ប័ណ្ណសារព័ត៌មាន
2008-08-26
អាជ្ញាធរនគរបាលកម្ពុជាកំពុងតែបន្តជំរុញឲ្យសមត្ថកិច្ចនគរបាលអន្តរជាតិ (Interpol) បន្តស្វែងរកចាប់ខ្លួនលោកស្រី ជា រដ្ឋា អតីតនាយសេនាធិការរងនៃកងរាជអាវុធហត្ថកម្ពុជា ក្រោមបទចោទថាលោកស្រីមានការពាក់ព័ន្ធក្នុងអំពើជះទឹកអាស៊ីតប៉ុនប៉ងធើ្វឃាតគិតទុកជាមុន មកលើម្តាយមីងរបស់នាង អ៊ិន សុខលីដា កាលពីខែឧសភាកន្លងទៅនេះ ។
2008-08-26
ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានប្រកាសនៅថ្ងៃនេះដោយបញ្ជាក់ថាការចោទប្រកាន់របស់ពួកខ្មែរសាធារណរដ្ឋនិយមថាព្រះអង្គមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះគឺជារឿងមិនត្រឹមត្រូវឡើយ។
2008-08-26
ការបិទទ្វារចេញចូលទៅកាន់ប្រាសាទតាមាន់ នៅស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលធ្វើឡើងដោយកងទាហានឈុតខ្មៅថៃ តាំងតែពីថ្ងៃសៅរ៍សប្ដាហ៍មុន មកដល់ថ្ងៃចន្ទ ទី២៥ សីហានេះ នៅមិនទាន់មានការបើកចំហឲ្យចេញចូលធម្មតាដើម្បីសម្រួលស្ថានការណ៍ផ្នែកយោធា ដែលតានតឹងឲ្យមានភាពល្អប្រសើរនៅឡើយទេ។
2008-08-26
ក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញ លោក សម រង្ស៊ី ដែលបានកត់សម្គាល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនរវល់នឹងការគោរពច្បាប់នោះ ថាបានប្រព្រឹត្តអំពើខុសឆ្គងធំមួយចំពោះប្រទេសជាតិ។
2008-08-26
សេចក្តីព្រួយបារម្ភនិងក្តីកង្វល់កើតមានឡើងសម្រាប់អ្នកភូមិជនជាតិភាគតិចនៅឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បន្ទាប់ពីមានការឈូសឆាយផ្លូវចូលទៅកាន់តំបន់ភ្នំយក្សណាម ទីដែលក្រុមហ៊ុនក្នុងស្រុកមួយដែលជាប់ទាក់ទិននឹងអ្នកតំណាងរាស្រ្តនៅក្នុងខេត្តទទួលបានសិទ្ធិធ្វើអាជីវកម្មថ្មម៉ាប ។
2008-08-26
មន្ត្រីរដ្ឋបាលព្រៃឈើនិងកងរាជអាវុធហត្ថក្រុងប៉ៃលិន បានចាប់គ្រឿងចក្រមួយគ្រឿងរបស់អង្គការសហគមន៍អភិវឌ្ឍន៍តាមព្រំដែនកម្ពុជា ដែលបានឈូសឆាយបំផ្លាញព្រៃឈើឡោមព័ទ្ធចូលដីរដ្ឋទុកដាំដុះកូនឈើ ។
2008-08-26
ដោយមានអារម្មណ៍ឈឺចាប់ចំពោះកូនស្រី ដែលរងការប្រព្រឹត្តអំពើអនាចារយ៉ាងព្រៃផ្សៃនោះ ម៉េត ហ្វា អាយុ ៥៣ឆ្នាំ ត្រូវជាឪពុកបានចេញមុខប្តឹងទៅតុលាការខេត្តបាត់ដំបងប្រឆាំងបុរសវ័យចំណាស់ពីរនាក់ និងមនុស្សស្រីតែងខ្លួនជាប្រុសម្នាក់។
2008-08-26
អតីតព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ បានបង្ហាញនូវភាពផ្ទុយគ្នារវាងសមាជិកព្រះរាជវង្សដែលប្រឡូកធ្វើនិងមិនធ្វើនយោបាយ ។
2008-08-26
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានថ្លែងនៅថ្ងៃចន្ទ (២៥ សីហា) ដោយបញ្ជាក់សាជាថ្មីទៀត អំពីចំណងទាក់ទងកាន់តែល្អប្រសើរឡើងរវាងប្រទេសមហាអំណាចនេះជាមួយប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានបង្ហាញពីក្តីសង្ឃឹមថែមទៀតលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យដើម្បីអភិវឌ្ឍន៍។
2008-08-26
កាសែតភ្នំពេញប៉ុស្តិ៍ផ្សាយពីថ្ងៃច័ន្ទម្សិលមិញថា គេរំពឹងថាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងលាឈប់ពីប្រធានគណបក្ស នរោត្តម រណឫទ្ធិ ដែលជាគណបក្សដាក់ព្រះនាមព្រះអង្គផ្ទាល់ក្នុងពេលឆាប់ៗ ។
2008-08-26
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាជំនួយលើកដំបូងបំផុតដល់តុលាការខ្មែរក្រហម ក្នុងពេលឆាប់ៗ បន្ទាប់ពីតុលាការខ្មែរក្រហមដែលអង្គការសហប្រជាជាតិគាំទ្រនេះ ដោះស្រាយរួចរាល់នូវការចោទប្រកាន់ពីរឿងពុករលួយ។
2008-08-26
ចំពោះការបន្តការនិយាយគ្នាជាមួយប្រទេសថៃទាក់ទងនឹងតំបន់មានទំនាស់តាមបណ្តោយព្រំដែននោះ លោក ជាម យៀប មានសង្ឃឹមមុតមាំថា ថៃនឹងទទួលស្គាល់ទឡ្ហីករណ៍ច្បាប់ដែលកម្ពុជាមានក្នុងដៃមិនខាន។
2008-08-26
ទំនាស់ដីធ្លីរវាងក្រុមហ៊ុនខេឌីស៊ី និងប្រជាពលរដ្ឋភូមិឡពាង និងភូមិបឹងកក់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅតែគ្មានដំណោះស្រាយបើទោះបីជាមានចំណាររបស់លោកនាយករដ្ឋមន្ត្រីឲ្យក្រុមហ៊ុននេះពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋក៏ដោយ ។
2008-08-25
ទាក់ទងនឹងដំណោះស្រាយវិបត្តិព្រំដែនជាមួយប្រទេសជិតខាងវិញ លោកប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី បានហៅរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជារដ្ឋាភិបាលដែលដឹកនាំដោយបុគ្គលដែលគិតតែអំណាចរបស់បុគ្គលផ្ទាល់ខ្លួនជាធំ ពុំបានគិតគូរប្រយោជន៍ជាតិឡើយ ។
2008-08-25
គណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ីបានបញ្ជាក់ជាថ្មីឡើងវិញ នារសៀលថ្ងៃច័ន្ទនេះថា គេនឹងមិនចូលរួមនៅក្នុងពិធីស្បថស្បែដើម្បីបង្កើតសភាអាណត្តិថ្មីនៅពេលខាងមុខនេះទេ បើសិនជាក្រុមប្រឹក្សាធម្មនុញ្ញមិនដោះស្រាយបណ្តឹងនៃការលួចសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ។