ប័ណ្ណសារព័ត៌មាន
2023-01-28
ព័ត៌មានសំខាន់ៗ ចំនួន ៦ ដែលលោកអ្នកគួរអាននៅថ្ងៃសៅរ៍ ទី២៨ មករា ២០២៣។
2023-01-28
ប្រជាសហគមន៍ព្រៃព្រះរការ និងព្រៃឡង់ស្នើឱ្យអាជ្ញាធរចុះបង្ក្រាបម៉ាស៊ីនកែច្នៃឈើ ដើម្បីទប់ស្កាត់បទល្មើសអារឈើដែលកំពុងកើតមានជាបន្តបន្ទាប់។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើ ចោទថា ការបើកសិប្បកម្មកែច្នៃឈើខុសច្បាប់យ៉ាងអនាធិបតេយ្យនៅព្រៃអភិរក្ស នេះ ដោយសារតែអាជ្ញាធរជាអ្នកចាំជួយការពារ តាមរយៈការសូកប៉ាន់លុយជាមួយនឹងជនល្មើស។
2023-01-27
ការលើកឡើងរបស់នាយកអង្គការរូបនេះគឺបន្ទាប់ពីក្រសួងបានចេញលិខិតឆ្លើយតប និងបកស្រាយថា វីដេអូ(video) មួយចំនួនបានប្រើរូបភាពដែលរំលងហួសពីសិទ្ធិសេរីភាពផ្ទាល់ខ្លួនដែលនាំឱ្យប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។
2023-01-27
អាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីកំពូលៗនៃក្រសួងទេសចរណ៍បានធ្វើពិធីទទួលស្វាគមន៍ភ្ញៀវទេសចរចិនជាង ១រយនាក់ (១០៤) ជាលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិកេងកេងក្នុងខេត្តព្រះសីហនុ។ អ្នកឃ្លាំមើលព្រួយបារម្ភថា ថា កម្ពុជាអាចនឹងមានហានិភ័យខ្ពស់រីករាលដាលជំងឺកូវីដ-១៩ សាជាថ្មី ដោយសារតែកម្ពុជាមិនមានវិធានការរឹតបន្តឹងវិធានការសុខាភិបាលលើទេសចរចិន។
2023-01-27
ធនាគារអេប៊ីអេ (ABA Bank) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួនជាង ១ម៉ឺន ៥ពាន់ដុល្លារ ចូលគណនីធនាគាររបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ៣នាក់ ពីអង្គការក្រៅរដ្ឋាភិបាលមួយនៅប្រទេសអូស្ត្រាលី ឈ្មោះ មូលនិធិសង្គ្រោះបន្ទាន់ (Urgent Action Fund) ដើម្បីគាំទ្រដល់ក្រុមស្ត្រីសហជីពក្រីក្រនៅកម្ពុជា។
2023-01-27
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសោកស្ដាយដែលក្រសួងមហាផ្ទៃព្រមាន និងចាត់ទុកការដង្ហែញត្តិរបស់សមាគមកាលពីចុងខែធ្នូ ២០២២ កន្លងទៅ ជាការធ្វើបាតុកម្មដោយខុសច្បាប់។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើសិនជាសមាគមបន្តធ្វើសកម្មភាព ដែលក្រសួងអះអាងថា មិនស្របតាមលក្ខន្តិកៈរបស់សមាគមដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
2023-01-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះការផ្តល់សេរីភាពខាងជំនឿសាសនាទូលំទូលាយដល់ពលរដ្ឋទាំងអស់។ ប៉ុន្តែព្រះសង្គម និងក្រុមសាសនិករិះគន់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំនេះ ពួកគេមិនទាន់អនុវត្តសិទ្ធិសេរីភាពឱ្យបានពេញលេញ ដើម្បីចូលរួមចំណែកជួយដល់សង្គមនៅឡើយទេ។
2023-01-27
នេះជាព័ត៌មានសំខាន់ចំនួន ៧ ដែលគួរអាននៅថ្ងៃសុក្រ ទី២៧ មករា។
2023-01-27
