម្រើនយោបាយរបស់មេដឹកនាំផ្ដាច់ការ។ ពួកគាត់លើកឡើងថា បក្សកាន់អំណាចបានគំរាមផង និងលួងលោមផង ដើម្បីបង្ខំឱ្យអ្នកទោសមនសិការថតវីដេអូសុំទោសមេដឹកនាំត្រកូលហ៊ុន ជាថ្នូរនឹងសេរីភាព ហើយមានតែអ្នកជាប់ឃុំភាគតិចប៉ុណ្ណោះ តស៊ូរក្សាគោលជំហរ មិនសុំទោសគ្រួសារត្រកូលហ៊ុន ហើយសុខចិត្តទទួលទោសរហូតដល់ពេលកំណត់។
2025-01-23
អ្នកជំនាញ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា កម្ពុជានឹងមិនអាចដកខ្លួនចេញពីឥទ្ធិពលវៀតណាម (Vietnam) បាននោះទេ បើទោះបីជារដ្ឋាភិបាលត្រកូល ហ៊ុន ចាប់យកប្រទេស ចិនកុម្មុយនិស្ត (China) ធ្វើជាខ្នងបង្អែក ដើម្បីទទួលបានការគាំទ្រផ្នែកនយោបាយ និងជំនួយសម្រាប់រក្សាអំណាចក្តី។ ការវាយតម្លៃបែបនេះ ធ្វើឡើងបន្ទាប់ពីភាគីវៀតណាមបានស្នើឱ្យកម្ពុជាបន្តពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។