ប័ណ្ណសារព័ត៌មាន
2010-06-15
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០ ថា ការដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងលំដាប់លេខពីរនៃអំពើរត់ពន្ធជួញដូរមនុស្សនេះ គឺជាការផ្ដល់ភាពយុត្តិធម៌ដល់ប្រទេសកម្ពុជា ដោយសារតែប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការជួញដូរមនុស្សនេះ។
2010-06-15
មេធាវីលោកនាយករដ្ឋមន្ត្រីបានដាក់ពាក្យស្នើឲ្យតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ ឲ្យអនុវត្តការផាកពិន័យលោកស្រី មូរ សុខហួរ។
2010-06-15
ក្រសួងឧស្សាហកម្មនៃប្រទេសកម្ពុជា ទើបចេញអាជ្ញាប័ណ្ណស្រាវជ្រាវរ៉ែលោហៈនៅខេត្តរតនគិរី ចំនួនមួយកន្លែងថ្មីទៀត ទៅឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះ ហ៊ង អាន ក៏ប៉ុន្តែអ្នកភូមិឲ្យដឹងថា មិនមានការផ្សព្វផ្សាយ ឬផ្ដល់ព័ត៌មានដល់អ្នកភូមិពីករណីនេះទេ។
2010-06-15
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានរបស់ខ្លួនរួចហើយ នៅព្រឹកថ្ងៃអង្គារ ទី១៥ មិថុនានេះ។
2010-06-15
អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ បានមានព្រះបន្ទូលនៅក្នុងព្រះរាជសារមួយរបស់ព្រះអង្គ កាលពីថ្ងៃទី១៤ មិថុនាកន្លងមកនេះ ថា ព្រះអង្គត្រូវបានសាធារណរដ្ឋសង្គមនិយមវៀតណាម យាងទៅក្នុងប្រទេសវៀតណាមនាពេលខាងមុខនេះ។
2010-06-15
សាលាឧទ្ធរណ៍បារាំងបានកាត់សេចក្ដីឲ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ចាញ់ក្ដីលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
2010-06-15
អ្នកភូមិចុងកោះ ឃុំកោះឧកញ៉ាតី កាលពីសប្ដាហ៍កន្លងទៅ បានលើកគ្នាជាង ២០០នាក់ តវ៉ាចំពោះសកម្មភាពសាឡង់ និងកប៉ាល់ធំៗ រាប់សិបគ្រឿង ដែលកំពុងបូមខ្សាច់ក្នុងទន្លេ ដោយពួកគាត់អះអាងថា បានបង្កឲ្យបាក់ដីភូមិ និងដំណាំអស់ជាច្រើនចូលទៅក្នុងទឹកទន្លេ។
2010-06-15
ព្រះវិហារជាប្រាសាទមួយដែលសាងនៅលើភ្នំដងរែក ក្បែរព្រំដែនខ្មែរថៃ។ ការកសាងប្រាសាទនៅក្បែរព្រំដែនបែបនេះ ធ្វើឲ្យមានចម្ងល់មួយចោទឡើងថា ការកសាងនេះជាការកំណត់ព្រំដែនរវាងខ្មែរ និងថៃ ឬបែបណា?
2010-06-15
ទស្សនាវដ្ដីអាមេរិកាំងឈ្មោះ TIME កាលពីខែមុនបានផ្សាយអត្ថបទមួយទាក់ទងនឹងការបូមខ្សាច់នៅក្នុងទន្លេនានានៅកម្ពុជា ដែលគេដាក់ចំណងជើងថា "តើកម្ពុជាបូមដីទន្លេរបស់ខ្លួនរហូតដល់ដាច់ខ្យល់ឬ?"។
2010-06-15
ការិយាល័យឃ្លាំមើល និងប្រឆាំងអំពើរត់ពន្ធមនុស្សនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំ នៅថ្ងៃ១៤ មិថុនា ដោយកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាមិនទាន់អនុវត្តតាមបានទាំងស្រុង លើបទដ្ឋានកម្រិតទាបមួយ ក្នុងការបំបាត់អំពើរត់ពន្ធមនុស្សនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលក៏កំពុងតែប្រឹងប្រែងណាស់ដែរ ដើម្បីដោះស្រាយបញ្ហានេះ។
2010-06-15
ពលរដ្ឋប្រមាណ ២០០នាក់ មកពីសហគមន៍ចំនួន ២៤នៅទូទាំងប្រទេស នៅថ្ងៃ១៥ ខែមិថុនានេះ បានមកប្រមូលផ្ដុំគ្នានៅមុខវត្តបទុមវតី នៅក្នុងទីក្រុងភ្នំពេញ ដើម្បីសម្ដែងការតវ៉ា និងស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយដោះស្រាយ និងបញ្ឈប់ការផ្ដល់ដីសម្បទាន ការរឹបអូសយកដីធ្លីពីពលរដ្ឋក្រីក្រ ព្រមទាំងបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ និងការនេសាទខុសច្បាប់ ដែលញ៉ាំងឲ្យហិនហោចធនធានធម្មជាតិនៅកម្ពុជា។
2010-06-15
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃ១៤ មិថុនានេះ ថ្កោលទោសអាជ្ញាធរខេត្តតាកែវ ក្នុងការរារាំងមិនឲ្យពលរដ្ឋចូលមើលតម្រុយបង្គោលព្រំដែនក្រោយពីមានរបាយការណ៍ថា ការបោះបង្គោលនៅក្នុងស្រុកបុរីជលសា បានប៉ះពាល់ដីស្រែពលរដ្ឋ។
2010-06-14
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍នៅថ្ងៃ១៤ ខែមិថុនានេះ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាជាមួយលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) មន្ត្រីជាន់ខ្ពស់នៃអង្គការអ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅព្រឹកថ្ងៃ១៧ មិថុនា នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
2010-06-14
គ្រួសារជនរងគ្រោះដោយការវាយប្រហារទឹកអាស៊ីត លោកស្រី យ៉ា សុខនីម កំពុងព្រួយបារម្ភចំពោះព័ត៌មានថាទណ្ឌិត ជា រដ្ឋា ដែលជាអ្នកបញ្ជាឲ្យមានការវាយប្រហារទឹកអាស៊ីតនេះ កំពុងរស់នៅក្នុងប្រទេសថៃ។
2010-06-14
តុលាការខេត្តកំពង់ឆ្នាំង បានមានប្រតិកម្មចំពោះរបាយការណ៍របស់អ្នកស៊ើបអង្កេតអង្គការលីកាដូ ដែលថា មានការឃុំខ្លួនជនជាប់ចោទបណ្ដោះអាសន្នលើសនីតិវិធីច្បាប់។