ប័ណ្ណសារព័ត៌មាន
2010-01-20
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានឲ្យដឹងថា របាយការណ៍របស់គ្រូបង្រៀនដែលសមាគមទទួលបាន បានឲ្យដឹងថា នៅតាមសាលាមួយចំនួននៅក្នុងប្រទេសកម្ពុជាបានជួបបញ្ហាខ្វះសៀវភៅមេរៀនសម្រាប់គ្រូបង្រៀន និងចែកជូនដល់សិស្សសម្រាប់ធ្វើការសិក្សា។
2010-01-20
អាជ្ញាធរខេត្តកំពតនិងអភិបាលស្រុកឈូកបានដោះស្រាយតាមការទាមទាររបស់អាជីវករផ្សារឈូកហើយនៅថ្ងៃអង្គារ ទី១៩ ខែមករា។
2010-01-20
មេភូមិរួមនិងប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីឃុំចំនួន៣ គឺឃុំខ្នារទទឹង ឃុំបឹងបត់កណ្តាលនិងឃុំមេទឹក នៃស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៩ មករា បាននាំគ្នាមកតវ៉ានៅសាលាដំបូងខេត្ត សុំឲ្យតុលាការដោះលែងជនជាប់សង្ស័យថា ជាចោរប្លន់២នាក់។
2010-01-19
ព្រៃឈើនៅតំបន់ព្រៃក្រងសុទេស ក្នុងឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ត្រូវគេកាប់រានជាបន្តទៀតហើយដើម្បីយកដីជាកម្មសិទ្ធិ។
2010-01-19
ការដោះស្រាយទំនាស់នៅក្នុងរឿងក្តីក្តាំតាមផ្លូវច្បាប់ គេត្រូវអនុវត្តតាមប្រព័ន្ធតុលាការដែលជាស្ថាប័នមួយមានសមត្ថកិច្ចរកយុត្តិធម៌សម្រាប់ភាគីទំនាស់។
2010-01-19
ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់កម្ពុជាដែលទើបជាប់ឆ្នោតថ្មីចោទអតីតថ្នាក់ដឹកនាំសហព័ន្ធចាស់ថា បានគេចវេសមិនព្រមប្រគល់សោបន្ទប់និងសម្ភារៈការិយាល័យទៅឲ្យសមាជិកសហព័ន្ធថ្មីបានប្រើប្រាស់បម្រើវិស័យកីឡាបន្តទៀតឡើយ។
2010-01-19
ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារបានថ្លែងឲ្យដឹងនៅថ្ងៃ១៩ មករា ដោយចោទប្រកាន់អាជ្ញាធរខណ្ឌដូនពេញនិងបុគ្គលិកក្រុមហ៊ុនស៊ូកាគូដែលអភិវឌ្ឍបឹងកក់នោះថា ពួកគេបានរារាំងមិនឲ្យអ្នកភូមិជួសជុលផ្ទះនោះទេនិងបង្ខំឲ្យរុះរើវិញចំពោះផ្ទះណាបានជួសជុលហើយនោះ។
2010-01-19
អ្នកភូមិជិត២០០គ្រួសារនៅភូមិស្រឡៅជ្រុំ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចាប់ផ្តើមភ្ជួររាស់ដីស្រែបង្កបង្កើនផលវិញហើយ បន្ទាប់ពីបានខកខានមិនបានធ្វើមួយរយៈដោយសារតែមន្ត្រីបរិស្ថាននៅទីនោះហាមឃាត់។
2010-01-19
ឆ្មាំគុកខេត្តស្វាយរៀងនៅថៃ្ង១៩ មករានេះ បានអនុញ្ញាតឲ្យតំណាងនៃគណបក្សសមរង្ស៊ី ៣រូបចូលសួរសុខទុក្ខលោកស្រី មាស ស្រី និងលោក ព្រំ ជា នៅក្នុងគុក ក្រោយពីតុលាការខេត្តស្វាយរៀងបានអនុញ្ញាតជាផ្លូវការកាលពីល្ងាចថៃ្ងច័ន្ទកន្លងទៅនេះ។
2010-01-19
ជំនួបរវាងលោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនិងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សាគ្នាដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានផ្លែផ្កាល្អ។
2010-01-19
