ប័ណ្ណសារព័ត៌មាន
2023-12-01
ក្រុមអ្នករិះគន់ ព្រួយបារម្ភថា ការចងសម្ព័ន្ធភាពគ្នាចាក់ស្រេះរវាងគ្រួសារអ្នកកាន់អំណាចនយោបាយ និងគ្រួសារអ្នកជំនួញ ដូចជាពិធីរៀបការរវាងកូនប្រុសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងចៅស្រីរបស់ឧកញ៉ា ឡាវ ម៉េងឃីន ព្រមទាំងពិធីរៀបការចៅចំនួន ៣នាក់របស់អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ជាមួយគ្រួសារអ្នកជំនួញ និងគ្រួសារអ្នកកាន់អំណាចផ្សេងទៀត នឹងនាំឲ្យមានទំនាស់ផលប្រយោជន៍ធ្ងន់ធ្ងរក្នុងប្រទេស។
2023-12-01
ក្មេងៗនៅក្នុងសហគមន៍ដីធ្លី ខេត្តស្វាយរៀងប្រមាណ៨០ភាគរយបានបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៩ ដើម្បីជួយរកលុយដោះបំណុលនិងផ្គត់ផ្គង់ជីវភាពគ្រួសារ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកបញ្ហានេះថា ជារឿងគ្រោះថ្នាក់ដល់សង្គមជាតិនៅថ្ងៃអនាគត ប្រសិនបើរដ្ឋាភិបាលមិនមានដំណោះស្រាយដល់ពលរដ្ឋដែលជំពាក់បំណុលធនាគារទេនោះ។
2023-12-01
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានគេកត់សម្គាល់ថា ដឹកនាំប្រទេសដោយយកតាមគំរូឪពុកលោកកាន់តែខ្លាំងឡើង បន្ទាប់ពីលោកយករឿងសង្គ្រាមទៅបំភិតបំភ័យប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រ។ អ្នកវិភាគយល់ឃើញថា នេះជាល្បិចកេងចំណេញនយោបាយចាស់គំរឹល ខណៈការយកសង្គ្រាមមកដាក់មុខ គ្រាន់តែជាខែលបិទបាំងពីភាពភ័យខ្លាច និងអសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។
2023-11-30
សង្គមស៊ីវិល និងសកម្មជនបរិស្ថានថា ជារឿងល្អដែលកម្ពុជាបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនី ដោយដុតធ្យូងថ្ម ហើយងាកមកអនុវត្តគម្រោងផលិតអគ្គិសនីដុតឧស្ម័នធម្មជាតិ (Liquefied Natural Gas- LNG)។ ពួកគេថា គម្រោងថ្មីនេះរួមចំណែកទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ។
2023-11-30
កម្ពុជានិងថៃជាប្រទេសដែលមានព្រំប្រទល់ជាប់គ្នាជ្រើសរើសបានមេដឹកនាំប្រទេសក្នុងថ្ងៃតែមួយកាលពីថ្ងៃទី២២ សីហា កន្លងទៅដោយលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជាហើយលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជានាយករដ្ឋមន្ត្រីថៃ។ រហូតមកដល់ពេលនេះប្រមុខរដ្ឋាភិបាលទាំងពីរបានដឹកនាំប្រទេសអស់រយៈពេលជាង៣ខែមកហើយ។ តើរយៈពេលជាង៣ខែមកនេះរដ្ឋាភិបាលប្រទេសទាំងពីរធ្វើអ្វីបានខ្លះជួយដល់ជាតិរៀងៗខ្លួន?
