ប័ណ្ណសារព័ត៌មាន
2008-12-23
ទីប្រឹក្សាគណបក្សហ៊្វុនស៊ិនប៉ិចនៅថ្ងៃអង្គារនេះឲ្យដឹងថា សកម្មជនរបស់គណបក្សនេះប្រហែល៤០នាក់ទៀតគ្រោងនឹងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាបន្ទាប់អំពីការដឹកនាំចុះចូលថ្មីៗកន្លងមកនេះដោយលោក សេរី កុសល។
2008-12-23
ឈើមូលប្រមាណ៣០០ម៉ែត្រគូបនិងទីតាំងរ៉ៃអារច្រៀកឈើមួយកន្លែងត្រូវបានក្រុមសមត្ថកិច្ចខេត្តរតនគិរីរកឃើញនៅការដ្ឋានដាំកៅស៊ូជាប់តំបន់ព្រៃឈើក្នុងឃុំសេដា ស្រុកលំផាត់ ដែលគេអះអាងថាជារបស់មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីគឺឧត្តមសេនីយឯក ហ៊ុយ ពិសិដ្ឋ។
2008-12-23
លោក ស៊ូ ធាង បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីស្ដីពីបទពិសោធន៍ដែលលោកបានជួបក្នុងរបបខ្មែរក្រហមតាមរយៈការសាកសួររបស់លោក កឹម សុស។
2008-12-23
ជនជាតិព្នងនៅឃុំប៊ូស្រា ខេត្តមណ្ឌលគិរី បានអះអាងកាលពីព្រឹកថ្ងៃទី២៣ ធ្នូ ថា នឹងបន្តការដុតបំផ្លាញគ្រឿងចក្ររបស់ក្រុមហ៊ុន ខូវ ជីលី ជាបន្តទៅទៀត បើសិនជាក្រុមហ៊ុននេះមិនបញ្ឈប់ការឈូសឆាយលើដីទំនាស់។
2008-12-23
រដ្ឋមន្ត្រីការបរទេសថៃដែលទើបតែងតាំងថ្មីបានថ្លែងថា លោកនឹងត្រៀមខ្លួនដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។ ក៏ប៉ុន្តែ មន្ត្រីខ្មែរថ្លែងថា ការលើកឡើងរបស់មន្ត្រីការបរទេសថៃថ្មីនេះ គឺមិនមែនជារឿងថ្មីនិងមិនទាន់យកជាបានការនៅឡើយទេ។
2008-12-23
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយប្រហារទៅលើឥស្សរជន ៧មករា មួយរូបថា បាននិយាយកុហកបំផ្លើសការពិតដែលថាលោកធ្លាប់ជាកូនចៅរបស់ខ្លួន នៅក្នុងការតស៊ូរំដោះប្រទេសកម្ពុជាពីរបបប៉ុលពត។
2008-12-23
អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជានិងអ្នកនាំពាក្យស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រតិកម្មប្រហាក់ប្រហែលគ្នាចំពោះប្រសាសន៍របស់លោក ម៉ាកូ ពែរឌុយកា សមាជិកសភាសហគមន៍អឺរុបក្នុងការរៀបចំបាតុកម្មអហិង្សាមួយនៅកម្ពុជា ឬនៅឯប្រទេសវៀតណាមដើម្បីទាមទារសិទ្ធិសេរីភាពឲ្យខ្មែរកម្ពុជាក្រោមថា ជាការបំពានលើច្បាប់។
2008-12-23
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីពេលថ្មីៗនេះចេញរបាយការណ៍សង្ខេបបង្ហាញអំពីស្ថានភាពនៃការចរាចរ និងការប្រើបំពានគ្រឿងញៀន នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៨។
2008-12-23
កាសែតភ្នំពេញប៉ុស្តិ៍ រាយការណ៍កាលពីថ្ងៃសុក្រមុនថា មានជនអន្ធពាលមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃ ហាក់ដូចជាមានការហ្វឹកហាត់ដិតដល់ទៀត បានចូលលួចមាសពីហាងលក់គ្រឿងអលង្ការបីកន្លែង តាមរបៀបរៀបចំគ្នាទុកជាមុន កណ្តាលថ្ងៃនៅក្នុងរាជធានីភ្នំពេញ ដែលគិតជាទឹកប្រាក់ប្រមាណ ៤សែនដុល្លារអាមេរិក។
2008-12-22
ក្នុងការផ្សាយពីម្សិលមិញ វិទ្យុអាស៊ីសេរីបានរាយការណ៍ថា មន្ត្រីបក្សប្រឆាំងនិងអ្នកវិភាគឯករាជ្យបានថ្លែងរិះគន់ថា មន្ត្រីរដ្ឋាភិបាលខ្មែរមិនគួរយកម៉ោងរដ្ឋបាលរបស់ខ្លួនទៅបម្រើផលប្រយោជន៍គណបក្សនយោបាយទេ។
2008-12-22
ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃច័ន្ទនេះ ថា លោកបានបញ្ជាមន្ត្រីឲ្យចុះស៊ើបអង្កេតចំពោះករណីដែលមានការចោទប្រកាន់ថា នគរបាលឃុំភ្ញីមាស ស្រុកគិរីសាគរ បានបាញ់ប្រហារទៅលើមន្ត្រីឃ្លាំមើលពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលកំពុងចុះល្បាត ដោយធ្វើឲ្យរងរបួសមន្ត្រីម្នាក់ត្រង់ពោះជាទម្ងន់កាលពីព្រឹកថ្ងៃអាទិត្យ។
2008-12-22
យុវជនពីរនាក់បានថ្លែងថា ទាហានខេត្តបាត់ដំបងជាច្រើននាក់បានព្រួតគ្នាវាយទៅលើពួកគេទាំងពីរ ចាប់ដាក់ខ្នោះយកទៅវាយដំនៅបន្ទាយទាហានឲ្យរបួសធ្ងន់រហូតដេកនៅមន្ទីរពេទ្យ។
2008-12-22
ប្រជាពលរដ្ឋខែ្មរប្រមាណ ៤០០គ្រួសាររស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានទាមទារឲ្យមេភូមិនិងមេឃុំជួយដោះស្រាយប្រគល់ស្រះទឹកមួយកន្លែងឲ្យប្រជាពលរដ្ឋប្រើប្រាស់វិញ នៅគ្រាដែលស្រះទឹកនោះជាអតីតស្រះរួម ត្រូវបានគេលក់ឲ្យគ្រួសារឯកជនមួយកាន់កាប់លក់នាពេលបច្ចុប្បន្ននេះ។
2008-12-22
ក្រុមមន្ត្រីអង្គការនិងសមាគមអ្នកសារព័ត៌មានជិត១០០នាក់ បានជួបជុំគ្នានៅព្រឹកថ្ងៃទី២២ ធ្នូនេះ ដោយសុំឲ្យរដ្ឋាភិបាលជំរុញដល់ការបង្កើតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននិងប្រើប្រាស់ព័ត៌មានឲ្យបានឆាប់។
2008-12-22
ប្រជាពលរដ្ឋខ្មែរមួយចំនួននិងអតីតសិស្សបានសម្ដែងភាពសោកស្តាយនិងទុក្ខក្រៀមក្រំចំពោះមរណភាពបណ្ឌិត កេង វ៉ាន់សាក់ អតីតសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ ដែលបានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ និង ១៥នាទី នៅប្រទេសបារាំង ដែលត្រូវនឹងម៉ោងប្រមាណ ៦ល្ងាចនៅកម្ពុជា។