ប័ណ្ណសារព័ត៌មាន
2008-08-28
លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក John D. Negroponte នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសយៀកណាម កម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង នៅចន្លោះថ្ងៃទី១០ និង ១៨ កញ្ញា ខាងមុខ ដើម្បីពិភាក្សាជាមួយសមភាគីរបស់លោកស្តីពីបញ្ហាទ្វេភាគី និងបញ្ហាសាកលលោកមួយចំនួន។
2008-08-27
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាអតីតមន្ទីរឃុំឃាំងធំមួយរបស់ខ្មែរក្រហម ក្នុងក្រុងភ្នំពេញ ត្រូវបានរៀបចំដើម្បីដាក់បញ្ចូលជាសារមន្ទីរចងចាំរបស់សកលលោកនៃអង្គការយូណេស្កូ ឬហៅជាភាសាអង់គ្លេសថា Memory of the World។
2008-08-27
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃទី២៧ សីហាថា តួនាទីប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភាទាំង៩ នឹងត្រូវកាន់កាប់ដោយសមាជិកសភាគណបក្សប្រជាជនកម្ពុជា ហើយគណបក្សណាចង់បានតួនាទីប្រធានគណៈកម្មការជំនាញនោះ អាចឈរឈ្មោះបោះឆ្នោតតាមការជាក់ស្តែងនោះទៅ។
2008-08-27
មន្រ្តីយោធាខ្មែរបានឲ្យដឹងថា កងទាហានឈុតខ្មៅថៃ បានរំកិលចូលមកបោះទីតាំងនៅលើបន្ទាត់ព្រំដែនខ្មែរនៃស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ជិតតំបន់ប្រាសាទតាមាន់ជាថ្មីទៀត។
2008-08-27
ក្រសួងមហាផ្ទៃ ក្រសួងសាធារណការនិងដឹកជញ្ជូន និងអង្គការអន្តរជាតិនានា ប្រជុំគ្នារកវិធានការថ្នាក់ជាតិដើម្បីអនុវត្តច្បាប់ចរាចណ៍ផ្លូវគោកក្នុងប្រទេសកម្ពុជា។
2008-08-27
លោក យិន ម៉េងលី មន្ត្រីសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបាត់ដំបង បានបដិសេធការស្នើសុំស្នាក់អាស្រ័យបណ្តោះអាសន្ន នៅទីស្នាក់ការអាដហុករបស់ប្រជាពលរដ្ឋ ដែលឡើងមករកដំណោះស្រាយពីបញ្ហាទំនាស់ដីធ្លី។
2008-08-27
មន្ត្រីសាលាក្តីខ្មែរក្រហម បានថ្លែងនៅថ្ងៃអង្គារនេះ ចង់ឲ្យសហរដ្ឋអាមេរិកដែលធ្លាប់បានរួមផ្តួចផ្តើមឲ្យមានការស្វែងរកយុត្តិធម៌ពីរបបខ្មែរក្រហម ដោយធ្វើការបញ្ជាក់ឲ្យច្បាស់ពីសមានចិត្តរបស់ខ្លួន ដែលចង់ជួយថវិកាដល់សាលាក្តីវិសាមញ្ញនោះ។
2008-08-27
នាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវ៉េត បានថ្លែងថា លោកនឹងមិនចុះចេញពីតំណែងទេ លោកនឹងនៅតែបន្តការងារដឹកនាំនិងការពារប្រទេសជាតិតទៅទៀត។
2008-08-27
ក្រុមអ្នកតវ៉ាបានចូលកាន់កាប់ស្ថានីយទូរទស្សន៍ជាតិរបស់ថៃ NBT នៅផ្លូវវិផាវ៉ាឌី រាំងស៊ីត ដោយកាត់ផ្តាច់ចរន្តអគ្គិសនីនិងធ្វើឲ្យផ្អាករាល់កម្មវិធីផ្សាយរបស់កម្មវិធីទូរទស្សន៍នេះ ចាប់តាំងពីម៉ោង៨ព្រឹកថ្ងៃអង្គារ (ទី២៦ សីហា) នៅខណៈដែលក្រុមអ្នកតវ៉ាជាច្រើនក្រុមផ្សេងទៀតមកពីសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ បានបិទផ្លូវនិងធ្វើដំណើរពីបណ្តាខេត្តនានាចូលមកកាន់ក្រុងបាងកក។
2008-08-27
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ប្រទេសកម្ពុជា បានបដិសេធចំពោះសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីជាភាសាវៀតណាម ដែលបានផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា កន្លងមកនេះថា លោកជាប្រធានរណសិរ្សរំដោះខ្មែរកម្ពុជាក្រោម ក្នុងសេចក្តីរាយការណ៍មួយទាក់ទងនឹងការដាក់ទោសជនសង្ស័យពាក់ព័ន្ធនឹងការបំផ្ទុះគ្រឿងផ្ទុះ TNT នៅវិមានអនុស្សាវរីយ៍កម្ពុជា-វៀតណាម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ កន្លងទៅ។
2008-08-27
លោក សំ កន នាយរងប៉ុស្តិ៍នគរបាលឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បានថ្លែងថា សមត្ថកិច្ចនគរបាលបានដកហូតអាវុធវែងម៉ាកអាកាមួយដើមពីមេឃុំមួយរូប ដែលបានរក្សាទុកនៅក្នុងផ្ទះ។
2008-08-26
មន្ត្រីសមាគមអាដហុកខេត្តរតនគិរី មានប្រសាសន៍ឲ្យដឹងថា ទីតាំងកាប់ឈើដ៏ធំមួយត្រូវបានរកឃើញនៅតំបន់ព្រៃស្រោងនៃស្រុកលំផាត់ ហើយដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឈ្មោះ ឌីអឹម ហ្រ្គូប ដែលបោះទីតាំងដាំកៅស៊ូនៅជាប់ព្រៃនោះ។
2008-08-26
អតីតគណៈកម្មាធិការនាយករបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម (CSD) បានទាមទារជាថ្មីម្តងទៀត នៅថ្ងៃទី២៦ សីហានេះ ឲ្យនាយិកាប្រតិបត្តិរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមលាលែងចេញពីតំណែងដោយចោទប្រកាន់ថា មិនគោរពតាមគោលការណ៍របស់មជ្ឈមណ្ឌលនិងមិនអាចបំពេញការងារជាមួយបាន។
2008-08-26
ប្រជាពលរដ្ឋនៅក្នុងស្រុកកោះសូទិន បានត្អូញត្អែរជាលើកទី២ និងបារម្ភខ្លាចអស់ពូជត្រីក្នុងទន្លេមេគង្គ ដោយបានចោទប្រកាន់ប្រជាពលរដ្ឋមួយចំនួននិងជនជាតិវៀតណាមបានប្រើឧបករណ៍នេសាទត្រីខុសច្បាប់យ៉ាងអនាធិបតេយ្យដោយឥតខ្លាចអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
2008-08-26
ជនជាតិប៊ែលហ្ស៉ិកម្នាក់ អាយុ៤៨ឆ្នាំ ដែលតុលាការកម្ពុជាកាត់ទោសឲ្យជាប់គុកចំនួន១៨ឆ្នាំ ក្នុងករណីរំលោភផ្លូវភេទទៅលើកុមារខ្មែរកន្លងមក ត្រូវបានសាលាឧទ្ធរណ៍កាត់បន្ថយទោសឲ្យមកនៅត្រឹម៣ឆ្នាំ ដោយសំអាងច្បាប់ថ្មី ។