2023-11-30
ជនជាតិដើមភាគតិចព្នង និងជនជាតិដើមក្រោលរស់នៅក្នុងខេត្តមណ្ឌលគិរីជាង ២០០នាក់ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ធ្វើពិធីសែនព្រេន ដើម្បីបួងសួងឱ្យអារក្សអ្នកតា ជួយការពារភូមិរ៉ាដាង ដែលទទួលរងការរំលោភយកទាំងមូល ធ្វើជាកម្មសិទ្ធិឯកជន ពីក្រុមអ្នកមានលុយមានអំណាច។
2023-11-30
ពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនរួមគ្នាឧទ្ទេសនាមស្ត្រីវ័យ១០២ឆ្នាំ ដែល មានឈ្មោះថា សួង ខិន ថា ជាព្រះម៉ែជាតិខ្មែរពិតប្រាកដ។
2023-11-30
បណ្ដាប្រទេសលោកសេរីនិងអ្នកជំនាញមួយចំនួនកំពុងព្រួយបារម្ភនិងសង្ស័យថា សំណង់អគារថ្មីៗនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាម ខេត្តព្រះសីហនុ អាចនឹងក្លាយទៅជាកម្មសិទ្ធិផ្ដាច់មុខរបស់កងទ័ពរំដោះប្រជាជនចិន យកប្រើប្រាស់ដើម្បីពង្រីកឥទ្ធិពលយោធារបស់ខ្លួនប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។
2023-11-30
សាលាឧទ្ធរណ៍ច្រានចោលបណ្តឹងជំទាស់របស់ស្ថាបនិកគណបក្សបេះដូងជាតិ និងមន្ត្រីគណបក្សភ្លើងទៀនបីរូបទៀត ដោយតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ក្នុងសំណុំរឿងប្រមូលស្នាមមេដៃបង្កើតគណបក្សបេះដូងជាតិ។ មេធាវី និងសាច់ញាតិអ្នកជាប់ឃុំ ខកចិត្តលើការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះ និងត្រៀមប្ដឹងសាទុក្ខទៅតុលាការកំពូលជាបន្តទៀត។
2023-11-30
បទល្មើសព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ នៅតែកើតមានដែលប្រជាសហគមន៍អះអាងថា រដ្ឋាភិបាលអាណត្តិថ្មីមិនបានអនុវត្ត តាមការប្តេជ្ញាចិត្តទប់ស្កាត់បទល្មើសដូចដែលគណបក្សកាន់អំណាចតែងតែសន្យានៅមុនពេលបោះឆ្នោតឡើយ។
2023-11-30
ពលរដ្ឋខ្មែរក្រោមមួយចំនួននាំគ្នាលើក និងដាក់តាំងទង់ជាតិខ្មែរក្រោមនៅតាមផ្ទះ បើទោះបីជាអាជ្ញាធរវៀតណាម ចុះដកហូតទង់ជាតិ និងគំរាមកំហែង ពួកគាត់ក្តី។ ពួកគេថា ការលើក និងដាក់តាំងទង់ជាតិគឺដើម្បីរក្សាអត្តសញ្ញាណជាជនជាតិដើមខ្មែរក្រោម ស្របតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
2023-11-30
សាច់ញាតិ និងមេធាវីមន្ត្រីគណបក្សភ្លើងទៀនដែលកំពុងជាប់ឃុំរំពឹងថា សាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ដល់អ្នកជាប់ឃុំទាំងនោះដើម្បីទទួលបានសេរីភាពឡើងវិញ។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា សំណុំរឿងនយោបាយបែបនេះ ពិបាករំពឹងថា តុលាការនឹងអនុញ្ញាតឱ្យមន្ត្រីគណបក្សភ្លើងទៀន អាចនៅក្រៅឃុំបានណាស់ ខណៈស្ថានការណ៍នយោបាយនៅតានតឹងនៅឡើយ។
2023-11-30
អ្នកតាមដានបញ្ហាសង្គមនិងមន្ត្រីបក្សប្រឆាំងរិះគន់រដ្ឋាភិបាល ថា មិនបានគិតគូរផ្ដល់កន្លែងស្នាក់នៅនិងអាហារហូបចុក សម្រាប់ក្រុមកីឡាករទូក «ង» ឱ្យបានប្រហាក់ប្រហែលនឹងក្រុមកីឡាករបរទេស ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម (Sea-Game) កាលពីពេលកន្លងទៅ។
2023-11-30
មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរជលផលបង្កើនការចុះល្បាតទាំងថ្ងៃទាំងយប់ និងអប់រំពលរដ្ឋឱ្យយល់ពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីធានាពីលំនឹងធនធានមច្ឆជាតិក្នុងស្ទឹង។
2023-11-30
ក្រុមអាជីវករលក់ដូរជាប់អគារខ្មោចមួយចំនួនក្នុងក្រុងព្រះសីហនុព្រួយបារម្ភអាជ្ញាធរ បណ្ដេញចេញលែងឱ្យប្រកបរបរ ខណៈការប្រកបរបរលក់ដូររបស់ពលរដ្ឋប្រចាំថ្ងៃរកចំណូលមិនសូវបាន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរគួររៀបចំកន្លែងសម្រាប់ឱ្យពលរដ្ឋលក់ដូរ ដូចអាជ្ញាធររៀបចំកន្លែងឱ្យជនជាតិចិនប្រកបអាជីវកម្មដែរ ដើម្បីឱ្យពលរដ្ឋខ្មែរអាចរកស៊ីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។