ប័ណ្ណសារព័ត៌មាន
2010-01-14
ជម្លោះដណ្តើមផលស្រូវគ្នាលើដីមានទំនាស់រវាងមន្ត្រីយោធាខេត្តបាត់ដំបងនិងអ្នកភូមិ១២គ្រួសារនៅមិនមានការដោះស្រាយចប់ទេ ក៏ប៉ុន្តែអាជ្ញាធរខេត្តនិងតុលាការបានយល់ព្រមឲ្យអាជ្ញាធរស្រុកបាណន់ ចុះច្រូតផលស្រូវនៅលើដីមានទំនាស់នោះមកទុកនៅសាលាស្រុកបណ្តោះអាសន្នសិន។
2010-01-14
តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បំភ្លឺទៅលើសញ្ញាបត្រផ្តល់ជូនដោយសកលវិទ្យាល័យនៃប្រទេសមួយចំនួនមកដល់ពលរដ្ឋនិងថ្នាក់ដឹកនាំខ្មែរកន្លងមក ចង់ដឹងពីគុណភាពឬតម្លៃនៃសញ្ញាបត្រទាំងអស់នោះ។
2010-01-14
អាជ្ញាធរមូលដ្ឋានឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បានបញ្ជាឲ្យក្រុមហ៊ុនវិនិយោគខ្សាច់ស្ទឹងស្លាគូត្រូវអនុវត្តតាមការសុំវិនិយោគរបស់ខ្លួនទៅក្រសួងកន្លងមកដែលតម្រូវឲ្យទិញខ្សាច់ពីអ្នកស្រុក។
2010-01-13
អាជ្ញាធរខេត្តមណ្ឌលគិរីបានចេញសេចក្តីប្រកាសលុបឈ្មោះក្រុមហ៊ុនចំនួន៥០ ក្នុងចំណោម ៦៣ក្រុមហ៊ុនដែលបានស្នើសុំការអភិវឌ្ឍក្នុងខេត្ត បន្ទាប់ពីមិនមានសកម្មភាពអភិវឌ្ឍន៍តាមកិច្ចសន្យា។
2010-01-13
អាជ្ញាធរខ្មែរនៅថ្ងៃពុធ ទី១៣ មករានេះ បានចោទប្រកាន់ថា របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ Freedom House ស្តីអំពីការវាយតម្លៃសេរីភាពនៅកម្ពុជាកំពុងតែស្រុតចុះមិនមានភាពសុក្រឹតទេ។
2010-01-13
មន្ត្រីព្រំដែនខ្មែរនៃខេត្តឧត្តរមានជ័យបានអះអាងថា រហូតមកដល់រសៀលថ្ងៃពុធ ទី១៣ ខែមករានេះ គេបានស្គាល់ឈ្មោះប្រជាពលរដ្ឋខ្មែរ ២នាក់ដែលស្លាប់ និងម្នាក់ទៀតដែលកំពុងបាត់ខ្លួនដោយសារក្រុមមេព្រៃនិងប៉ូលិសថៃនៃស្រុកឃុនហាន ខេត្តស៊ីសាកេត បាញ់រះនោះហើយ។
2010-01-13
នគរបាលខេត្តបាត់ដំបងត្រូវប្រជាពលរដ្ឋចោទថា បានព្យាយាមបិទបាំងសំណុំរឿងព្រហ្មទណ្ឌទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តដឹកសាំងរបស់ក្រុមហ៊ុនតេលាបុកម៉ាស៊ីនគោយន្តច្នៃ ឬហៅថារថយន្តច្នៃ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួសកាលពីថ្ងៃ៩ មករាកន្លងទៅ។
2010-01-13
ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង បានអះអាងថា លោកគ្មានគម្រោងជួបចរចាទ្វេភាគីរវាងរូបលោកនិងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក កាស៊ិត ភីរម្យ នោះទេ នៅក្នុងកិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសនៅក្នុងប្រទេសវៀតណាម រយៈពេល២ថៃ្ងនៅក្នុងសប្តាហ៍នេះ។
2010-01-13
ប្រជាពលរដ្ឋខែ្មរចំនួន ៥នាក់ដែលរងការចោទប្រកាន់ដោយតុលាការខេត្តស្វាយរៀងអំពីបទបំផ្លាញទ្រព្យសម្បតិ្តសាធារណៈទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥នោះ បច្ចុប្បន្នពួកគាត់មានមេធាវីការពារក្តីហើយ។
2010-01-13
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កំពុងដំណើរការសាកល្បងកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ នៅតាមភូមិស្រុកនានា ក្នុងខេត្តចំនួន៨ គឺខេត្តកំពត កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម កណ្តាល តាកែវ ព្រៃវែងនិងស្វាយរៀង។
2010-01-13
សព្វថ្ងៃមានជនជាតិខ្មែររាប់លាននាក់កំពុងរស់នៅលើទឹកដីថៃ ដែលប្រជាពលរដ្ឋទាំងនោះមានប្រពៃណីនិងទំនៀមទម្លាប់ភាគច្រើនដូចនឹងជនជាតិខ្មែរនៅក្នុងប្រទេសកម្ពុជាដែរ។
2010-01-13
អាជ្ញាធរកម្ពុជាបដិសេធការលើកឡើងរបស់ក្រសួងការបរទេសថៃ ដោយកម្ពុជាបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារនិងដីបរិវេណប្រាសាទគឺពិតជារបស់កម្ពុជា។
2010-01-13
ទិន្នន័យនៃការពិនិត្យមើលប្រចាំឆ្នាំរបស់អង្គការមួយឈ្មោះ Freedom House ស្តីពីសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋនៅប្រទេសទូទាំងសកលលោក បានឲ្យដឹងនៅថ្ងៃ១២ មករា ២០១០ថា ប្រទេសកម្ពុជាស្ថិតក្នុងចង្កោមប្រទេសបានត្រូវចាត់ទុកថាគ្មានសេរីភាព។
2010-01-13
ក្រុមហ៊ុនធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនធំបំផុតនានារបស់ប្រទេសចិន ឈ្មោះ ហ្វ៉ាឌាន មានគម្រោងសង់រោងចក្រវារីអគ្គិសនីមួយនៅកម្ពុជា តម្លៃ ៥៥៨លានដុល្លារក្នុងចំណោមគម្រោងធំៗនានាដែលក្រុមហ៊ុននេះវិនិយោគនៅស្រុកខ្មែរ។
2010-01-13
អ្នកស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានចោទប្រកាន់ថា ក្រុមអភិរក្សព្រៃឈើតំបន់ភ្នំក្រវាញ ហៅថា CI (Conservation International) ជាអ្នកនៅពីក្រោយការកាប់ព្រៃឈើដោយខុសច្បាប់។