ប័ណ្ណសារព័ត៌មាន
2024-10-15
ស្ថានទូតអូស្ត្រាលី បានលើកឡើងអំពីកង្វល់ ពាក់ព័ន្ធការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា សកម្មជនចលនាមាតាធម្មជាតិ ៥រូប និងបុគ្គលមួយចំនួនពាក់ព័ន្ធការបញ្ចេញមតិ រិះគន់រដ្ឋាភិបាល និងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
2024-10-15
តុលាការកំពូលនៅថ្ងៃទី១៤ តុលា បានសម្រេចទម្លាក់បទចោទប្រកាន់មកលើពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តត្បូងឃ្មុំ ៤ រូប បន្ទាប់ពីសាលាដំបូង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានសម្រេចឱ្យពួកគាត់ជាប់ពន្ធនាគារក្នុងម្នាក់ ២ឆ្នាំ តាមបណ្តឹងរបស់ក្រុមហ៊ុនចិន។
2024-10-15
អត្ថបទស៊ើបអង្កេតរបស់សារព័ត៌មាន ម៉ុងហ្គាបេ (Mongabay) ថា ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្តដឹកឈើចេញទៅប្រទេសវៀតណាម ដោយបានកែច្នៃជាគ្រឿងសង្ហារិមទៅលក់បន្តនៅប្រទេសចិន និងប្រទេសផ្សេងៗទៀត។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ទៅលើក្រុមហ៊ុនដឹកឈើដែលរងការចោទប្រកាន់រាប់ឆ្នាំមកហើយនេះ។
2024-10-15
បណ្ដាញសហគមន៍ការពារព្រៃឡង់ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិចុះសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានត្រឹមត្រូវទៅលើប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា ដែលជាប់ពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃឡង់ភាគខាងត្បូង មានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរថ្នាក់ជាតិចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃមួយនេះ។
2024-10-15
ស្របពេលដែលជនជាតិដើមភាគតិចកួយ នៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារជិតប្រមូលផលស្រូវ ស្រាប់តែមានតំណាងក្រុមហ៊ុនចិនម្នាក់ឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ បានឃុបឃិតគ្នា ជាមួយអភិបាលរងខេត្តព្រះវិហារ លោក ឃឹម បញ្ញា និងអាជ្ញាធរភូមិឃុំគំរាម ពលរដ្ឋប្ដឹងទៅតុលាការ និងបង្ខំឱ្យធ្វើកិច្ចសន្យា ប្រសិនបើពុំចែកស្រូវ៥០ភាគរយ ឱ្យទៅពួកគេពេលពលរដ្ឋប្រមូលផលនៅឆ្នាំនេះ។
2024-10-15
ពលរដ្ឋខេត្តស្ទឹងត្រែងស្នើឲ្យអភិបាលខេត្តថ្មីលោក សរ សុពុត្រា ជួយរកយុត្តិធម៌ករណីប្រធានមន្ទីរបរិស្ថានខេត្តនេះលោក ស្រេង ជាហេង តែងតែបញ្ជាឱ្យមន្ត្រីក្រោមឱវាទចាប់ខ្លួនពលរដ្ឋស្លូតត្រង់ ដើម្បីជំរិតទារលុយជាថ្នូរដោះលែងឱ្យមានសេរីភាព។
2024-10-15
បាតុករខ្មែរអាមេរិកាំងសោកស្ដាយដែលមន្ត្រីនៅស្ថានទូតខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន មិនព្រមចេញមកយកញត្តិដោយផ្ទាល់ ប៉ុន្តែបែរជាតម្រូវដាក់ញត្តិក្នុងប្រអប់សំបុត្រស្ថានទូតទៅវិញ។
2024-10-15
ពលរដ្ឋរងគ្រោះដែលចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុប ទាមទារឱ្យរដ្ឋាភិបាល ដោះស្រាយ សំណងខូចខាតជូនពួកគាត់ ក្រោយតុលាការចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា ពីបទ «ឆបោក»។ លោក ដួង តារា ត្រូវបានពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀងចោទ ប្រកាន់ថា មានជាប់ពាក់ព័ន្ធទៅនឹងការរកស៊ីឆបោកប្រាក់ពលរដ្ឋជាមួយក្រុមហ៊ុនមួយនេះ។
2024-10-14
អតីតតំណាងរាស្ត្របក្សប្រឆាំង និងអ្នកច្បាប់ លើកឡើងថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គ្មានចេតនាពិតប្រាកដ ក្នុងការដកកម្ពុជាចេញពីគម្រោង CLV នោះទេ ដោយរដ្ឋាភិបាលត្រកូល ហ៊ុន កំពុងលេងល្បែងបំប្លែងពីរូបភាព CLV ដែលជាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ទៅជាកិច្ចសហប្រតិបត្តិការត្រីភាគីវិញ។
2024-10-14
ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង ព្រួយបារម្ភខ្លាចសកម្មភាពបូមខ្សាច់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង នឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងរំខានដល់ការប្រកបមុខរបរនេសាទរបស់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់នោះ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយ កំពុងបូមខ្សាច់យ៉ាងមមាញឹកអស់រយៈពេលជាង ៦ខែមកហើយនៅស្រុកបុទុមសាគរ។
2024-10-14
ការនាំទំនិញចេញក្នុងវិស័យវាយនភណ្ឌរបស់កម្ពុជាទៅលក់នៅក្រៅប្រទេសទទួលបានប្រាក់ជិត ៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ត្រីមាសដំបូងក្នុងឆ្នាំ២០២៤ ដែលកើនឡើងចំនួន ២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ប៉ុន្តែសហជីព និងកម្មករលើកឡើងថា រដ្ឋាភិបាលបែរជាដំឡើងប្រាក់ខែឱ្យកម្មករមានចំនួនតិចតួចដែលមិនសមាមាត្រទៅនឹងប្រាក់ចំណេញរបស់ថៅកែទៅវិញ។ ពួកគាត់អះអាងថា បញ្ហានេះបង្កឱ្យមានការកេងប្រវ័ញ្ចកម្លាំងកម្មករនៅកន្លែងការងារ និងធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែលំបាក។
2024-10-14
តុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា ពីបទ«ឆបោក» ខណៈទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន គឺ លោក លី សាម៉េត សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយ។
2024-10-14
ពលរដ្ឋចាមជាច្រើននាក់ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ ចំពោះ កូនប្រុសរបស់អ្នកឧកញ៉ាម្នាក់ឈ្មោះ សុះ កំរី ដែលជាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តទង្វើ បៀតបៀនផ្លូវភេទមកលើកុមារីចាម ១៨នាក់ បណ្ដាលឱ្យកុមារីខ្លះមានផ្ទៃពោះ។ មន្ត្រីសង្គមស៊ីវិលថា ករណីនេះ គឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបើការស៊ើបអង្កេតរកការពិត ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
2024-10-14
បុគ្គលិកក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៣០នាក់ នៅរសៀលថ្ងៃទី១៣ ខែតុលា បានជួបជុំគ្នានៅខាងមុខអាគារកាស៊ីណូណាហ្គាវើលដី ទី២ ដើម្បីបន្តធ្វើបាតុកម្មទាមទាររកដំណោះស្រាយវិវាទការងារ ពីថៅកែក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ។
2024-10-14
សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៥ រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម បានសម្រេចជ្រើសយកគណបក្សឆន្ទៈខ្មែរ ជាតំណាងដើម្បីចូលរួមក្នុងការបោះឆ្នោតនាពេលអនាគត។