ប័ណ្ណសារព័ត៌មាន
2024-11-04
ទីប្រឹក្សាផ្ទាស់របស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺឧកញ៉ា លី សាម៉េត បានចេញវីដេអូសុំទោសលោក ហ៊ុន សែន ហើយថា លោកកំពុងព្យាបាលជំងឺនៅផ្ទះរបស់កូននៅក្នុងប្រទេស មិនបានរត់គេចទៅណាទេ។ ការចេញសារភាព និងសុំទោសលោក ហ៊ុន សែន នេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចប្រើរយៈពេលជិត ១ខែ ប៉ុន្តែមិនអាចចាប់ខ្លួនលោក លី សាម៉េត យកមកអនុវត្តទោសតាមច្បាប់។
2024-11-04
ពលករខ្មែរស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តផ្ដល់សេវាលិខិតឆ្លងដែនដោយផ្ទាល់នៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីជួយសម្រួលពេលវេលា និងកាត់បន្ថយការចំណាយរបស់ពលករ។ ការទាមទារនេះ ធ្វើឡើងក្រោយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ប្រកាសបិទបញ្ចប់ការផ្ដល់សេវាលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសកូរ៉េខាងត្បូង ចាប់ពីដើមខែវិច្ឆិកានេះទៅ។
2024-11-04
ពលរដ្ឋមិនរំពឹងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចពង្រឹងគុណភាពវិស័យអប់រំឱ្យមានភាពស្មើគ្នាដើម្បីបង្កើនធនធានមនុស្សនៅកម្ពុជានោះឡើយ ខណៈកូនអ្នកមានទទួលបានឱកាសសិក្សានៅសាលាឯកជនខុសពីកូនអ្នកក្រីក្រដែលគ្មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន។ ពួកគាត់ថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ពលរដ្ឋ និងគ្មានកំណែទម្រង់លើប្រព័ន្ធអប់រំឱ្យមានស្តង់ដារនោះឡើយ។
2024-11-04
សាច់ញាតិពលករខ្មែរកញ្ញា នួន តឿន ដែលអាជ្ញាធរចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ីយកមកជាប់គុកនៅកម្ពុជា ខកចិត្ត និងចាត់ទុកថៅកែរោងចក្រកាត់ដេរដែលសម្រេចបញ្ឈប់ការងារថា ជាការរើសអើងផ្នែកនយោបាយ។ មន្រ្តីសង្គមស៊ីវិលថា ប្រសិនបើការបញ្ឈប់ការងារម្តាយមីងរបស់កញ្ញា នួន តឿន ដោយសារតែមានក្មួយស្រីជាប់គុក ព្រោះនិយាយរិះគន់មេដឹកនាំរដ្ឋាភិបាលនោះជារឿងមិនត្រឹមត្រូវ និងធ្វើឱ្យគ្រួសាររួមទាំងជនជាប់ចោទកាន់តែរងសម្ពាធ ឈឺចាប់ថែមទៀត។
2024-11-04
ព្រះចៅអធិការវត្តភ្នំសេរី និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកទឹកចិត្តឱ្យសកម្មជននយោបាយ និងសង្គមតម្កល់ប្រយោជន៍ជាតិឱ្យបានធំជាងប្រយោជន៍ក្រុម។
2024-11-03
ប្រទេសកូរ៉េខាងជើង (North Korea) កំពុងបញ្ជូនកងទ័ពនៃប្រជាជនកូរ៉េ (Korean People's Army) ជាង ១ម៉ឺននាក់ ទៅប្រយុទ្ធឱ្យរុស្ស៊ី (Russia) នៅក្នុងប្រទេសអ៊ុយក្រែន (Ukraine)។ ក្នុងនោះ ទាហានប្រមាណ ៣ពាន់នាក់ ត្រូវបានគេបញ្ជូនទៅជិតសមរភូមិនៅភាគខាងលិចនៃប្រទេសរុស្ស៊ី។
2024-11-03
អ្នកតាមដានកិច្ចការអន្តរជាតិ និងអ្នកឃ្លាំមើលបញ្ហាសង្គមព្រួយបារម្ភថា កម្ពុជានឹងអាចលង់ខ្លួនជំពាក់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួច ដោយសារតែការចាយវាយប្រាក់កម្ចីចិនខ្ជះខ្ជាយ គ្មានតម្លាភាព និងមានអំពើពុករលួយជាប្រព័ន្ធទៅលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាស្នើឱ្យចិនបន្តជួយគាំទ្រផ្នែកកម្ចី និងជំរុញក្រុមហ៊ុនចិនឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
2024-11-03
