ប័ណ្ណសារព័ត៌មាន
2009-01-31
មន្ត្រីជំនាញអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីសបានចេញសេចក្តីរាយការណ៍មួយហៅសកម្មភាពបណ្តេញទាំងបង្ខំទៅលើអ្នកក្ររាប់ពាន់នាក់ក្នុងជម្លោះដីធ្លីនៅកម្ពុជាថាជាអំពើរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
2009-01-31
ប្រជាពលរដ្ឋ៣៧គ្រួសារនៅតំបន់មេទឹកក្នុងភូមិពោង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នៅល្ងាចថ្ងៃ៣០ មករា បានឃាត់ឃាំងមិនឲ្យគ្រឿងចក្រក្រុមហ៊ុន លីយុងផាត់ ចាក់ដីធ្វើផ្លូវនិងចោទប្រកាន់ដោយសង្ស័យថា អាជ្ញាធរឃុំនិងស្រុកឃុបឃិតគ្នាលក់ដីតំបន់នេះទៅឲ្យឈ្មួញ។
2009-01-31
មន្ត្រីខេត្តសៀមរាបបានឲ្យដឹងថា អាជ្ញាធរកំពុងធ្វើការដ៏ប្រញាប់ប្រញាល់មួយដើម្បីឈានទៅរកការដោះស្រាយបញ្ចប់ជម្លោះដីស្រែប្រាំងជាង៩០ហិកតារដ៏រ៉ាំរ៉ៃយូរមកហើយរវាងប្រជាពលរដ្ឋនៅឃុំជីក្រែងនិងឃុំអន្លង់សំណរ ស្រុកជីក្រែង ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
2009-01-31
មន្ត្រីសមាគមអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការផ្នែកសិទ្ធិមនុស្សបានថ្លែងនៅថ្ងៃនេះដោយស្វាគមន៍ចំពោះការផ្លាស់ប្តូរមុខតំណែងចៅក្រមនិងព្រះរាជអាជ្ញា រួមទាំងឲ្យមានការចូលនិវត្តន៍របស់មន្ត្រីរាជការក្រសួងយុត្តិធម៌មួយចំនួននោះថាជាការទុកឱកាសដល់អ្នកជំនាន់ក្រោយដែលមានវិជ្ជាជីវៈអាចបន្តការងារបម្រើជាតិមាតុភូមិផង។
2009-01-31
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងឲ្យដឹងកាលពីថ្ងៃទី៣០ មករា ថា លោកបានបញ្ជូនមន្រ្តីផ្នែកសម្ភាសន៍ជនរងគ្រោះនៃរបបខ្មែរក្រហមថតជាវីដេអូចំនួនបីរូបកាលពីថ្ងៃម្សិលមិញទៅបណ្តុះបណ្តាលនៅវិទ្យាស្ថាន Shoah Foundation សហរដ្ឋអាមេរិកនៃរដ្ឋ California រយៈពេលបីខែ។
2009-01-31
គណបក្សរណសិរ្សជនជាតិខ្មែរបានបណ្តេញគណបក្ស នរោត្តម រណឫទ្ធិ ចេញពីទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ក្រោយពីគណបក្សរាជានិយមមួយនេះបានដកមន្ត្រីដែលជាអតីតក្រុមប្រឹក្សាភិបាលគណៈកម្មការនាយកនិងជាប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ។
2009-01-31
អាជ្ញាធរសមត្ថកិច្ចឲ្យដឹងថា នៅក្នុងឱកាសចូលឆ្នាំចិនមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនកន្លែងនៅទូទាំងប្រទេសដែលបណ្តាលឲ្យមានមនុស្សស្លាប់៣១នាក់និងរបួសជាង៣០០នាក់។
2009-01-31
ប្រជាពលរដ្ឋជាង១០០គ្រួសារក្រោយពីការជម្លៀសពីតំបន់ដីក្រហមឬភូមិ១៥តាំងពីថ្ងៃ២៤ ខែមករា មកដល់ថ្ងៃ៣០ ខែមករានេះ នៅរង់ចាំការដោះស្រាយជម្រកនិងថវិកាពីក្រុមហ៊ុន 7NG និងអាជ្ញាធរក្រុងភ្នំពេញ។
2009-01-30
អាជ្ញាធរខេត្តសៀមរាបបានដោះលែងតំណាងអ្នកភូមិ៣រូបនៅថ្ងៃនេះបន្ទាប់ពីមានការតវ៉ារបស់អ្នកស្រុកជាច្រើនរយនាក់ពីឃុំអន្លង់សំណរ ស្រុកជីក្រែង អស់រយៈពេលជាច្រើនសប្តាហ៍នោះមក។
2009-01-30
ក្រោយពីមានការស៊ើបអង្កេតដោយក្រុមអធិការកិច្ច លោក សុន ធុន គ្រូបង្រៀននៅអនុវិទ្យាល័យទ្រាល ខេត្តកំពង់ធំ ត្រូវបានមន្ទីរអប់រំខេត្តបង្ខំឲ្យផ្ទេរការងារទៅបង្រៀននៅសាលាផ្សេង។
2009-01-30
បុរសវ័យ៤៧ឆ្នាំម្នាក់បានប្រើប៉ែលនិងចប់ជីកវាយឪពុកបង្កើតរបស់ខ្លួនបណ្តាលឲ្យស្លាប់ដោយសារតែខឹងនឹងឪពុកមិនព្រមឲ្យលុយយកទៅផឹកស្រា។
2009-01-30
ដំណោះស្រាយរកយុត្តិធម៌ចំពោះជនរងគ្រោះនៃជម្លោះដីតំបន់ដីក្រហមនៅមិនទាន់រកច្រកចេញ។ អ្នកស្រុកដែលរងគ្រោះបានព្យាយាមនាំគ្នារកការជួយពីស្ថាប័នមួយទៅស្ថាប័នមួយ។
2009-01-30
គម្រោងចង់ឲ្យមានថវិកាបម្រុងពិសេសដើម្បីទប់ទល់ផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក គឺកំពុងនៅបន្តជាបញ្ហាខ្វែងយោបល់គ្នានៅឡើយរវាងមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីបក្សប្រឆាំង បើទោះបីជាក្រុមពាណិជ្ជករថ្លែងថា អាជីវកម្មរបស់គេកំពុងជួបបញ្ហា ហើយកសិករក៏កំពុងប្រឈមនឹងការធ្លាក់ចុះនូវតម្លៃកសិផលទៅហើយនោះក្តី។
2009-01-30
មន្រ្តីក្នុងរដ្ឋាភិបាលបានថ្លែងឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៩ មករានេះ ថាគម្រោងបង្កើតគណៈកម្មការហាលាល់នឹងអាចបង្កើតក្នុងពេលឆាប់ៗខាងមុខដែលបង្កើតវិទ្យាស្ថានមួយចំណុះឲ្យក្រសួងពាណិជ្ជកម្មសម្រាប់ធ្វើការងារនេះ។
2009-01-30
ក្រុមតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី២៨ មករា ថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញ និងក្រុមហ៊ុន 7NG ដែលបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាងមួយរយគ្រួសារកាលពីថ្ងៃ២៤ មករា ហើយថាការប្រើអំពើហិង្សានេះ គឺជាទង្វើឧក្រិដ្ឋរំលោភសិទ្ធិមនុស្សនិងសិទ្ធិមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។