ប័ណ្ណសារព័ត៌មាន
2008-07-30
សហព័ន្ធសហជីពខ្មែរបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះដោយបានគាំទ្រចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ ។
2008-07-30
ប្រជាពលរដ្ឋប្រមាណ ៤០០នាក់ បាននាំគ្នាប្រមូលផ្ដុំនៅទីស្នាក់ការគណបក្សសមរង្ស៊ី នៅព្រឹកថ្ងៃពុធ ៣០ កក្កដា ធ្វើការជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ ហើយទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ។
2008-07-30
ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានមានព្រះរាជឱង្ការថាព្រះអង្គនឹងដឹកនាំការតស៊ូដើម្បីការពារប្រាសាទព្រះវិហារនិងប្រទេសកម្ពុជា ប្រសិនបើប្រទេសថៃធ្វើការឈ្លានពានវាតទីយកនោះ ។
2008-07-30
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ក្រោយពេលគណបក្សហ៊្វុនស៊ិនប៉ិចមានការបែកបាក់គ្នាដោយមានមួយក្រុមទៅចូលរួមជាមួយគណបក្សសមរង្ស៊ីនិងគណបក្សដទៃទៀត ថ្កោលទោសលទ្ធផលការបោះឆ្នោតនោះ រដ្ឋាភិបាលនឹងមានការដកមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនចេញពីរដ្ឋាភិបាល ។
2008-07-30
ប្រធានប្រតិបត្តិគណបក្ស នរោត្តម រណឫទ្ធិ ខេត្តព្រៃវែង លោក ឈួន សយ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា សមាជិកគាំទ្ររបស់ខ្លួនម្នាក់នៅក្នុងភូមិល្វេ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ត្រូវអាជ្ញាធរមូលដ្ឋានបាញ់ប្រហាររហូតបាត់បង់ជីវិត ។
2008-07-30
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ នៅថ្ងៃ២៩ កក្កដា កត់សម្គាល់ថា ការបោះឆ្នោតនាថ្ងៃ ២៧ កក្កដា ២០០៨ គ្មានអំពើហិង្សាធំដុំអ្វីទេ ។
2008-07-30
មន្ដ្រីមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលនៅភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៨នេះ ថា មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់បានធ្វើការចែកចាយមុងនិងអង្រឹងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ឲ្យដល់កងទ័ពជាតិខ្មែរដែលកំពុងតែឈរជើងការពារតំបន់ប្រាសាទព្រះវិហារ ពីព្រោះថានៅទីនោះគឺជាតំបន់មួយមានអត្រាជំងឺគ្រុនចាញ់ខ្ពស់ ។
2008-07-30
កាលពីថ្ងៃច័ន្ទ ២៨ កក្កដា គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស សិទ្ធិមនុស្ស គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី បានស្របមតិគ្នាហៅការបោះឆ្នោតនេះថា មិនសេរី មិនយុត្តិធម៌ ពោរពេញដោយការប្រើល្បិចកលបំភាន់ភ្នែកសាធារណជន ។
2008-07-30
ទោះជាកម្ពុជាដើរតាមគន្លងមាគ៌ាប្រជាធិបតេយ្យត្រឹមត្រូវក្តី មិនត្រឹមត្រូវក្តី លោក គិម សេឌីរ៉ា អ្នកវិភាគនយោបាយឯករាជមួយនៅភ្នំពេញ បានប្រាប់កាសែតអាមេរិកាំង Christian Science Monitor ថា ប្រជាធិបតេយ្យនៅអាស៊ី គេមិនយកចិត្តទុកដាក់នឹងខ្លឹមសារទេ ។
2008-07-29
ក្រុមបញ្ញវ័ន្តខ្មែរមួយចំនួនកាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា បានស្រែកទាមទារឲ្យកងទាហានថៃទាំងអស់ដែលកំពុងចូលលុកលុយទឹកដីខ្មែរនៅតំបន់ប្រាសាទព្រះវិហារ ត្រូវដកកងទ័ពចេញដើម្បីបញ្ឈប់ការឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដី ។
2008-07-29
តុលាការកំពូលនៃប្រទេសកម្ពុជាផែ្អកតាមប្រភពបានឲ្យដឹងថា គេមានគម្រោងការបើកការជំនុំជម្រះទោសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថៃ្ងពុធខាងមុខឆាប់ៗនេះ ក្រោយពីមានការប្តឹងជំទាស់ទៅនឹងសាលក្រមរបស់តុលាការសាលាដំបូងក្រុងភ្នំពេញដែលបានកាត់ទោសព្រះអង្គឲ្យជាប់ទោសរយៈពេល១៨ខែ នឹងផាកពិន័យជាប្រាក់១៥ម៉ឺនដុល្លារអាមេរិកកាលពីឆ្នាំ២០០៧កន្លងទៅ ។
2008-07-29
លោក ភា សារ័ត្ន សកម្មជនគណបក្សសមរង្ស៊ី នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានអះអាងថា អនុភូមិបក្សប្រជាជនកម្ពុជាបានគំរាមឲ្យសងលុយ៥០ដុល្លារវិញ ដោយសារតែលោកមិនចុះចូលនិងធ្វើចលនារកសំឡេងគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជានៅក្នុងភូមិ ។
2008-07-29
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (ស.រ.អា.) ប្រចាំនៅប្រទេសកម្ពុជា លោក ចូសេហ្វ មូសូមែលី បានមានប្រសាសន៍ថាកម្ពុជាបច្ចុប្បន្នត្រូវការកែទម្រង់ជាបន្ទាន់លើវិស័យសំខាន់ចំនួន២ គឺផ្នែកសេរីភាពសារព័ត៌មាន និងប្រព័ន្ធតុលាការឯករាជ្យ ។
2008-07-29
គណបក្សហ៊្វុនស៊ិនប៉ិចបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារនេះ បដិសេធចំពោះការជូនដំណឹងថា គណបក្សហ៊្វុនស៊ិនប៉ិចមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ។
2008-07-29
អគ្គនាយកវិទ្យុ FM ៩៣.៥Mhz បានឲ្យដឹងនៅថ្ងៃអង្គារនេះថា គេកំពុងតែធ្វើការចរចារជាមួយនឹងរដ្ឋាភិបាលស្វែងរកដំណោះស្រាយសុំឲ្យមានការបើកវិទ្យុនេះឡើងវិញ ។