ប័ណ្ណសារព័ត៌មាន
2008-10-31
អាជីវករនៅក្បែរផ្សារទួលទំពួង១ប្រមាណ២០០នាក់បាននាំគ្នាទៅតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទីពីរ ក្នុងគោលបំណងសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយរក្សាកន្លែងដែលពួកគាត់លក់ដូរបច្ចុប្បន្ននៅដដែល។
2008-10-31
មន្រ្តីក្រសួងការពារជាតិបានឲ្យដឹងថា នឹងមានកប៉ាល់ចម្បាំងរបស់ប្រទេសចិនមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទីមួយ នៅថ្ងៃទី៥ វិច្ឆិកាខាងមុខនេះ។
2008-10-31
តំណាងប្រជាពលរដ្ឋខែ្មរចំនួនជិត៣០គ្រួសាររស់នៅក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានថ្លែងតវ៉ានិងចោទប្រកាន់ថា មេឃុំសំរោងមិនបានចាត់ចែងអង្ករឲ្យគ្រួសារប្រជាពលរដ្ឋក្រីក្រពិតប្រាកដទេ នៅក្នុងការចែកស្បៀងអង្ករចំនួនជិត៦០តោនដល់ប្រជាពលរដ្ឋចំនួនជាង៥០០គ្រួសារ កាលពីថៃ្ងព្រហស្បតិ៍កន្លងទៅថ្មីៗនេះ ឧបត្ថមដោយអង្គការស្បៀងអាហារពិភពលោកប្រចាំការនៅក្នុងប្រទេសកម្ពុជា។
2008-10-31
មន្ត្រីព័ត៌មានប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ដែលជាប់នឹងព្រំដែនខ្មែរ-ថៃ បានថ្លែងឲ្យដឹងនៅថ្ងៃព្រសហ្បតិ៍នេះថា ការនាំសម្ភារៈទំនិញពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា គឺនៅធ្វើឡើងជាបន្តបន្ទាប់។
2008-10-31
ពលរដ្ឋអ្នកមានដើមកំណើតខ្មែរជាច្រើននៅក្នុងប្រទេសបារាំងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្លាំងអំពីបញ្ហាទំនាស់ព្រំដែនរវាងប្រទេសថៃនិងកម្ពុជា។
2008-10-31
សេចក្តីរាយការណ៍ពីតំបន់ព្រំដែនខ្មែរថៃមកថា ប្រធានកម្មវិធីអភិវឌ្ឍន៍និងជួយកុមារតាមចិញ្ចើមផ្លូវ លោកស្រី យឹម សុខារី បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី កាលពីថ្ងៃព្រហស្បតិ៍ ថា មានកុមារខ្មែរជាច្រើនដែលមានឪពុកជាទាហានកំពុងប្រតិបត្តិការនៅតំបន់ជម្លោះនៃព្រំដែនខ្មែរថៃ និងនៅឯតំបន់ប្រាសាទព្រះវិហារនោះ ក៏កំពុងរស់នៅជាមួយឪពុកម្តាយរបស់គេដែរ។
2008-10-31
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងនាមតំណាងឲ្យបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បានដាក់ពាក្យប្តឹងដល់លោក វង សូត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំឲ្យចាត់វិធានការដោះស្រាយចំពោះនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវពីបទប្រព្រឹត្តអំពើពុករលួយប្រាក់ឈ្នួលនិងប្រាក់បើកវគ្គ និងក្លែងបន្លំឯកសារ។
2008-10-31
ក្រុមប្រឹក្សាឃុំសង្កាត់នឹងទទួលប្រាក់យ៉ាងច្រើនដែលមានចំនួនដល់២២លានដុល្លារអាមេរិកពីរាជរដ្ឋាភិបាលកម្ពុជានិងពីអ្នកផ្តល់ជំនួយអន្តរជាតិក្នុងការចំណាយសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០០៩។
2008-10-31
មន្រ្តីជាន់ខ្ពស់ខ្មែរបានឲ្យដឹងនៅថ្ងៃព្រហស្បតិម្សិលមិញនេះថា កូរ៉េខាងជើងនិងកម្ពុជាបានយល់ព្រមគ្នាធ្វើជាម្ចាស់ផ្ទះម្តងម្នាក់ក្នុងការបង្ហាញសិល្បៈនិងខ្សែភាពយន្តដែលជាផ្នែកមួយនៃវប្បធម៌ដើម្បីពង្រឹងចំណងមេត្រីភាពរវាងប្រទេសទាំងពីរ។
2008-10-31
សម្តេចព្រះ នរោត្តម សីហនុ ទ្រង់ជាស្តេចអ្នកនយោបាយល្បីល្បាញតាំងពីទ្រង់ឡើងគ្រងរាជ្យលើកដំបូងនៅឆ្នាំ១៩៤១។
2008-10-30
អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីខ្មែរ-ថៃនឹងជួបចរចាគ្នានៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះបន្តទៀតតាមការគ្រោងទុក ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
2008-10-30
នេះគឺជាសំឡេងស្រែកអាក្រោសនៃមនុស្សប្រមាណ៤០០នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ទាមទារឲ្យអាជ្ញាធរខេត្តរតនគិរី មន្ត្រីមានសមត្ថកិច្ចនានាក្នុងខេត្តរតនគិរី ចាត់វិធានការចំពោះបទល្មើសព្រៃឈើនិងការលក់ដូរដីធ្លីទ្រព្យសម្បត្តិរដ្ឋនៅក្នុងតំបន់សហគមន៍ជនជាតិដើមភាគតិច។
2008-10-30
សមាជិកសភានៃគណបក្សប្រជាជនកម្ពុជាបានបដិសេធសំណើថ្មីមួយរបស់គណបក្សសមរង្ស៊ី ដែលស្វែងរកប្រយោជន៍ជូនគណបក្សនយោបាយខ្មែរទាំងអស់ទោះនៅឬមិននៅក្នុងរដ្ឋាភិបាលក្តី។
2008-10-30
លោក ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិននៃខេត្តតាកែវ អាចនឹងមានសេរីភាពពេញលេញរួចផុតពីការតាមឃ្លាំមើលគ្រប់ជំហានពីអាជ្ញាធរប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះហើយ។
2008-10-30
អាជ្ញាធរនគរបាលក្រុងភ្នំពេញមានគម្រោងការបើកយុទ្ធនាការរឹតបន្តឹងសន្តិសុខដោយឆែកឆេរអាវុធជាតិផ្ទុះនិងប្រមូលក្មេងអនាថានិងយុវជនហិតកាវមករក្សាទុកមួយកន្លែង នៅមុនថៃ្ងបុណ្យអុំទូក សំពះព្រះខែ រយៈពេលបីថៃ្ង ដែលនឹងឈានមកដល់នៅពេលខាងមុខឆាប់ៗនេះ។