ប័ណ្ណសារព័ត៌មាន
2024-12-03
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្ដេជ្ញាថា កាលៈទេសៈបែបណាក៏ដោយ កម្ពុជានៅតែប្រកាន់ជំហរនយោបាយដោយឥតងាករេលើគោលនយោបាយចិនតែមួយ។ ការអះអាងដូច្នោះ ធ្វើឡើងក្នុងពេលលោកទៅបំពេញទស្សនកិច្ចលើកដំបូង ក្នុងនាមជាប្រធានព្រឹទ្ធសភានៅប្រទេសចិន។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលថា រដ្ឋាភិបាលត្រកូលហ៊ុនកំពុងដឹកនាំកម្ពុជារណបប្រទេសចិន ដើម្បីពង្រឹងអំណាច និងគ្មានជំហរនយោបាយឯករាជ្យក្នុងការជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើយ។
2024-12-03
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី៣ ខែធ្នូ នឹងពិភាក្សាលើប្រធានបទ៖ ហេតុផលនៅពីក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំចិន។ ភ្លាមៗ ក្រោយរុះរើគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលកូនដោយដាក់លោក ប្រាក់ សុខុន ឱ្យមកកាន់តំណែងចាស់ជារដ្ឋមន្ត្រីការបរទេសវិញ លោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភាបានប្រញាប់ប្រញាល់ធ្វើទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសចិន ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។
2024-12-03
កសិករដាំដំឡូងមីនៅតាមខេត្តមួយចំនួនត្អូញត្អែរថា តម្លៃដំឡូងមីឆ្នាំនេះ ធ្លាក់ចុះខ្លាំងជាងឆ្នាំមុន ទាំងដំឡូងស្រស់ និងស្ងួត ដែលធ្វើឱ្យពួកគាត់ខាតបង់ទាំងដើមទាំងចុង រហូតដល់គ្មានលុយសងធនាគារ។ ប្រធានសមាគមកសិករដំឡូងមីខ្មែរថា តម្លៃដំឡូងមីធ្លាក់ចុះបែបនេះ គឺដោយសារឃ្លាំងស្តុកដំឡូងរបស់អ្នកបញ្ជាទិញ នៅសល់ស្ដុកចាស់ច្រើន ខណៈការកែច្នៃវត្ថុធាតុដើមចេញពីដំឡូងក៏ធ្លាក់ចុះ ដោយសារមានវត្ថុធាតុដើមថ្មី មកជំនួស។
2024-12-03
អតីតទាហានមានពិការភាពស្នើរដ្ឋាភិបាលបើកប្រាក់ជំនួយសង្គមសម្រាប់ខែវិច្ឆិកាកន្លងទៅឱ្យបានឆាប់ ខណៈពួកគាត់រំពឹងតែទៅលើប្រាក់ជំនួយសង្គមនេះ ដើម្បីដោះស្រាយជីវភាព និងមើលជំងឺ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរពិនិត្យមូលហេតុដែលនាំឱ្យមានភាពយឺតយ៉ាវ និងដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស។
2024-12-03
ការលើកឡើងនេះ គឺនៅក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ ទើបតែឃាត់ខ្លួនស្រ្តី ២នាក់ បន្ថែមទៀតក្នុងអំពើល្មើសយកលុយ ៣០ម៉ឺនដុល្លារ ទៅឱ្យលោក លី សាម៉េត និងលោក មួង ឃីម ឱ្យជួយរត់ការធ្វើមន្ត្រីគយ។ យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា អំពើឆបោករបស់លោក លី សាម៉េត និងបក្ខពួក គឺជាឧបាយកលរបស់មនុស្សទុច្ចរិត គ្មានអ្វីទាក់ទងនឹងលោក ហ៊ុន សែន នោះទេ។
2024-12-03
អ្នកឃ្លាំមើលមួយចំនួនលើកឡើងថា ចំនួនគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាលច្រើនមិនសុទ្ធតែបង្ហាញថា លម្ហនយោបាយ និងសង្គមស៊ីវិល មានលក្ខណៈសេរីនោះឡើយ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភា ខកចិត្តចំពោះសេចក្ដីសម្រេចរបស់សភាអឺរ៉ុប ដែលជំរុញឲ្យពិនិត្យសើរើឡើងវិញនូវការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA) ដោយសារការរួមតូចទៅៗ នៃលម្ហសិទ្ធិសង្គមស៊ីវិលនៅកម្ពុជា។
2024-12-03
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ដែលរដ្ឋសភាទើបអនុម័ត ទៅឱ្យគណៈកម្មការទី២ព្រឹទ្ធសភាដើម្បីពិនិត្យ និងសិក្សា។
2024-12-03
