ប័ណ្ណសារព័ត៌មាន
2008-12-30
កាសែតភ្នំពេញប៉ុស្តិ៍ផ្សាយកាលពីពេលថ្មីៗនេះថា កំណើនខាងសំណង់ដែលជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះ ១២,៥% ក្នុងឆ្នាំ២០០៨នេះ គិតមកទល់ខែវិច្ឆិកាកន្លងទៅ។
2008-12-30
អ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានបញ្ចេញនូវទស្សនៈផ្សេងៗគ្នា ថា តើការប្រើប្រាស់ថវិកាជាតិសម្រាប់ការអភិវឌ្ឍ នឹងប្រព្រឹត្តទៅចំទិសដៅ ហើយប្រកបដោយប្រសិទ្ធភាពឬមួយយ៉ាងណា?
2008-12-30
សមាជិកសភាសហភាពអឺរ៉ុបម្នាក់គឺលោក Marco Giacinto Pannella សមាជិកព្រឹទ្ធសភាអ៊ីតាលីម្នាក់គឺលោក Marco Perduca ត្រូវគេហាមឃាត់មិនឲ្យឡើងយន្តហោះពីភ្នំពេញទៅកាន់ប្រទេសយៀកណាម កាលពីថ្ងៃ២៣ ធ្នូ បន្ទាប់ពីបានទទួលទិដ្ឋាការឬវីហ្សាពីស្ថានទូតយៀកណាមនៅក្រុងរ៉ូម។
2008-12-30
អង្គការសិទ្ធិមនុស្សអន្តរជាតិបីបានស្នើឲ្យតុលាការកំពូលខ្មែរផ្ដល់យុត្តិធម៌ដល់ ប៊ន សំណាង និង សុខ សំអឿន។
2008-12-29
ក្រុមប្រជាពលរដ្ឋរស់នៅសហគមន៍ដីក្រហម នាសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ក្រុងភ្នំពេញ នៅតែប្រកាន់ជំហរមិនចាកចេញពីលំនៅរបស់ពួកគាត់ដដែល បើសិនជាគ្មានដំណោះស្រាយសមស្របសម្រាប់ពួកគាត់ទេនោះ ខណៈដែលអាជ្ញាធរក្រុងបានចេញសេចក្ដីជូនដំណឹងចុងក្រោយ ឲ្យប្រជាពលរដ្ឋទាំងនោះរុះរើលំនៅត្រឹមថ្ងៃទី៣០ ធ្នូនេះ។
2008-12-29
ប្រជាពលរដ្ឋជាច្រើននាក់នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រតិកម្មតវ៉ាចំពោះអាជ្ញាធរ ភូមិ ឃុំ ថា បានបង្ខំពួកគាត់ឲ្យទិញទង់ជាតិដើម្បីបង្ហូតក្នុងឱកាសបុណ្យ ៧ មករា ខាងមុខនេះ។
2008-12-29
លោកស្រី សុខ ស៊ីនួន អាយុ៣៦ឆ្នាំ រស់នៅស្រុកស្វាយចេក បានចោទឈ្មួញម្នាក់នៅខេត្តបន្ទាយមានជ័យថា បានទិញស្រូវពីកសិករមិនព្រមបង់លុយគ្រប់ចំនួន។
2008-12-29
មានការទាមទារពីច្រើនមជ្ឈដ្ឋានឲ្យប្រជាពលរដ្ឋខ្មែរចេះស្រឡាញ់បរិស្ថានជុំវិញខ្លួនដោយមិននាំគ្នាចោលសំរាមឥតសណ្តាប់ធ្នាប់។
2008-12-29
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គ្រោងនឹងរៀបចំបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០០៩ ខាងមុខនេះ។
2008-12-29
លោក ង៉ាន់ ចន្ថា នាយកកម្មវិធីប្រឆាំងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានប្រាប់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ថា ក្នុងឆ្នាំ២០០៨ដែលនឹងកន្លងផុតទៅនេះ នៅប្រទេសកម្ពុជាមានមនុស្សតែ៦៥នាក់ប៉ុណ្ណោះដែលបានស្លាប់ដោយសារជំងឺគ្រុនឈាម ដែលនេះជាតួលេខទាបបើធៀបទៅនឹងចំនួន៤០៧នាក់កាលពីឆ្នាំទៅមិញ។
2008-12-29
អង្គការសង្គមស៊ីវិលបានបង្ហាញក្ដីកង្វល់ស្តីពីការកាត់ក្តីរបស់តុលាការកំពូលទៅលើករណី ប៊ន សំណាង និង សុខ សំអឿន នៅថ្ងៃឈប់សម្រាកសាកល។
2008-12-29
ប្រជាពលរដ្ឋនិងមន្ត្រីជំនាញ បានលើកឡើងនូវសំណួរនិងទស្សនៈផ្សេងៗជុំវិញការរិះរកវិធានការយុទ្ធសាស្ត្រដើម្បីលើកស្ទួយវិស័យកសិកម្មដែលជាគន្លឹះនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសការស្វែងរកទីផ្សារស្រូវនិងផលិតផលកសិកម្មដទៃទៀត។
2008-12-29
រៀងរាល់ព្រឹក នៅមុនព្រះអាទិត្យបញ្ចេញរស្មី គេសង្កេតឃើញក្មេងៗជាច្រើននាក់ អាយុពី ៧ឆ្នាំ ទៅ ១៤ឆ្នាំ បានប្រើរទេះអូសដឹកទំនិញឲ្យគេដើម្បីយកថវិកាមកផ្គត់ផ្គង់គ្រួសារដែលមានជីវភាពក្រីក្រ។
2008-12-28
ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន គ.ជ.ប.គ្រោងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នៅថ្ងៃ១៧ ឧសភា ២០០៩ និងព័ត៌មានផ្សេងៗដទៃទៀត។
2008-12-28
អង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋបានអះអាងថា តំបន់ព្រៃសម្បទានអភិរក្សទេសចរណ៍និងព្រៃដែលគ្រប់គ្រងដោយដែនជម្រកសត្វព្រៃបឹងពែ ចាប់ពីឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះមកឃុំខ្វាយ ស្រុកជីក្រែង ខេត្តសៀមរាប កំពុងទទួលរងការកាប់បំផ្លាញធ្ងន់ធ្ងរពីក្រុមអ្នករុករានយកដីធ្វើជាកម្មសិទ្ធិឯកជន។