ប័ណ្ណសារព័ត៌មាន
2008-12-28
កម្មករនិងអាជីវករខ្មែរបានចោទថា សមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលខ្មែរនៅច្រកទ្វារប៉ោយប៉ែតបានបន្តជំរិតទារលុយពីពលករ កម្មករអូសរទេះ យកលុយថ្លៃធ្វើកាតចូលទឹកដីថៃដដែល បើទោះបីប្រធានច្រកទ្វារថ្មីបានប្រកាសថាមិនឲ្យយកលុយក៏ដោយ។
2008-12-28
ពលរដ្ឋប្រមាណ៦០០នាក់នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បាននាំគ្នាតវ៉ាថា តម្លៃចរន្តអគ្គិសនីនៅតំបន់នោះនៅតែថ្លៃដដែល មិនបានចុះថ្លៃឲ្យបានថោកសមរម្យតាមតម្លៃប្រេងនោះឡើយ។
2008-12-28
ព្រៃឈើប្រមាណ២០០ហិកតារថ្មីទៀតនៅឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានអាររំលំរួចជាស្រេច ហើយប្រមាណ៧០០ហិកតារទៀតកំពុងប្រឈមមុខនឹងក្រុមកម្មករស៊ីឈ្មួលច្រើនសិបនាក់ប្រដាប់ដោយម៉ាស៊ីនកាត់អាររំលំរាល់ថ្ងៃចាប់ពីខែតុលាឆ្នាំ២០០៨មក។
2008-12-28
អង្គការសិទ្ធិមនុស្សចំនួនបីនិងក្រុមសហជីពដ៏ធំមួយរបស់ពិភពលោកបានទាមទារឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការចោទប្រកាន់និងដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់២០ឆ្នាំតាំងពីឆ្នាំ២០០៥ ពីបទថាបានធ្វើឃាតមេដឹកនាំសហជីពគឺលោក ជា វិជ្ជា។
2008-12-28
និពន្ធនាយករបស់កាសែតក្នុងស្រុកម្នាក់និងប្រជាពលរដ្ឋ២នាក់ផ្សេងទៀតនៅឃុំជីក្រែង ស្រុកជីក្រែង ខែត្រសៀមរាប ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនបញ្ជូនមកពន្ធនាគារដោយសារទាក់ទិននឹងបញ្ហាទំនាស់ដីធ្លីក្នុងតំបន់នោះប្រមាណ៩០ហិកតារ។
2008-12-28
ដើម្បីចិញ្ចឹមគោជាហ្វូងធំៗ កត្តាសំខាន់គឺទីតាំងរបស់កសិដ្ឋានចិញ្ចឹមគោ ។
2008-12-27
តំណាងប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់បានឲ្យដឹងថា ពួកគាត់គ្រោងនឹងទៅតវ៉ានៅមុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាក្រុងតាខ្មៅ ខេត្តកណ្ដាល បន្តទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យក្រុមហ៊ុនស៊ូកាគូផ្អាកសកម្មភាពបូមខ្សាច់លុបបឹងកក់នោះ។
2008-12-27
និពន្ធនាយកកាសែតនិងប្រធានក្រុមព័ត៌មានកាសែតក្នុងស្រុកប្រមាណ៤០នាក់បានជួបជុំគ្នានៅថ្ងៃទី២៧ ធ្នូនេះ នាទីក្រុងភ្នំពេញ ដោយភាគច្រើនបានមានមតិទាមទារឲ្យតាមក្រសួងមន្ទីររបស់រដ្ឋ មានអ្នកនាំពាក្យឬមន្ត្រីព័ត៌មាន ដើម្បីងាយឲ្យអ្នកកាសែតអាចទាក់ទងសុំការអត្ថាធិប្បាយទាក់ទងជាមួយនឹងបញ្ហានានាដែលក្រសួងមន្ទីរនោះពាក់ព័ន្ធ។
2008-12-27
មន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញបានមានប្រសាសន៍នាល្ងាចថ្ងៃទី២៧ ខែធ្នូ ថា បុរសជនជាតិប៊ែលហ្សិកម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារតែបុរសនោះមិនបានពាក់មួកសុវត្ថិភាព។
2008-12-27
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់សាជាថ្មីថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចប្រសិនណាបើមានការឈ្លានពានពីសំណាក់ប្រទេសថៃមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរក្នុងខណៈដែលស្ថានភាពជម្លោះព្រំដែននៃប្រទេសទាំងពីរកំពុងនៅទ្រឹងនោះ។
2008-12-27
អ្នកគ្រប់គ្រងក្លឹបកម្សាន្តរាត្រីឈ្មោះ Orange ក្នុងក្រុងភ្នំពេញ បានទទួលស្គាល់ថាមានសកម្មភាពរាំសិចឬរាំស្រាតនៅទីកន្លែងរបស់លោកមែន។
2008-12-27
ប្រទេសវៀតណាមបានសម្រេចប្រគល់ភាពយន្តឯកសារចំនួន១៦ចំណងជើងដែលភាគច្រើនទាក់ទិនប្រវត្តិសាស្ត្រកម្ពុជានាអំឡុងរបបខ្មែរក្រហមមកឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា។
2008-12-27
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គ្រោងនឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០០៩ខាងមុខនេះ។
2008-12-27
ក្រុមគ្រូបង្រៀននៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា ក្នុងខេត្តតាកែវ បាននាំគ្នាចូលបង្រៀនវិញហើយ ក្រោយពេលដែលអាណាព្យាបាលរបស់សិស្សបាននាំគ្នាតវ៉ា។
2008-12-27
មន្ត្រីអង្គការលីកាដូបានឲ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ថា ជនជាប់ចោទ សុខ សំអឿន ដែលបានជាប់ចោទពីបទបាញ់សម្លាប់ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ កាលពីឆ្នាំ២០០៤នោះ មានជំងឺដែលត្រូវនាំចូលមន្ទីរពេទ្យកាល់ម៉ែត្រ។