ប័ណ្ណសារព័ត៌មាន
2008-06-30
អង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងថា ល័ក្ខខ័ណ្ឌការងារនៅក្នុងរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា នៅតែល្អ បើទោះបីជាការគោរពច្បាប់ទៅលើបញ្ហាមួយចំនួននៅក្នុងរោងចក្រកាត់ដេរ នៅមានកម្រិតទាបនៅឡើយក្ដី ។
2008-06-30
សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិចនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានចោទប្រកាន់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ (CEC) ថាបានរារាំងសកម្មភាពគណបក្សរបស់ខ្លួនមិនឲ្យដើរបិទផ្ទាំងខិត្តប័ណ្ណឃោសនានៅតាមភូមិមួយចំនួនដែលជាចេតនារារាំងផ្នែកនយោបាយ ។
2008-06-30
មេដឹកនាំគណបក្សខ្មែរសាធារណរដ្ឋ គណបក្សសង្គមយុត្តិធម៌ និងគណបក្សខ្មែរឈប់ក្រ បានមានប្រសាសន៍ឲ្យដឹងថា មានគម្រោងសហការជាមួយគ្នាជាផ្លូវការដើម្បីប្រមូលសន្លឹកឆ្នោតគណបក្សនីមួយៗឲ្យបានកើនឡើង ក្នុងពេលបោះឆ្នោតជាតិខាងមុខនេះ ។
2008-06-30
មន្រ្តីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឲ្យដឹងថា ឈើប្រណីតប្រភេទគ្រញូងប្រមាណពី ៨ ទៅ ១០ម៉ែត្រគូប ត្រូវបានគេដឹកជញ្ជូនពីតំបន់ទ្រនាប់នៃឧទ្យានជាតិវីរជ័យស្ទើររៀងរាល់ថ្ងៃ ចាប់តាំងពីពេលអាជ្ញាធរនៅតំបន់នោះរវល់ក្នុងការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៤នេះ ។
2008-06-30
នៅគ្រាការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែលទើបតែចាប់ផ្តើមឡើងបានត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះនោះ គណបក្សនយោបាយខ្លះបានឲ្យដឹងពីខេត្តកំពតមកថា គណបក្សរបស់ខ្លួននឹងប្រជែងយកអាសនៈឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន ។
2008-06-30
ប្រជាពលរដ្ឋនៅខេត្តកំពតបានអំពាវនាវរកការផ្តល់យុត្តិធម៌ពីមេដឹកនាំខ្មែរបន្ទាប់ពីមានការចោទប្រកាន់ថា អាជ្ញាធរខេត្តបានវាយធ្វើបាបនិងចាប់ឃុំខ្លួនសមាជិកក្នុងគ្រួសាររបស់ពួកគាត់ប៉ុន្តែមន្ត្រីសាលាខេត្តបានបដិសេធការចោទប្រកាន់ទាំងនោះ ។
2008-06-30
សកម្មជនគណបក្សសមរង្ស៊ី និងអ្នកភូមិនៃឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង បានសង្ស័យថា មានភាពមិនប្រក្រតីក្នុងការដែលមន្ត្រីស្រុកនិងឃុំ បានប្រមូលអ្នកស្រុកទៅប្រជុំប្រាប់ឲ្យគូសលើសន្លឹកឆ្នោតលេខ៤ របស់គណបក្សប្រជាជនកម្ពុជា ។
2008-06-30
នៅឯខេត្តកំពង់ធំ មន្ត្រីសិទ្ធិមនុស្សដែលសង្កេតការណ៍បោះឆ្នោត បានឲ្យដឹងថា មានករណីហែកស្លាកគណបក្សសមរង្ស៊ី នៅក្នុងឃុំងន ស្រុកសណ្តាន់ដោយជនមិនស្គាល់មុខ ។
2008-06-30
អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហមនៅឱកាសបង្ហាញមុខក្នុងសវនាការជាលើកដំបូងរបស់ខ្លួននាថ្ងៃច័ន្ទនេះ បានស្នើសុំលើកពេលជំនុំជម្រះក្តីដោយសំអាងថា លោកមិនមានស្មារតីនិងសុខភាពមាំមួន ដើម្បីអាចអង្គុយតទល់ក្នុងសវនាការករណីបណ្តឹងឧទ្ធរណ៍របស់លោកនោះតទៅទៀតបានឡើយ ។
2008-06-30
អាជ្ញាធរក្រុងបានអះអាងនៅថ្ងៃច័ន្ទ ទី៣០ មិថុនានេះ ថាគេនឹងមិនអនុញ្ញាតឲ្យមានបាតុកម្មខុសច្បាប់ណាមួយប្រឆាំងនឹងទូតថៃ ទាក់ទងនឹងប្រាសាទព្រះវិហារនោះឡើយ ។
2008-06-30
អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ នៅថ្ងៃច័ន្ទនេះបានស្នើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច បញ្ឈប់ការយកព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ ទៅប្រើប្រាស់នៅក្នុងយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត ។
2008-06-30
អង្គការខុមហ្វ្រែលប្រចាំខេត្តកំពង់ចាមបានរៀបចំវេទិកាសាធារណៈលើកទី៣ ក្រោមប្រធានបទគាំទ្រស្ត្រីដើម្បីភាពសុខដុមរមនាក្នុងគ្រួសារយើង ដែលមានស្រ្តីតំណាងគណបក្សនយោបាយចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសមរង្ស៊ី គណបក្ស នរោត្តម រណឫទ្ធិ និងស្រ្តីមកពី៥ឃុំក្នុងស្រុកកំពង់សៀមបានមកចូលរួម ។
2008-06-30
មន្ត្រីដឹកនាំការឃោសនាគណបក្សសមរង្ស៊ីនៅខេត្តកំពង់ចាមបានចោទថា មានករណីគំរាមដោយប្រើឡាមឆូតផ្ទៃមុខរូបថតលោក សម រង្ស៊ី នៅពេលដែលមានការឃោសនានៅក្នុងស្រុកជើងព្រៃ ។
2008-06-30
លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឃុំខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំការជម្រះក្តី ពីបទថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។
2008-06-30
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលជាអតីតអ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថាគណបក្សលោកមានគោលនយោបាយច្បាស់លាស់ ប្រឆាំងនឹងការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅកម្ពុជា ។