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កំពុងដឹកនាំមន្ត្រីគ្រាក់ៗ របស់លោកជួបថ្នាក់ដឹកនាំចិនជាបណ្ដើរៗ ហើយ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងជំរុញការកសាងជោគវាសនាកម្ពុជា-ចិនរួមគ្នា។ អ្នកវិភាគចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ថា ជាការទៅស្វែងរកការគាំទ្របន្ថែមពីចិនលើផ្នែកកម្ចី និងជំនួយ ដើម្បីទ្រទ្រង់ដល់រដ្ឋាភិបាលកូនរបស់លោកគឺលោក ហ៊ុន ម៉ាណែត។
2024-12-02
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលការចោទប្រកាន់ ដើម្បីឱ្យលោកបានធ្វើនយោបាយ បម្រើសង្គមពេញលេញឡើងវិញ។ សំណើនេះធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបិទបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿងរបស់លោកកាលពីពេលថ្មីៗនេះ។ មន្រ្តីសិទ្ធិមនុស្សមើលឃើញថាការរឹតត្បិតសិទ្ធិធ្វើនយោបាយលើលោក រ៉ុង ឈុន នោះ គឺមិនផ្តល់ផលចំណេញអ្វីដល់កម្ពុជាឡើយ។
2024-12-02
ពលរដ្ឋខ្មែរក្រោម ទាមទារឲ្យរដ្ឋាភិបាលវៀតណាម ជំរុញដល់ក្រុមហ៊ុនស្រាបៀសៃហ្គន (BIA SAIGON LAGER) ឲ្យដករូបភាពវប្បធម៌ខ្មែរចេញពីកំប៉ុងស្រាបៀរបស់ខ្លួន ។ ពួកគាត់ រិះគន់ក្រុមហ៊ុនស្រាបៀសៃហ្គនថា បានបន្ទាបតម្លៃវប្បធម៌ខ្មែរ តាមរយៈការប្រើប្រាស់រូបភាពតំណាងឲ្យវប្បធម៌ខ្មែរ ដាក់នៅលើកំប៉ុងស្រាបៀ ។
2024-12-02
ពលរដ្ឋរងគ្រោះ និង អ្នកឃ្លាំមើលទាមទារឱ្យតុលាការស៊ើបអង្កេតលើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងករណីឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ខណៈពលរដ្ឋរងគ្រោះ ចាត់ទុកការកោះហៅ មន្ត្រីជាន់ខ្ពស់ពីររូប ក្នុងជួររដ្ឋាភិបាល គឺលោក ស៊ាន បូរ៉ាត និងលោក ស ថាវី ឱ្យចូលបំភ្លឺនៅតុលាការខេត្តសៀមរាបថា គ្រាន់តែជាចំណាត់ការដើម្បីបោកបញ្ឆោតចិត្តពលរដ្ឋ តែមិនដោះស្រាយបញ្ហាឱ្យពិតប្រាកដ។
2024-12-02
ក្រោយកម្ពុជារងការរិះគន់អំពីការជាប់គាំងគម្រោងព្រែកជីកហ្វូណន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីសប្ដាហ៍មុនបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីពិភាក្សាជាមួយក្រុមមេដឹកនាំចិនលើការរឹតចំណងមិត្តភាពដែកថែប ដើម្បីកសាងជោគវាសនារួមគ្នា។
2024-12-02
មន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រកាសពីការដំឡើងពន្ធថ្មីលើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡា ពីប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ម៉ាឡេស៊ី (Malaysia) វៀតណាម (Vietnam) និងថៃ (Thailand)។
2024-12-02
សាច់ញាតិស្នើឱ្យតុលាការខេត្តកំពង់ស្ពឺដោះលែងឪពុករបស់អ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ឱ្យនៅក្រៅឃុំ ខណៈលោកកំពុងមានជំងឺនៅក្នុងពន្ធនាគារ។ សំណើនេះធ្វើឡើងស្របពេលជនជាប់ឃុំប្រគល់សិទ្ធិឱ្យមេធាវីតតាំងក្តី ស្វែងរកយុត្តិធម៌នៅតុលាការ។ អ្នកឃ្លាំមើល និងសាធារណជនទូទៅចាត់ទុកការណីនេះជាការធ្វើទុក្ខបុកម្នេញ គំរាមកំហែងឆ្លងដែនក្នុងគោលដៅបំបិទមាត់លោក ស៊ន តារា មិនឱ្យបន្តនិយាយរិះគន់គ្រួសារត្រកូល ហ៊ុន ពីក្រៅប្រទេស។
2024-12-01
អ្នកសុំសិទ្ធិជ្រកកោនជនជាតិភាគតិចអ៊ុយហ្គ័រ (Uyghur) ២០នាក់ ដែលកម្ពុជាចាប់បញ្ជូនប្រគល់ឱ្យរដ្ឋាភិបាលប្រទេសចិនវិញ កាលពី ១៥ឆ្នាំមុន ដើម្បីកាត់ទោសនិងឃុំខ្លួននោះ គឺមានអ្នកខ្លះបានទទួលរងការធ្វើទារុណកម្មធ្ងន់ធ្ងរដើម្បីសួរចម្លើយ។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលកម្ពុជាបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ ដែលខ្លួនមិនបានជួយការពារសិទ្ធិជនភៀសខ្លួន ស្របតាមគោលការណ៍អន្តរជាតិ។