ប័ណ្ណសារព័ត៌មាន
2008-11-30
នៅប្រទេសថៃមានការបាញ់ឬគប់គ្រាប់បែកទៅលើបាតុករនៃសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ធ្វើឲ្យបាតុកររងរបួសកន្លះរយនាក់កាលពីយប់ថ្ងៃសៅរ៍និងព្រឹកព្រហាមថ្ងៃអាទិត្យនេះ។
2008-11-30
អ្នកភូមិប៉ាតាង ខេត្តរតនគិរី រាយការណ៍ថា ខ្ទមចម្ការប្រមូលផល ត្រូវបានដុតបំផ្លាញដោយក្រុមកម្មករដឹកនាំដោយមេការក្រុមហ៊ុនឌីអឹម ហ្រ្គូប ក្រោមកិច្ចការពារដោយកងទាហាននិងប៉ូលិសប្រមាណ១០នាក់ ហើយបន្ទាប់មក ក្រុមទាហានឯកសណ្ឋានអាវុធបានដាក់របាំងរាំងផ្លូវមិនឲ្យចូលទៅកាន់ទីកើតហេតុនោះទេ។
2008-11-30
ស្ថានការណ៍នយោបាយដែលចូលដល់ថ្នាក់វិបត្តិនៅប្រទេសថៃ បានធ្វើឲ្យប្រទេសសមាជិកសមាគមអាស៊ានដទៃទៀតព្រួយបារម្ភ។
2008-11-30
គ្រួសារអ្នករងគ្រោះដែលត្រូវតុលាការខេត្តកំពង់ឆ្នាំង បញ្ជាឲ្យឃុំខ្លួនកាលពីថ្ងៃសុក្រ ទី២៨ ក្នុងករណីរឿងដីធ្លីនោះ បានទាមទារដោយទទូចដោយសុំឲ្យតុលាការដោះលែងឲ្យមានសេរីភាពវិញដើម្បីរកការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
2008-11-30
ប៉ូលិសខែត្រកណ្តាលកំពុងតែតាមរកសមាជិកក្រុមក្មេងពាលចំនួន ១០នាក់ពីទាំងអស់ ១៤នាក់ដែលបានរត់គេច ក្រោយពីបានចាប់រំលោភនារីកម្មករកាត់ដេរម្នាក់និងជាងអ៊ុតសក់ម្នាក់ នៅចំណុចសាលារៀនព្រែកហូរ កាលពីយប់ថ្ងៃទី២៨ វិច្ឆិកា កន្លងមក។
2008-11-30
ទីភ្នាក់ងារព័ត៌មាននានាឲ្យដឹងថា ការបិទព្រលានយន្តហោះសុវណ្ណភូមិប្រទេសថៃ ដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនេះ បានធ្វើឲ្យមនុស្សប្រមាណ ១០ម៉ឺននាក់ ត្រូវជាប់គាំងពុំអាចធ្វើដំណើរចេញចូលប្រទេសថៃតាមច្រកអន្តរជាតិមួយនេះបាន។
2008-11-30
មន្ត្រីយោធាខ្មែរបានឲ្យដឹងថា មេបញ្ជាការយោធាថៃនៅតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារមានបំណងឲ្យទាហានរបស់គេបានចូលមកដេកយកពេលខ្លះនៅក្នុងវត្តកែវសិក្ខាគិរីស្វៈរៈឡើងវិញ បន្ទាប់ពីបានដកចេញជាយូរមកហើយ ព្រមទាំងបានសាកល្បងបញ្ជូនកងកម្លាំងទាហានថៃខ្លះបន្ថែមទៀតចូលមកបម្រុងបោះជំរំនៅក្នុងខ្សែត្រៀមជួរមុខផង។
2008-11-30
ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន នាយករដ្ឋមន្រ្តីខ្មែរបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសលាវ និងព័ត៌មានផ្សេងៗដទៃទៀត។
2008-11-30
ប្រជាជនមួយចំនួននៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បាននាំគ្នាត្អូញត្អែរថា អាជ្ញាធរមិនបានអើពើជួសជុលផ្លូវចូលទៅកាន់ភូមិដំណាក់ធំ២ ដែលមានការខូតខាតទាំងស្រុងស្ទើរធ្វើដំណើរដោយម៉ូតូមិនកើតទៅហើយនោះ។
2008-11-30
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បើទោះបីជាគេពុំមានស្ថិតិពិតប្រាកដនូវចំនួនភាគរយនៃការផិតក្បត់របស់ស្វាមីក៏ដោយ ក៏ក្រុមអ្នកជំនាញខាងសុខភាពផ្លូវភេទ ក៏ដូចជាមន្ត្រីសង្គមស៊ីវិលដែលធ្វើការផ្ទាល់ជាមួយស្ត្រីបានអះអាងថា សព្វថ្ងៃនេះមានស្វាមីជាច្រើនតែងតែចូលចិត្តទៅរកគូកំណាន់ចិត្តស្រីផ្សេងក្រៅពីភរិយារបស់ខ្លួន។
2008-11-30
កសិកម្មធម្មជាតិកំពុងជាវិធីដាំដុះដែលប្រទេសជាច្រើនកំពុងជំរុញឲ្យប្រជាកសិកររបស់គេនាំគ្នាធ្វើ។ នៅកម្ពុជាកសិករខ្មែរមួយចំនួនធំនៅតែបន្តត្អូញត្អែរថា ពុំអាចធ្វើស្រែដោយមិនប្រើជីគីមីបាននោះឡើយ ហើយក៏បន្តប្រើជីគីមីក្នុងការដាំដុះតទៅទៀត ថ្វីបើជីនេះមានតម្លៃថ្លៃនិងផ្តល់ផលអាក្រក់ទៅលើដីស្រែ។
2008-11-30
កង់ពាក់កណ្តាលស្វ័យប្រវត្តិដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលកែច្នៃដំឡើងនៅស្រុកខ្មែរ ត្រូវបានគេគ្រោងផលិតបន្ថែមដើម្បីយកទៅដាក់បង្ហាញនៅឯទីក្រុងប៉ារីសប្រទេសបារាំង។
2008-11-30
អ្នកភូមិជនជាតិភាគតិចនៅតាមឃុំមួយចំនួនក្នុងស្រុកក្រចេះបានចូលរួមសិក្សាស្វែងយល់បន្ថែមអំពីបច្ចេកទេសដាំបន្លែដោយមិនប្រើជីគីមីឬថ្នាំសម្លាប់សត្វល្អិតដើម្បីផ្គត់ផ្គង់ជីវភាពនិងរក្សាសុខភាពគ្រួសារ។
2008-11-29
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីពេលថ្មីៗកន្លងមកនេះបានចេញរបាយការណ៍ថ្មីមួយឲ្យដឹងអំពីស្ថានភាពនៃបញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេល៩ខែនៃឆ្នាំ២០០៨នេះ។
2008-11-29
អ្នកភូមិប៉ាតាងនៃសហគមន៍ជនជាតិដើមខេត្តរតនគិរីនិយាយឲ្យដឹងថា អ្នកភូមិកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នថ្នាក់ជាតិនិងក្រុមមន្ត្រីសិទ្ធិមនុស្ស ដើម្បីការពារពួកគាត់ដែលកំពុងប្រឈមមុខនឹងការចាប់ខ្លួនពីមន្ត្រីតុលាការខេត្ត។