ប័ណ្ណសារព័ត៌មាន
2008-04-30
មេដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យកសិករខ្មែរបង្កើនការដាំដុះ នៅគ្រាដែលផលិតផលកសិកម្ម ដូចជាស្រូវ ពោត សណ្តែក នៅលើពិភពលោកកំពុងតែឡើងថ្លៃ ។
2008-04-30
សម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជាប្រឆាំងអំពើពុករលួយ ដែលមានអង្គការជាសមាជិកចំនួន៤០ ពួកគេកំពុងតែរង់ចាំការឆ្លើយតបពីសភាជាតិនិងរដ្ឋាភិបាលកម្ពុជាដើម្បីបើកផ្លូវឲ្យតំណាងអង្គការទាំងនោះ ចូលជួបនិងប្រគល់ញត្តិស្នាមផ្តិតមេដៃរបស់ប្រជាពលរដ្ឋជាង ១លាននាក់ ដែលជំរុញឲ្យពន្លឿនការធ្វើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ។
2008-04-30
ពិភពលោកសព្វថ្ងៃកំពុងជួបប្រទះនឹងវិបត្តិស្បៀងយ៉ាងធ្ងន់ធ្ងរ ហើយម្ហូបអាហារបានឡើងថ្លៃជាងមុនជាច្រើនដង ដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ។
2008-04-30
មន្រ្តីប៉ូលិសប៉ុស្តិ៍កាចាញស្រុកបានលុងខេត្តរតនគិរី បានរងការចោទប្រកាន់ជាថ្មីទៀតទាក់ទិនទៅនឹងអំពើជំរិតទារប្រាក់ពីប្រជាពលរដ្ឋដែលមានជម្លោះប្តឹងផ្តល់គ្នាពីរឿងបាត់ប្រាក់ ។
2008-04-30
ទីភ្នាក់ងារព័ត៌មានបារាំងអា.អេហ្វ.ប៉េ. រាយការណ៍ថា ក្រុមប្រទេសតាមបណ្តោយទន្លេមេកុងមានកម្ពុជា ថៃ ភូមា លាវ និង យៀកណាម មានគម្រោងសហការគ្នាបង្កើតជាក្រុមហ៊ុនអន្តរជាតិ ផ្តាច់មុខលក់ស្រូវមួយឡើង គឺធ្វើត្រាប់តាមក្រុមប្រទេសនាំចេញប្រេងកាត ឬ អូប៉ិក ។
2008-04-30
រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសកម្ពុជា បានប្រាប់ព្រឹទ្ធសភា ពីម្សិលមិញថា ប្រទេសកម្ពុជានឹងមិនខ្វះអង្ករសម្រាប់ចិញ្ចឹមពលរដ្ឋឡើយ ។
2008-04-30
កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ២៦ នៃសេរីភាពសារព័ត៌មាន ក្នុងចំណោមប្រទេសចំនួន ៤០ នៅអាស៊ីប៉ាស៊ីហ្វិក នៅក្នុងរបាយការណ៍របស់អង្គការ Freedom House ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ ។
2008-04-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រកាសជូនពរឲ្យរដ្ឋាភិបាលចិន ទទួលបានជោគជ័យក្នុងការរៀបចំការប្រកួតប្រជែងកីឡាអូឡាំពិក នៅទីក្រុងប៉េកាំង ហើយលោកក៏នឹងត្រៀមដើម្បីទស្សនាការប្រកួតកីឡាទាំងនេះដែរ ។
2008-04-29
នៅក្នុងថ្ងៃនេះ តម្លៃទំនិញនានានៅតែមានសភាពខ្ពស់នៅតាមផ្សារ ជាពិសេសតម្លៃអង្ករនិងតម្លៃប្រេងសាំង ។ អ្នកស្រី អ៊ុក សាវបូរី មានសេចក្ដីរាយការណ៍អំពីស្ថានភាពតម្លៃទំនិញតាមរយៈការសាកសួររបស់លោក ម៉ាយ៉ារិទ្ធិ ។
2008-04-29
ការកើនឡើងនៃតម្លៃអង្ករទូទាំងពិភពលោក បានបង្ខំឲ្យអង្គការស្បៀងអាហារពិភពលោក ផ្អាកការផ្តល់កម្មវិធីផ្គត់ផ្គង់ស្បៀងអាហារពេលព្រឹកចំពោះកុមារក្រីក្រខ្មែរចំនួន៤សែន៥ម៉ឺននាក់ ។
2008-04-29
រយៈពេល២ថ្ងៃដំបូងនៃដំណាក់កាលចុះបញ្ជីឈ្មោះគណបក្សដែលត្រូវចូលរួមក្នុងការបោះឆ្នោតជាសកល ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ មានគណបក្សនយោបាយតែ៣ ប៉ុណ្ណោះ ដែលបានមកចុះឈ្មោះ ។
2008-04-29
អាជ្ញាធរខេត្តក្រចេះបានឲ្យដឹងកាលពីថ្ងៃទី ២៩ មេសា ថា ស្ថានភាពទំនិញនៅក្នុងខេត្តហាក់ដូចជាពុំទាន់ដល់ថ្នាក់ធ្វើឲ្យមានការកង្វល់ ដើម្បីត្រៀមបម្រុងស្តុកទុកសម្រាប់លក់ជូនប្រជាពលរដ្ឋ នៅពេលណាដែលទំនិញឡើងថ្លៃខ្ពស់នោះទេ ។
2008-04-29
មន្រ្តីក្រុមប្រឹក្សាឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី រាយការណ៏ថា សកម្មភាពកាប់ទន្រ្ទានព្រៃឈើដើម្បីហ៊ុមព័ទ្ធយកដីនៅតែបន្តកើតមាន ហើយមន្រ្តីថ្នាក់ភូមិនិងជំទប់ទី២ ក្រុមប្រឹក្សាឃុំ បានរងការគំរាមកំហែងប្រើប្រាស់អំណាចទឹកប្រាក់ចាប់ចងដាក់ពន្ធនាគារពីសំណាក់ឈ្មួញអ្នកមានប្រាក់ ដោយសារពួកគាត់រារាំងសកម្មភាពទន្រ្ទានយកដីនិងការកាប់បំផ្លាញព្រៃឈើនោះ ។
2008-04-29
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) លោក បាន គីមូន (Ban Ki-moon) បានថ្លែងនៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសស្វ៊ីសនាថ្ងៃនេះ ថា អ.ស.ប. នឹងបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាវិបត្តិទំនិញឡើងថ្លៃ ។