ភាពក្លាហាន និងការតស៊ូមិនចុះញ៉មរបស់ស្ត្រីខ្មែរសញ្ជាតិអាមេរិក កញ្ញា សេង ធារី នៅតែដក់ជាប់ក្នុងចិត្តស្ត្រីវ័យក្មេងមួយចំនួន ដែលគោរពស្រឡាញ់កញ្ញា។ ពួកគេនៅតែចាត់ទុកកញ្ញា សេង ធារី ដែលជាអ្នកច្បាប់ផង គឺជាគំរូនៃការតស៊ូមតិការពារយុត្តិធម៌សង្គម សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
2023-01-26
អាជ្ញាធរវៀតណាមកោះហៅសកម្មជនខ្មែរក្រោមម្នាក់ទៅគំរាមកំហែងមិនឲ្យធ្វើសកម្មភាពចែកចាយព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម តាមបណ្ដាញសង្គមទៀត។ សកម្មជន និងមន្ត្រីសង្គមស៊ីវិលខ្មែរក្រោមថា វៀតណាមបំបិទសិទ្ធិខ្មែរក្រោមមិនឱ្យផ្សព្វផ្សាយរឿងរ៉ាវដែនដីកម្ពុជាក្រោម និងសិទ្ធិជនជាតិដើមរបស់ខ្មែរក្រោម នេះជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់អន្តរជាតិ ដែលវៀតណាមទើបចូលជាសមាជិកថ្មីៗនេះ។
2023-01-26
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែក្បួនធម្មយាត្រា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែបានស្នើគណៈកម្មការរៀបចំធម្មយាត្រាឱ្យសហការជាមួយអាជ្ញាធររាជធានី ខេត្ត ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
2023-01-26
ភាគីផ្នែកកីឡាប្រទេសថៃ បានយល់ព្រមឱ្យកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម (SEA GAME) ប្រើពាក្យ «គុនខ្មែរ» (Kun Khmer) ក្នុងវិញ្ញាសាប្រកួតកីឡា នៃការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ ការសម្រេចរបស់ថៃបែបនេះ ក្រោយពេលមានកិច្ចប្រជុំដែលមានការចូលរួមពីតំណាងសហព័ន្ធកីឡាក្បាច់គុន មកពីក្រុមប្រទេសក្នុងតំបន់អាស៊ាន នៅថ្ងៃទី២៦ ខែមករា ដើម្បីជជែកគ្នាទាក់ទងពាក្យគុនខ្មែរ។
2023-01-26
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកពង្រឹងសិទ្ធិអំណាចយុវជន លើកឡើងថា ប្រជាពលរដ្ឋជាច្រើននៅមិនទាន់ចេះគិតពិចារណាឱ្យបានស៊ីជម្រៅនៅឡើយទេ ដែលងាយក្លាយជាជនរងគ្រោះដោយអំពើបោកប្រាស់ផ្សេងៗ។
2023-01-26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីជិត៣ទសវត្សមុន បន្តប្រកាសថា លោកនឹងការពារដាច់ខាតមិនឱ្យមានរដ្ឋប្រហារណាមួយកើតឡើងនៅកម្ពុជាឡើយ ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនជានិរន្តទៅមុខ។ មន្ត្រីគណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយ ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន នេះថា ជាសារប្រជាភិថុតិ ដើម្បីកេងចំណេញផ្នែកនយោបាយ។
2023-01-26
ករណីវិវាទដីធ្លីរវាងអ្នកមានលុយមានអំណាចដូចគ្នា គឺរវាងអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង និងប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ប៊ុនធឿន បានដោះស្រាយបញ្ចប់ហើយ ក្រោយមានយកចិត្តទុកដាក់ និងការសម្របសម្រួលជាពិសេសពីលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា។