ប័ណ្ណសារព័ត៌មាន
2012-01-31
និពន្ធដោយ ផេង សូភ័ណ សហរដ្ឋអាមេរិក
2012-01-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមហ៊ុនដែលទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋទាំងអស់នៅកម្ពុជា ឲ្យឈប់បំពានដល់ដីធ្លី និងបង្កផលប៉ះពាល់ផ្សេងទៀតដល់ប្រជាពលរដ្ឋក្នុងពេលអនុវត្តគំរោងវិនិយោគរបស់ខ្លួននោះ។
2012-01-31
ក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយ ឈ្មោះ ចកម៉ិក (JOGMEC) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ បានចាប់ផ្ដើមសិក្សារាវរកធនធានប្រេងកាតនៅក្រោមដី នៅខេត្តចំនួន ៣ ក្នុងប្រទេសកម្ពុជា គឺខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប។
2012-01-31
សម្រង់ព័ត៌មានសម្រាប់សប្ដាហ៍នេះរួមមាន កម្ពុជាអនុញ្ញាតឲ្យការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បន្តអាណត្តិ២ឆ្នាំទៀតនៅកម្ពុជា រដ្ឋាភិបាលបញ្ជាក់ពីមូលហេតុនៃការមិនតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ បុគ្គលិកសាលាក្ដីខ្មែរក្រហមផ្នែកជាតិ មិនមានប្រាក់ខែបើក រួមនឹងព័ត៌មានដទៃទៀត។
2012-01-31
ប្រមុខដឹកនាំរដ្ឋាភិបាលបានព្រមានទៅលោកឧកញ៉ា ណា ម៉ារឌី ម្ចាស់ក្រុមហ៊ុន ធីធីវ៉ាយ (TTY) ត្រូវបញ្ជូនទាហានការពារក្រុមហ៊ុនរបស់ខ្លួន ដែលបានបាញ់ពលរដ្ឋនៅឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឲ្យរងរបួសធ្ងន់ មកផ្ដន្ទាទោសឲ្យបានឆាប់។
2012-01-31
ដោយ យុន សុគុណ្ណា
2012-01-31
ក្នុងសវនាការសាលាដំបូងនៅថ្ងៃអង្គារទី ៣១ មករា ជនជាប់ចោទ នួន ជា ថាវៀតណាមឃោរឃៅជាងអាមេរិក ព្រោះវៀតណាមចូលមកចាត់តាំងរដ្ឋអំណាចក្នុងទឹកដីខ្មែរ។ ប៉ុន្តែ លោក នួន ជា បានសរសើរដល់សីលធម៌ល្អរបស់អតីតសមមិត្តគាត់ គឺលោក ហេង សំរិន និងលោក ង្វៀន វ៉ាន់លិញ ជាប្រតិភូបក្សកុម្មុយនិស្តវៀតណាម កាលពីក្នុងទសវត្សឆ្នាំ ១៩៥០។
2012-01-31
អ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា ស្ថាប័នព្រឹទ្ធសភាមិនមានប្រយោជន៍សម្រាប់ស្ថានភាពសង្គមកម្ពុជា បច្ចុប្បន្ននេះឡើយ ពីព្រោះថា ក្នុងរយៈកាលកន្លងមក ស្ថាប័នកំពូលមួយនេះ មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានឯករាជ្យនោះទេ។
2012-01-31
មន្ត្រីយោធាម្នាក់បានយកអាវុធទៅសម្លុតគំរាមអ្នកភូមិមិនឲ្យចូលទៅកាប់ឆ្ការព្រៃបង្កបង្កើនផលនៅលើដីស្រែមានទំនាស់មួយកន្លែង នៅក្នុងស្រុកម៉ាឡៃ នៅខេត្តបន្ទាយមានជ័យ។
2012-01-31
នៅក្នុងសវនាការសាលាក្ដីខ្មែរក្រហមលើសំណុំរឿងលេខ ០០២ នៅថ្ងៃទី៣០ មករា ឆ្នាំ២០១២ មេធាវីការពារក្ដីឱ្យជនជាប់ចោទបានដាក់ការសង្ស័យលើការផ្ដល់សក្ខីកម្មរបស់សាក្សី ឈ្មោះ ប្រាក់ យុត ថា មិនឆ្លើយដោយសេរីទេ ហើយថា រដ្ឋាភិបាលជ្រៀតជ្រែកក្នុងរឿងកូនក្ដីរបស់គាត់។
2012-01-30
នៅឯខេត្តរតនគិរី មន្ត្រីព្រៃឈើបានឃាត់ខ្លួនប្រជាពលរដ្ឋចំនួនប្រាំនាក់ពាក់ព័ន្ធកាប់រានព្រៃឈើទ្រព្យសម្បត្តិជាតិ។