ប័ណ្ណសារព័ត៌មាន
2008-12-22
សមាជិកសភាសហគមន៍អឺរុប ប្រកាសថា នឹងជួយរៀបចំបាតុកម្មអហិង្សាមួយនាពេលខាងមុខដើម្បីទាមទារសិទ្ធិសេរីភាពឲ្យខ្មែរកម្ពុជាក្រោម។
2008-12-22
មន្ត្រីគណៈកម្មការសម្របសម្រួលរៀបចំក្រុមសាមគ្គីចម្ការកៅស៊ូរដ្ឋនៅខេត្តរតនគិរី បានដាក់ឱសានវាទសម្រាប់កិច្ចរំសាយក្រុមសាមគ្គី ហើយរៀបចំធ្វើអាជីវកម្មលើចម្ការកៅស៊ូរដ្ឋតាមរចនាសម័្ពន្ធភូមិផលិតវិញ ក៏ប៉ុន្តែក្រុមសាមគ្គីនៅតែប្រឆាំងសេចក្តីសម្រេចនោះ។
2008-12-22
កសិករមួយចំនួនបានរអ៊ូរទាំនិងត្អូញត្អែរថា ការចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ននេះ មិនបានចំណេញអ្វីឡើយ រីឯក្រុមអ្នកចិញ្ចឹមសត្វបានឲ្យដឹងថា ឥឡូវគេបាននាំគ្នាងាកមកចិញ្ចឹមគោម្តងវិញ។
2008-12-21
ភាពចម្រូងចម្រាសនយោបាយនៅប្រទេសថៃ ក្រៅពីបង្កបញ្ហានៅតាមបណ្តោយព្រំដែន ជាពិសេសនៅម្តុំប្រាសាទព្រះវិហារហើយ នៅបង្កើតជាការប៉ះពាល់ដល់ចំនួនទេសចរនៅកម្ពុជាផងដែរ។
2008-12-21
តំណាងប្រជាពលរដ្ឋនៅឃុំចង្រ្កង ស្រុកក្រចេះ ខេត្តក្រចេះ បានរិះគន់និងចោទប្រកាន់មេឃុំរបស់ខ្លួនថា បានបង្កបញ្ហាលំបាកដល់ប្រជាពលរដ្ឋក្នុងការចុះហត្ថលេខាប្រគល់ដីទៅឲ្យក្រុមហ៊ុន។
2008-12-21
សមាជិកសមាជិកាមូលនិធិដើម្បីសង្គ្រោះនិស្សិតខ្មែរ ប្រចាំប្រទេសកាណាដា ប្រមាណ ៥០០នាក់ រួមទាំងសប្បុរសជនជាច្រើនរូប បានជួយឧបត្ថម្ភគាំទ្ររាត្រីសមោសរលើកទី២៧ ប្រកបដោយភាតរភាពនិងមេត្រីភាពជ្រាលជ្រៅ។
2008-12-21
ព័ត៌មានពីក្រុងបាងកកឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់ថៃ លោក កាស៊ិត ភិរ៉ុមយ៉ា បានត្រូវក្រុមតំណាងរាស្ត្រដែលគាំទ្រលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ិន ឈិនណាវ៉ាត់ ធ្វើការគាបសង្កត់យ៉ាងខ្លាំង ក្រោយបានទទួលការតែងតាំង ដោយពួកគេចោទថា លោកមានទំនាក់ទំនងចូលដៃចូលជើងជាមួយក្រុមបាតុករនៃសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យដែលបានបិទព្រលានយន្តហោះអន្តរជាតិកាលពីខែមុននេះ។
2008-12-21
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រគល់រថយន្តសង្គ្រោះបន្ទាន់១៣គ្រឿងដែលជាអំណោយគណបក្សប្រជាជនកម្ពុជាទៅឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនចំនួន១៣ស្រុកក្នុងខេត្តបាត់ដំបងជាអ្នកគ្រប់គ្រង។
2008-12-21
មន្ត្រីឃ្លាំមើលធនធានធម្មជាតិប្រចាំខេត្តកោះកុងបានចោទប្រកាន់នគរបាលឃុំភ្ញីមាស ស្រុកគិរីសាគរ ថាបានបាញ់ប្រហារមកលើមន្ត្រីឃ្លាំមើលការកាប់បំផ្លាញព្រៃឈើដែលកំពុងចុះល្បាតដោយធ្វើឲ្យរងរបួសមន្ត្រីម្នាក់ត្រង់ពោះជាទម្ងន់ តែមន្ត្រីនគរបាលបានបដិសេធថាមិនបានធ្វើការបាញ់ប្រហារនោះឡើយ។
2008-12-21
ការិយាល័យរបស់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានចោទកាសែតមនសិការខ្មែរពីបទសរសេរមួលបង្កាច់និងគំរាមរកការប្តឹងទៅតុលាការ។
2008-12-21
នៅក្នុងសៀវភៅ "ស្រីហិតោបទេស" ត្រង់ទំព័រទី៤០ ព្រះភិក្ខុ ប៉ាង ខាត់ បានសរសេរថា ក្នុងលោកនេះ "មិនមាននរណាមានបុណ្យវាសនាជាងអ្នកដែលបានជួបប្រទះ ជួបសន្ទនារីករាយជាមួយនឹងមិត្ត អ្នកដែលស្ថិតរូមមួយអន្លើដោយមិត្ត និងអ្នកដែលប្រាស្រ័យប្រាប់សុខទុក្ខទៅវិញទៅមកមួយអន្លើដោយមិត្ត"។
2008-12-21
មនុស្សជាច្រើនខ្លះមកពីសហរដ្ឋអាមេរិក ខ្លះមកពីកម្ពុជា និងពីប្រទេសមួយចំនួនទៀត បានមកជួបជុំគ្នានៅប្រទេសបារាំងដើម្បីចូលរួមពិធីបុណ្យសពបណ្ឌិត កេង វ៉ាន់សាក់ ដែលជាសាស្ត្រាចារ្យស្រាវជា្រវផ្នែកអក្សរសាស្ត្រខ្មែរ។
2008-12-20
មន្ត្រីសុខាភិបាលបានឲ្យដឹងថា បុគ្គលិកសុខាភិបាលកំពុងតែបន្តការតាមដានលើមនុស្សដែលមានការប៉ះពាល់មាន់ទានិងអ្នកជំងឺគ្រុនផ្តាសាយបក្សី នៅឯស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
2008-12-20
អតីតយោធិនពិការមួយរូបដែលអះអាងថាជាតំណាងប្រជាពលរដ្ឋចំនួន៥គ្រួសារបានថ្លែងនៅថ្ងៃសុក្រ ទី១៩ ធ្នូនេះ ចោទប្រកាន់ថៅកែឡឥដ្ឋ ឈ្មោះ តាំង ហាំងលី ថាបានធ្វើរបងបិទផ្លូវសាធារណៈចូលទៅដីស្រែសហគមន៍របស់ពួកគាត់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
2008-12-20
ក្រុមប្រជាពលរដ្ឋរស់នៅក្នុងតំបន់បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ និងអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា ការសាងសង់អគារផ្ទះល្វែងដែលត្រូវផ្ដល់ជាលំនៅឋានដល់ប្រជាពលរដ្ឋទាំងនោះមានភាពយឺតយ៉ាវ ហើយចោទថាដំណើរការចែកផ្ទះមានភាពពុករលួយនិងមានភាពមិនប្រក្រតី។