ប្រជាពលរដ្ឋជាច្រើននៅខេត្តបាត់ដំបងបាននាំគ្នានេសាទត្រីនៅទំនប់ទឹកសាលាតាអន ក្នុងស្ទឹងសង្កែ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលធ្វើឱ្យទំនប់នេះក្លាយទៅជាផ្សារត្រីតាមរដូវជាថ្មីម្ដងទៀត។ ក៏ប៉ុន្តែអ្នកនេសាទត្អូញត្អែរថា រដូវទឹកឡើងនៅឆ្នាំនេះមិនសូវសម្បូរត្រីធំដូចឆ្នាំមុនឡើយ ខណៈត្រីខ្លះស្ទើរតែបាត់បង់ពីក្នុងស្ទឹងសង្កែ ទៅហើយ។
2024-11-03
កីឡាករប្រដាល់គុនខ្មែរ (Kun Khmer) គាំទ្រឱ្យការរៀបចំកម្មវិធីបណ្ដុះបណ្ដាលកីឡាករនៅតាមថ្នាក់មូលដ្ឋានដើម្បីលើកកម្ពស់វិស័យកីឡាប្រដាល់គុនខ្មែរ។ ពួកគាត់អះអាងថា កីឡាប្រដាល់គុនខ្មែរបច្ចុប្បន្នពុំសូវមានការចាប់អារម្មណ៍ពីយុវជននោះទេដោយសារតែអាជីពមួយនេះផ្ដល់ប្រាក់ចំណូលតិច និងកង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។
2024-11-03
ស្ត្រីខ្មែរម្នាក់ដែលរងគ្រោះដោយអំពើជួញដូរនៅប្រទេសចិន បង្ហាញការឈឺចាប់ អស់សង្ឃឹម និងបាក់ទឹកចិត្តខ្លាំង បន្ទាប់ពីបាននាងត្រូវបានគេជួយសង្គ្រោះផុតពីការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ ហើយត្រឡប់មកជួបជុំគ្រួសារនៅស្រុកកំណើតវិញ។
2024-11-03
អ្នកឃ្លាំមើលកត់សម្គាល់ឃើញថា ការដកខ្លួនរបស់រដ្ឋាភិបាលកម្ពុជា ចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV មានលក្ខណៈបន្លំភ្នែកប្រជាពលរដ្ឋតែប៉ុណ្ណោះ ព្រោះកិច្ចព្រមព្រៀង និងអនុស្សរណៈក្រោមឆត្រគម្រោងអភិវឌ្ឍរួមគ្នានៅតែបន្ត។ ពួកគាត់អំពាវនាវឱ្យរដ្ឋាភិបាលលុបចោលនូវកិច្ចព្រមព្រៀងទាំងនោះ ដោយធ្វើតាមនីតិវិធី និងដោះលែងអ្នកជាប់ឃុំដោយសារបញ្ហានេះ ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាលក្នុងការដកខ្លួនចេញពីគម្រោងCLV។
2024-11-03
សង្គមស៊ីវិលជំរុញក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធឱ្យស៊ើបអង្កេតករណីអ្នកដែលជាប់ឃុំ ស្លាប់នៅពន្ធនាគារខេត្តព្រះវិហារ។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីអ្នកជាប់ឃុំនៅពន្ធនាគារ ស្លាប់បន្តបន្ទាប់ ខណៈសាច់ញាតិជនរងគ្រោះទទូចដល់រដ្ឋាភិបាលឱ្យផ្ដល់យុត្តិធម៌។
2024-11-02
អ្នកភូមិប្រមាណ ១០០គ្រួសារ នៅខេត្តព្រះវិហារ ព្រួយបារម្ភពីជីវភាពកាន់តែលំបាក ក្រោយពីអាជ្ញាធរ និងតំណាងក្រុមហ៊ុនចិន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) បន្តហាមអ្នកភូមិមិនឱ្យច្រូតស្រូវ ហើយគេចវេះមិនដោះស្រាយបញ្ហា។ ការលើកឡើងនេះ ធ្វើឡើយក្រោយពេល ដែលអ្នកភូមិបានមករង់ចាំជួបអាជ្ញាធរខេត្ត ដែលសន្យាថា នឹងដោះស្រាយបញ្ហាបញ្ចប់ នៅថ្ងៃទី២ ខែវិច្ឆិកា ប៉ុន្តែអាជ្ញាធរកុហកមិនមកជួបពលរដ្ឋនោះឡើយ។
2024-11-01
ក្រុមអង្គការសង្គមស៊ីវិល ចំនួន ២១ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់និទ្ទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងលើអ្នកសារព័ត៌មាន។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួម ចេញនៅថ្ងៃទី១ ខែវិច្ឆិកាក្នុងទិវាអន្តរជាតិ ដើម្បីបញ្ចប់និទ្ទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន។
2024-10-31
សាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ តុលា បានបើកសវនាការជំនុំជម្រះលើសំណុំរឿងញុះញង់របស់អ្នករិះគន់បញ្ហាសង្គម និងជាជនមានពិការភាព លោក ភុន យុទ្ធ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារតាំងពីខែមីនា។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់លើលោក ភុន យុទ្ធ និងដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញ។