ប័ណ្ណសារព័ត៌មាន
2008-12-26
មន្ត្រីក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខេត្តកំពង់ចាម បានបំភ្លឺថា ក្រុមហ៊ុនមិនអាចបើកប្រាក់បៀវត្សរ៍សម្រាប់ខែកញ្ញានិងតុលាដល់លោកគ្រូអ្នកគ្រូចំនួន១០៨នាក់មកពីសាលារៀនចំនួនប្រាំក្នុងចម្ការកៅស៊ូនោះឡើយ។
2008-12-26
តំណាងក្រុមសាមគ្គីចម្ការកៅស៊ូរដ្ឋខេត្តរតនគិរីព្រមាននៅថ្ងៃសុក្រ ទី២៦ ធ្នូ ឆ្នាំ២០០៨ ថា នឹងបន្តការតវ៉ានៅមុខនិវេសនដ្ឋានលោកនាយករដ្ឋមន្ត្រីជាថ្មីទៀតចំពោះសេចក្តីសម្រេចរំសាយក្រុមសាមគ្គី។
2008-12-26
មីនតោនពីរគ្រាប់បានផ្ទុះនៅស្រុកពីរក្នុងខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស២នាក់របួសនិង បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យនិងគ្រឿងចក្រពីរគ្រឿងរងការខូចខាត។
2008-12-26
ក្រុមអាជីវករក្នុងប្រទេសកម្ពុជា បានត្អូញត្អែរពីមុខរបរជួញដូរធ្លាក់ចុះ បើប្រៀបធៀបមុនថ្ងៃ ២៧ ខែកក្កដា ឆ្នាំ២០០៨ បោះឆ្នោតជ្រើសរើសសភាជាតិលើកទី៤។
2008-12-26
រដ្ឋមន្ត្រីកសិកម្មនៃប្រទេសកម្ពុជា បានថ្លែងថា កសិកម្មនឹងក្លាយជាវិស័យដ៏មានសក្តានុពលមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
2008-12-26
មន្ត្រីខ្មែរនៅមិនទាន់សម្រេចចិត្តភ្លាមៗតបនឹងគម្រោងរបស់រដ្ឋមន្ត្រីការបរទេសថៃដែលប្រកាសគ្រោងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ រវាងថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៩នោះនៅឡើយទេ។
2008-12-26
សាលាឧទ្ធរណ៍បានបដិសេធពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ដែលសុំឲ្យក្រុមហ៊ុនស៊ូកាគូផ្អាកការបូមដីចាក់បំពេញទីតាំងបឹងកក់រហូតដល់មានដំណោះស្រាយរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋជាមុនសិន។
2008-12-26
ទាហានកងវរសេនាតូចលេខ១២២ ចំណុះកងពលលេខ១២ការពារព្រំដែនតំបន់ខេត្តព្រះវិហារ បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានរំលោភយកដីធ្លីនិងបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់។
2008-12-25
មន្ត្រីខ្មែរបានមានប្រសាសន៍ថា គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-ថៃ គ្រោងនឹងអាចជួបគ្នាពីរឿងព្រំដែននាដើមឆ្នាំក្រោយនេះ។
2008-12-25
"ចាប់ខ្ញុំដាក់គុកឬមួយអារកខ្ញុំ ចាប់ទៅ ខ្ញុំអត់ខ្លាចទេ ស្រូវចម្ការខ្ញុំខ្ទេចខ្ទី ស្រែ ចម្ការដំឡូង ដំណាំ ឈូសខ្ទេច វាថាពួកខ្ញុំនេះបោះឆ្នោតខុស" ៖ នេះជាសម្រែកតវ៉ារបស់ក្រុមបាតុករប្រមាណជិត១០០នាក់ដែលបានតវ៉ានៅមុខសាលាខេត្តក្រចេះឲ្យដោះស្រាយរឿងដីធ្លីកាលពីព្រឹកថ្ងៃទី២៥ ធ្នូ ដែលគ្រិស្ដសានិកជនកំពុងតែប្រារព្ធពិធីបុណ្យណូអែល។
2008-12-25
សមត្ថកិច្ចក្រុងភំ្នពេញកំពុងតែរឹតបន្តឹងនិងតាមដានមើលអំពើអនាចារនៅតាមក្លឹបកម្សាន្តនានានៅក្នុងទីក្រុងនៅគ្រាដែលបុណ្យនូអែលនិងបុណ្យចូលឆ្នាំសាកលកំពុងឈានមកដល់។
2008-12-25
ក្រុមគ្រូបង្រៀនប្រមាណ១០៨នាក់មកពីសាលារៀនចំនួន៥បានចោទប្រកាន់ថា ក្រុមហ៊ុនចម្ការកៅស៊ូមេមត់មិនព្រមបើកប្រាក់ខែឲ្យពួកគាត់សម្រាប់ខែកញ្ញានិងតុលានោះឡើយ។
2008-12-25
ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានប្រកាសនៅថ្ងៃនេះថា ព្រះអង្គនឹងមិនអាចយាងនិវត្តន៍មកមាតុភូមិតាមគម្រោងនាខែកុម្ភៈខាងមុខនេះទេ ដោយសារតែព្រះអង្គកើតមានព្រះរោគមហារីកជាថ្មីទៀត។
2008-12-25
សហភាពសហជីពកម្ពុជា នៅថ្ងៃ២៥ ធ្នូនេះ បានអំពាវនាវឲ្យតុលាការកំពូលនៃប្រទេសកម្ពុជា ដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ២០ឆ្នាំ ពីបទថាបានសម្លាប់មេដឹកនាំសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤។
2008-12-25
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ បានបង្ហាញរបាយការណ៍មួយជាលើកដំបូងស្តីពីវិវាទដីធ្លីរវាងប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធក្នុងរយៈពេល ១១ខែក្នុងឆ្នាំ២០០៨នេះ មាន២៥ករណី ក្នុងនោះជម្លោះមានប្រើអំពើហិង្សានិងបាញ់ឲ្យរបួសពីក្រុមកងកម្លាំងប្រដាប់អាវុធមកលើប្រជាពលរដ្ឋ។