ប័ណ្ណសារព័ត៌មាន
2009-12-30
តុលាការមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកជនសង្ស័យចំនួន ៥នាក់ថាជាភេរវជនទេ ហើយបានប្រកាសសាលក្រមឃុំខ្លួនបន្តនិងស៊ើបអង្កេតបន្ថែម។
2009-12-30
អត្ថបទមួយសរសេរដោយកាសែត Sydney Morning Herald ចេញផ្សាយកាលពីពេលថ្មីៗ បានលើកឡើងអំពីភាពសប្បាយហ៊ឺហា សំបូរប្រាក់ចាយវាយច្រើនលើសលុបរបស់ក្រុមគ្រួសារអ្នកមាននិងអ្នកធំនៅក្នុងប្រទេសកម្ពុជា។
2009-12-30
មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជននិងកីទ្បា បានអះអាងថា ការខ្វះខាតគ្រូបង្រៀននៅក្នុងកម្រិតបឋមសិក្សាបានបង្ខំឲ្យគ្រូមួយចំនួននៃសាលាបឋមសិក្សានៅខេត្តជាច្រើនបង្រៀនសិស្សថ្នាក់ពីរផ្សេងគ្នាក្នុងបន្ទប់តែមួយនិងក្នុងពេលតែមួយ។
2009-12-30
អ្នកសារព័ត៌មានថា ដើម្បីការពារនូវការរំលោភបំពានខាងផ្លូវច្បាប់លើអ្នកកាសែតគេត្រូវការមេធាវីមានជំនាញខាងកាសែតដើម្បីការពារខ្លួនទើបអ្នកកាសែតចាកផុតពីគុកច្រវាក់។
2009-12-30
លោក កៅ រតនា មន្ត្រីប៉ូលិសនៅខេត្តព្រះសីហនុមានប្រសាសន៍ថា បុរសអូស្ដ្រាលីឈ្មោះ ចន អេតវើត ថមសុន (John Edward Thompson) អាយុ ៤៧ឆ្នាំ ត្រូវគេសម្លាប់ ហើយអាជ្ញាធរកំពុងតែស៊ើបអង្កេតរកមូលហេតុនៃឃាតកម្មនេះ។
2009-12-30
លោក ជា ស៊ីម ប្រធានព្រឹទ្ធសភាកម្ពុជាបានអំពាវនាវដល់មន្ត្រីសង្ឃ ព្រះសង្ឃនិងពុទ្ធសាសនិកឲ្យខិតខំពង្រឹងការប្រតិបត្តិខ្លួនឯង និងជួយអប់រំពុទ្ធបរិស័ទតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដកដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធឲ្យបានត្រឹមត្រូវ។
2009-12-30
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់អស្សាមិករណ៍កាលពីថ្ងៃអង្គារម្សិលមិញ។ ច្បាប់នោះអនុញ្ញាតឲ្យរដ្ឋអាចដកហូតកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង និងអចលនវត្ថុរបស់ឯកជនបាន។
2009-12-29
សមាគមអាដហុកបានសម្រេចរួចហើយថា នឹងបញ្ជូនសកម្មជនការពារសិទ្ធិមនុស្ស លោក ប៉ែន ប៉ុណ្ណារ៍ ឲ្យត្រឡប់ទៅបំពេញការងារនៅខេត្តរតនគិរីវិញ។
2009-12-29
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវគេចោទថា បាញ់ពលរដ្ឋបររទេះដឹកឧសម្នាក់ឲ្យរងរបួសធ្ងន់ ព្រោះមិនមានប្រាក់បង់ឲ្យ។
2009-12-29
ប្រជានេសាទជាលក្ខណៈគ្រួសារនៅសហគមន៍ស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ទី២៩ ធ្នូនេះ បានប្រតិកម្មជាថ្មីចំពោះទូកអូសធំៗដែលរំលោភលើដែននេសាទទឹករាក់ បំផ្លាញផលនេសាទនិងឧបករណ៍នេសាទប្រជាពលរដ្ឋក្រីក្រ។
2009-12-29
ប្រជាពលរដ្ឋចំនួន៦២០គ្រួសារតំណាងឲ្យប្រជាពលរដ្ឋជាង១.៧០០គ្រួសារ បានតវ៉ានៅសាលាឃុំស្រែខ្ទុំ ស្រុកកែវសីមា ខែត្រមណ្ឌលគិរី នៅថ្ងៃ២៩ ធ្នូ ខណៈដែលអាជ្ញាធរឃុំនិងស្រុកបានបង្ខំឲ្យពួកគេផ្តិតមេដៃដើម្បីយកដីរបស់ពួកគេប្រគល់ឲ្យក្រុមហ៊ុនឫទ្ធីគិរីសីមា។
2009-12-29
កាលពីសប្តាហ៍មុននាទីកសិកម្មរបស់វិទ្យុអាស៊ីសេរី បានលើកយកការរៀបចំកន្លែងចិញ្ចឹមមាន់និងការធ្វើចំណីមាន់មកជម្រាបជូន។ ក្នុងនាទីកសិកម្មសម្រាប់សប្ដាហ៍នេះ លោក ឡេង ម៉ាលី លើកយកវិធីថែទាំមាន់មកជម្រាបជូនជាបន្ត។
2009-12-29
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសទូន្មានឲ្យសាច់ញាតិនានានៃត្រកូលហ៊ុន កុំប្រព្រឹត្តអំពើអាក្រក់នៅក្នុងសង្គមកម្ពុជា ដោយលោកបានព្រមានថា ប្រជាពលរដ្ឋខែ្មរនានាអាចនឹងធ្វើការសងសឹកដោយគំនុំនៅថៃ្ងណាមួយដែលលោកអស់ពីអំណាចជានាយករដ្ឋមន្រ្តី។
2009-12-29
ប្រជាពលរដ្ឋខ្មែរក្រោមចំនួន២៤រូបបានរិះគន់ថា អង្គការ UNHCR កំពុងតែមើលរំលងករណីរបស់ពួកគេ ដែលអាចនឹងញ៉ាំងឲ្យពួកគេជួបគ្រោះថ្នាក់មិនខាននៅគ្រាដែលអាជ្ញាធរវៀតណាមកំពុងតែតាមស្វែងរកចាប់ខ្លួនរបស់ពួកគេស្រាប់នោះ។
2009-12-29
បុរសម្នាក់រស់នៅស្រុកល្វាឯម ខេត្តកណ្តាល បានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូនៗចំនួន១០នាក់ ដោយតូចចិត្តនឹងជីវិតដែលក្រលំបាកពេក។