ប័ណ្ណសារព័ត៌មាន
2008-08-31
ប្រជាពលរដ្ឋដែលមានផ្ទះសង់នៅលើបឹងកក់គ្រោងនឹងទៅធ្វើការតវ៉ានៅសាលាក្រុងភ្នំពេញ នៅថ្ងៃច័ន្ទស្អែកនេះ ក្នុងគោលបំណងឲ្យបញ្ឈប់ការបូមខ្សាច់ដាក់បឹងកក់ជាបន្ទាន់ ពីព្រោះប្រជាពលរដ្ឋទាំងអស់មិនទាន់ទទួលការយល់ព្រមក្នុងការដោះដូរផ្ទះរបស់ពួកគាត់ជាមួយនឹងសាលាក្រុងនៅឡើយទេ។
2008-08-31
មន្ត្រីរដ្ឋាភិបាលខ្មែរបានឲ្យដឹងថា ផលពីប្រេងក្នុងបាតសមុទ្ទភាគនិរតីនៃប្រទេសកម្ពុជានឹងត្រូវទទួលបាននៅក្នុងឆ្នាំ ២០១១។
2008-08-31
សហគមន៍ប្រជាពលរដ្ឋនៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាជនជាតិភាគតិចកំពុងតែមានការភ័យព្រួយអំពីការបាត់បង់ដីធ្លី បន្ទាប់ពីមានក្រុមហ៊ុនមួយចូលទៅអភិវឌ្ឍលើដីរបស់ប្រជាពលរដ្ឋដែលកំពុងតែកាន់កាប់។
2008-08-31
អាជ្ញាធរប៉ូលិសបានចាប់មនុស្ស២នាក់ដែលបានធ្វើសកម្មភាពចែកចាយថ្នាំញៀន នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
2008-08-31
មន្ត្រីស៊ើបអង្កេតអង្គការអាដហុក បានមានប្រសាសន៍នៅថ្ងៃអាទិត្យ ទី៣១ ខែសីហានេះ ដោយរិះគន់អាជ្ញាធរខ្មែរថា ការសហការគ្នាជាមួយនឹងការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) អាជ្ញាធរហាក់ដូចជាចង់លាក់បាំងឯកសារឃាតកម្មនោះមួយចំនួន។
2008-08-31
បុរសម្នាក់បានចោទថាប៉ូលិសព្រំដែនខាងយៀកណាម ត្រង់ច្រកព្រំដែនស្រុកគិរីវង់ ខេត្តតាកែវ បានបង្ករបួសដល់គាត់នៅថ្ងៃនេះ។
2008-08-31
ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន ប្រទេសកម្ពុជានិងថៃបានសម្រេចផ្អាកជាបន្ទាន់នូវគម្រោងការជួបចរចាគ្នាស្ដីពីបញ្ហាព្រំដែន និងព័ត៌មានផ្សេងៗដទៃទៀត។
2008-08-31
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា ហើយនិងអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានរួមគ្នាដំណើរការគម្រោងកម្មវិធីសង្គ្រោះបន្ទាន់មួយ ដើម្បីជួយដល់កសិករខ្មែរក្រីក្រក្នុងការបង្កើនផលិតផលកសិកម្ម។
2008-08-31
អាជ្ញាធរស្រុកកំពតនិងប្រជាពលរដ្ឋនេសាទប្រមាណ២០០នាក់ នាព្រឹកថ្ងៃទី៣០ សីហា បានជួបប្រជុំគ្នានៅឯភូមិរលួស ឃុំបឹងទូក ស្រុកកំពត ខេត្តកំពត តែការជួបប្រជុំគ្នានោះមិនអាចស្វែងរកដំណោះស្រាយណាមួយឡើយ ជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋអ្នកនេសាទចំពោះការបូមខ្សាច់លុបផ្ទៃសមុទ្ទទំហំ១ពាន់ហិកតារ ដោយក្រុមហ៊ុនកំពតផតនោះបានឡើយ។
2008-08-31
យុវជនយុវនារីដែលស្ថិតក្នុងវ័យសិក្សា នៅតែជាក្រុមគោលដៅដែលងាយរងគ្រោះចំពោះ ការប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បង្កក្តីកង្វល់ខ្លាំងដល់ឪពុក ម្តាយ និងអ្នកអាណាព្យាបាលក្មេង ។
2008-08-30
កងរក្សាព្រំដែនខ្មែរបានអះអាងថា កងទាហានឈុតខ្មៅថៃ៣នាក់បានលបលួចចូលមកក្នុងភូមិខ្មែរជាប់ព្រំដែននៃឃុំអំពិល ស្រុកបន្ទាយអំពិល ខែត្រឧត្ដរមានជ័យ កាលពីយប់ថ្ងៃសុក្រ។
2008-08-30
សមាគមសិទ្ធិមនុស្សអាដហុកបានជំរុញឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ចាប់ផ្ដើមបង្ហាញពីសំណងជារួមដែលខ្លួនចង់បានពីសាលាក្ដីកាត់ទោសខ្មែរក្រហម។
2008-08-30
មន្ត្រីនៃអង្គការជនពិការអន្តរជាតិបែលហ្ស៊ិក (Handicap) ព្រមទាំងមន្រ្តីក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃទី៣០ សីហា ឆ្នាំ២០០៨នេះ ថា គេបានសហការគ្នារៀបចំធ្វើផែនការមួយរឹតបន្តឹងទៅលើការអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅកម្ពុជា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៃការធ្វើដំណើរតាមដងផ្លូវសាធារណៈ ពីព្រោះបញ្ហានេះត្រូវបានគេកត់សម្គាល់ឃើញថានៅមានកម្រិតខ្ពស់នៅឡើយសព្វថ្ងៃនេះ ។
2008-08-30
នាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក់ ស៊ុនថរ៉ៈវេត នៅថ្ងៃសៅរ៍នេះបានបង្ហាញជំហរនយោបាយរបស់លោកសាជាថ្មីថា លោកនឹងមិនលាលែងពីមុខតំណែងតាមការទាមទាររបស់ក្រុមសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យនោះទេ។
2008-08-30
ស្ថានការណ៍នយោបាយនៅប្រទេសថៃមកទល់នឹងពេលនេះកាន់តែតានតឹងដោយក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាល លោក សាម៉ាក់ ស៊ុនថរ៉ៈវេត នៅតែបន្តកាន់កាប់វិមានរដ្ឋាភិបាលនិងស្ពានម៉ាក់ខាវ៉ាន់រ៉ាំងសាន់ នៅទល់មុខអគារអង្គការសហប្រជាជាតិ កណ្តាលទីក្រុងបាងកកតទៅទៀត ។