ប័ណ្ណសារព័ត៌មាន
2009-11-30
កសិករនៅស្រុកបាណន់ ខេត្តបាត់ដំបង សុំអន្តរាគមន៍ពីអាជ្ញាធរខេត្តឲ្យជួយដោះស្រាយរឿងទំនាស់ដីជាមួយទាហាន។
2009-11-30
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃ៣០ វិច្ឆិកា សុំឲ្យក្រសួង មន្ទីរ ស្ថាប័ននានារបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ច្រានចោលជំនួយរបស់ប្រទេសថៃ ដើម្បីកុំឲ្យជំពាក់គុណប្រទេសថៃ និងធ្វើឲ្យអ្នកដឹកនាំប្រទេសថៃមើលងាយពលរដ្ឋកម្ពុជា។
2009-11-30
សកម្មជនការពារព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់ បានអះអាងថា មានការកាប់ឈើប្រណីតខុសច្បាប់ជាច្រើនពាន់ម៉ែត្រគូបនៅភ្នំក្រវាញ ខេត្តពោធិ៍សាត់នោះ ហើយគេបានដឹកឈើទាំងនោះជាច្រើនរយរទេះគោជារៀងរាល់ថៃ្ងមកស្តុកទុក ដើម្បីនាំចេញទៅក្រៅប្រទេសកម្ពុជា។
2009-11-30
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ពលរដ្ឋក្រីក្រនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃ៣០ វិច្ឆិកា ដែលមានពលរដ្ឋរាប់រយនាក់មកទទួលការព្យាបាល។
2009-11-30
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើសុំរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឲ្យពិចារណាមុននឹងសម្រេចកាត់បន្ថយចំនួនគ្រូជាប់កិច្ចសន្យា៥០% ដែលក្រសួងប្រកាសកាលពីចុងខែតុលា។
2009-11-30
រដ្ឋសភាខ្មែរបានបើកសម័យប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់សម្រាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១០ នៅព្រឹកថ្ងៃ៣០ ខែវិច្ឆិកា។
2009-11-30
អង្គការសង្គមស៊ីវិលនៅសហរដ្ឋអាមេរិកផ្នែកផ្សព្វផ្សាយអំពីគ្រោះថ្នាក់ពីការប្រើប្រាស់គ្រឿងញៀន បានឲ្យដឹងថា ជនរងគ្រោះដែលធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនហេរ៉ូអ៊ីន គឺមានទាំងមនុស្សពេញវ័យនិងយុវ័យផង ដែលមានជាតិសាសន៍ផ្សេងៗគ្នាទៅតាមតំបន់ ទាំងនៅតាមទីក្រុងនិងតំបន់ជនបទ។
2009-11-30
គូឆាយជាបន្លែមួយប្រភេទមានស្លឹកសំប៉ែតតូចវែង ស្មើចុងស្មើដើម ដុះចេញដូចជាដើមខ្ទឹមដូច្នោះដែរ។ គូឆាយគេច្រើនយកផ្កាទៅឆាជាម្ហូប ហើយស្លឹកវាគេយកទៅខ្ចប់ម្សៅធ្វើជានំយ៉ាងឆ្ងាញ់ពិសា គឺនំគូឆាយ។
2009-11-30
មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកបានឲ្យដឹងថា វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត្រនឹងធ្វើការកាត់ជើងស្តាំមួយកំណាត់នៃតំណាងជនជនជាតិដើមភូមិសាយ៉ោះលើ ស្រុកលំផាត់ ខេត្តរតនគិរី នៅដើមសប្តាហ៍ក្រោយនេះបន្ទាប់ពីការបាញ់ប្រហារដោយប៉ូលិសការពារក្រុមហ៊ុនឈ្មោះ ឌីអឹមហ្គ្រូប។
2009-11-30
ប្រជាកសិករដែលកំពុងតែបារម្ភពីការបាត់បង់ដីស្រែដោយសារតែការកំណត់ព្រំដែនវៀតណាម នៅឃុំសំរោង ស្រុកចន្ទ្រា បានថ្លែងនៅថ្ងៃទី២៩ វិច្ឆិកា ថា កាលពីថ្ងៃទី២៨ វិច្ឆិកា មន្ត្រីពីររូបនៃគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានធ្វើការវាស់វែងព្រំដែនក្នុងភាពលាក់បាំង ដែលធ្វើឲ្យពួកគាត់មានការសង្ស័យ។
2009-11-29
ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន នាយករដ្ឋមន្ត្រីសម្រេចយកសម័យប្រជុំថ្ងៃ១១ ធ្នូ ដើម្បីឆ្លងសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ និងព័ត៌មានផ្សេងៗដទៃទៀត។
2009-11-29
មន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សបដិសេធថា មិនមានសមាជិករបស់ខ្លួនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនោះទេ។
2009-11-29
ក្រុមប្រជាពលរដ្ឋនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ជាច្រើនគ្រួសារបាននាំគ្នាចូលទៅធ្វើស្រែប្រាំងនៅលើដីទំនាស់វិញនារដូវប្រាំងឆ្នាំនេះ បើទោះបីជាអាជ្ញាធរធ្លាប់បានរារាំងដើម្បីឲ្យមានការដោះស្រាយទំនាស់ដីនោះជាមុនសិនក៏ដោយ។
2009-11-29
មន្ត្រីក្រសួងទេសចរណ៍បានអះអាងថា ចំនួនភ្ញៀវទេសចរណ៍បរទេសដែលបានចូលមកទស្សនាក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ខែ ឆ្នាំ២០០៩ បានកើនចំនួនច្រើនជាងឆ្នាំ២០០៨។
2009-11-29
ស្រូវជាច្រើនហិកតារដែលអ្នកភូមិដកស្ទូងកាលពីដើមរដូវនៅលើដីទំនាស់ដ៏រ៉ាំរ៉ៃមួយកន្លែង ត្រូវបានមន្ត្រីយោធាខេត្តបាត់ដំបងម្នាក់ជួលមនុស្សចុះច្រូតប្រមូលផលរំលោភយក ចំណែកឯអ្នកភូមិជាម្ចាស់ស្រូវត្រូវបានគេគំរាមមិនឲ្យធ្វើការតវ៉ា។