ស្របពេលដែលអ្នករាយការណ៍ពិសេសនៃឧត្តមស្នងការសហប្រជាជាតិកំពុងទស្សនកិច្ចប្រទេសកម្ពុជាក្នុងកិច្ចប្រឹងប្រែងឲ្យរដ្ឋាភិបាលឈប់រំលោភសិទ្ធិមនុស្សនោះ មានមតិជាច្រើនយល់ឃើញថា កិច្ចប្រឹងប្រែងនេះឥតប្រយោជន៍ទេ។
2010-01-19
ក្រុមអាជីវករផ្សារឈូកជាង២០០នាក់ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមករា បាននាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយទប់ស្កាត់គម្រោងសង់តូបជិត៥០របស់ក្រុមហ៊ុនមួយនៅលើទីធ្លាចំណតយានយន្តនៅមុខផ្សារឈូក។
2010-01-19
អាជ្ញាធរនិងមន្ត្រីតុលាការខេត្តបាត់ដំបងជាច្រើននាក់ កាលពីថ្ងៃច័ន្ទ ទី១៨ ខែមករា បានចុះទៅជួបជុំគ្នានៅទីតាំងដីស្រែដែលកើតមានទំនាស់ដ៏រ៉ាំរ៉ៃមួយរវាងអ្នកភូមិជាច្រើនគ្រួសារនិងមន្ត្រីយោធាម្នាក់នៅស្រុកបាណន់ ខេត្តបាត់ដំបង។
2010-01-19
ក្រុមគ្រួសារជនរងគ្រោះដោយការបាញ់សម្លាប់ក្នុងពេលចូលទៅកាប់ដើមប្រេងខ្យល់ធ្វើឧសលក់នៅតំបន់ព្រៃលើ នៅខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០០៩កន្លងទៅនោះ កំពុងមានការស្ទាក់ស្ទើរនៅក្នុងចិត្ត បន្ទាប់ពីមានការសម្រុះសម្រួលពីភាគីជនសង្ស័យឲ្យទទួលប្រាក់ជាសំណងដើម្បីបញ្ចប់ការប្តឹងផ្តល់។
2010-01-18
អន្ទង់ជាសត្វដែលងាយចិញ្ចឹមប្រហាក់ប្រហែលនឹងជន្លេនក្រហមដែរ ហើយអន្ទង់ក៏ជាសត្វចូលចិត្តស៊ីចំណីស្អុយ មានស្បែកគោ ក្របី ក្តាម កណ្តុរ ឆ្មា ដែលងាប់ៗ។
2010-01-18
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) បានមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថៃ្ង១៨ មករា ដើម្បីបំពេញទស្សនកិច្ចរយៈពេល២សប្តាហ៍។
2010-01-18
កងកម្លាំងទាហាននិងប៉ូលិសការពារព្រំដែនខ្មែរដែលកំពុងប្រចាំការនៅប្រាសាទតាមាន់ធំបានអះអាងថា ទេសចរក្នុងស្រុកបានចាប់ផ្តើមធ្វើដំណើរទៅទស្សនាប្រាសាទតាមាន់ធំដែលនៅជាប់ព្រំដែនខ្មែរថៃមានចំនួនកើនឡើងនៅដើមឆ្នាំ២០១០ បើប្រៀបធៀបនឹងឆ្នាំ២០០៩ បើទោះបីជាតំបន់នោះនៅមានជម្លោះព្រំដែនមិនទាន់ដាច់ស្រេចជាមួយថៃក៏ដោយ។
2010-01-18
ប្រជាពលរដ្ឋ៤៦គ្រួសារនៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បាននាំគ្នាតវ៉ាជាថ្មីម្តងទៀត ព្រមទាំងចោទប្រកាន់អាជ្ញាធរថ្នាក់ស្រុកថា បានឃុបឃិតជាមួយឈ្មួញរំលោភយកដីធ្លីរបស់ពួកគាត់។
2010-01-18
កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ មន្ត្រីប៉ូលិសប៉ុស្តិ៍ម្នាក់ត្រូវបានគេបាញ់សម្លាប់បន្ទាប់ពីស្នូរផ្ទុះអាវុធជាច្រើនគ្រាប់។
2010-01-18
ប្រភពពីអ្នកភូមិខ្មែរបានឲ្យដឹងថា កងទាហានថៃ១៥នាក់ត្រូវបានកងការពារព្រំដែនខ្មែរបណ្តេញឲ្យចូលទៅក្នុងទឹកដីថៃវិញ បន្ទាប់ពីពលទាហានថៃទាំងនោះបានឆ្លងដែនរំលោភចូលទឹកដីខ្មែរស្ថិតនៅចំណុចមួយក្នុងភូមិសុខសាន្ត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
2010-01-18
បណ្តាញការពារសន្តិសុខក្នុងមូលដ្ឋានមួយត្រូវបានបង្កើតឡើងនៅឯស្រុកបាកាននៃខេត្តពោធិ៍សាត់ ដែលជាស្រុកមួយមានកើតអំពើចោរប្លន់ប្រដាប់អាវុធជាប់ៗគ្នាចំនួន ៧ករណីមកហើយ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។
2010-01-18
មន្ត្រីប៉ូលិសខេត្តស្ទឹងត្រែង លោក យ៉ន ឌីន បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១០ ថា បុរសពីរនាក់ប្តីប្រពន្ធរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវប៉ូលិសចាប់ខ្លួនពីបទចែកចាយគ្រឿងញៀន។
2010-01-18
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា រហូតមកដល់ពេលនេះចំនួនមនុស្សស្លាប់ក្នុងឧប្បត្តិហេតុរញ្ជួយផែនដីនៅប្រទេសហៃទី មានប្រមាណពី ៤ម៉ឺន ទៅ ៥ម៉ឺននាក់។
2010-01-17
សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខែត្រកំពត ឲ្យដឹងថា នឹងជួយរកមេធាវីឲ្យជួយការពារក្រុមអាជីវករផ្សារឈូកដែលកំពុងរងនូវការគាបសង្កត់។
2010-01-17
ក្រុមអ្នកភូមិក្រីក្រដែលប្រកបរបរដឹកទំនិញបន្តិចបន្តួចឆ្លងដែនទៅលក់ក្នុងប្រទេសថៃ បានចោទមន្ត្រីគយប្រចាំច្រកបឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថា បានជំរិតទារលុយពីពួកគេទើបអនុញ្ញាតឲ្យដឹកទំនិញចូលក្នុងទឹកដីថៃបាន។
2010-01-17
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺលោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី (Surya Prasad Subedi) នឹងមកទស្សនកិច្ចប្រទេសកម្ពុជារយៈពេល ១២ថ្ងៃ ដែលដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមចាប់តាំងពីថ្ងៃទី១៨ មករានេះ។
2010-01-17
អាជ្ញាធរខេត្តព្រះសីហនុកំពុងមានផែនការមួយក្នុងការបណ្តេញអាជីវករចំនួន ៧០តូបមិនឲ្យបន្តលក់ដូរនៅឯឆ្នេរអូរត្រេះទៀតទេ នាពេលខាងមុខឆាប់ៗនេះ ដើម្បីយកទីតាំងនោះប្រគល់ឲ្យក្រុមហ៊ុនមួយឈ្មោះ ទ្បូសុគន្ធ ដែលនឹងធ្វើឲ្យគ្រួសារទាំងនោះបាត់បង់មុខរបរប្រចាំថៃ្ង។
2010-01-17
អតីតមេទ័ពខ្មែរក្រហម លោក អ៊ី ឈាន បានប្រកាសគាំទ្រថ្ងៃ៧មករា អស់ពីចិត្តថ្លើម ដោយលោកសំអាងថា ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ។
2010-01-17
មន្ត្រីតុលាការខេត្តសៀមរាបបានបង្ហើបថា យ៉ាងហោចណាស់ក៏មានមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានឧទ្យានុរក្សប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៦នាក់ ត្រូវចៅក្រមស៊ើបអង្កេតបានកោះហៅមកសាកសួរអំពីមូលហេតុនៃការចាប់ខ្លួនប្រជាពលរដ្ឋ ៣នាក់ និងបានចោទប្រកាន់ពីបទកាប់រានព្រៃឈើយកដីរដ្ឋ។
2010-01-17
នៅថ្ងៃទី១៦ មករា ក្រុមកម្មកររោងចក្រកាត់ដេរ យីនចាង មានគម្រោងដាក់ពាក្យប្តឹងទៅតុលាការដើម្បីចាត់វិធានការដល់ថៅកែរោងចក្រដែលរត់ចោល និងបានលក់ឡាយឡុងសម្ភារៈក្នុងរោងចក្រដោយមិនបើកប្រាក់ខែឲ្យពួកគេ។