ប័ណ្ណសារព័ត៌មាន
2010-01-06
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រី និងជាអតីតប្រធានបក្សហ៊្វុនស៊ិនប៉ិច ដែលបានបាត់ព្រះកាយជាងមួយឆ្នាំពីឆាកនយោបាយមានបន្ទូលកាលពីពេលថ្មីៗថា ព្រះអង្គបានត្រៀមជាស្រេចដើម្បីចូលរួមកសាងប្រទេសក្នុងលក្ខខណ្ឌដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការព្រះអង្គ។
2010-01-06
ទោះបីជាមានការសន្យាជាច្រើនលើកច្រើនសាពីអាជ្ញាធរខេត្តព្រះសីហនុថា នឹងដោះស្រាយផ្តល់ដីធ្លីដល់ប្រជាពលរដ្ឋ៨៣គ្រួសារនៅសង្កាត់លេខ៤ ក្រុងមិត្តភាពក៏ដោយ ក៏រយៈពេលជាង២ឆ្នាំមកនេះ ពួកគេកំពុងជួបប្រទះនឹងការលំបាកគ្រប់បែបយ៉ាង។
2010-01-06
ក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រមាណ ១០នាក់បានព្រួតគ្នាកាប់នគរបាល ២រូបដែលកំពុងជិះម៉ូតូដើរល្បាតនៅក្នុងភូមិសាស្ត្រឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសទាំងយប់។
2010-01-05
សហរដ្ឋអាមេរិកបានចេញគោលការណ៍ថ្មី ដោយចាប់ផ្តើមផ្តល់ទិដ្ឋាការ ឬវីសារយៈពេលខ្លី ជូនដល់ភ្ញៀវទេសចរបរទេសដែលមានផ្ទុកមេរោគអេដស៍។
2010-01-05
កម្មកររោងចក្រតម្បាញ វិនសាន់ ចោទថា មេការខ្លួនប្រើល្បិចបោកបញ្ឆោតយកស្នាមមេដៃដើម្បីបណ្តេញចេញពីការងារ ខណៈដែលកម្មករទាមទារឲ្យមានបញ្ជីឈ្មោះថ្ងៃចូលធ្វើការរបស់កម្មករឲ្យបានត្រឹមត្រូវ។
2010-01-05
ក្នុងនាទីអត្ថាធិប្បាយច្បាប់របស់វិទ្យុអាស៊ីសេរី នៅពេលនេះយើងនឹងលើកយកចម្ងល់អ្នកស្តាប់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនិងអាសយដ្ឋាន បានសួរមកនាទីយើងអំពីបញ្ហាដីធ្លីមួយក្នុងការចែកដីរបស់ឪពុកម្តាយឲ្យកូនកាន់កាប់។
2010-01-05
ប្រជាពលរដ្ឋ៣គ្រួសាររស់នៅភូមិចំនួន២ ស្ថិតនៅឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល បានសម្ដែងការភ័យខ្លាចចំពោះការបាក់ដី ដោយសារក្រុមហ៊ុនមួយបានជីកដឹកជញ្ជូនយកដីលក់ ហើយបានបង្កឲ្យបាក់ដីស្រែប្រជាពលរដ្ឋដែលកំពុងបង្កបង្កើនផលនៅក្បែរនោះ។
2010-01-05
តំណាងសហគមន៍ការពារព្រៃឈើមួយរូប នៅតំបន់ភូមិឈើស្លាប់និងភូមិអូរទង ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានបង្ហាញកង្វល់ថា ព្រៃដែលសហគមន៍ការពារជាង១.៦០០ហិកតារកំពុងប្រឈមមុខនឹងការកាប់បំផ្លាញដោយក្រុមឈ្មួញដឹកយកទៅធ្វើអាជីវកម្មខុសច្បាប់។
2010-01-05
អតីតប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក អ៊ុំ យូរ៉ាន់ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ការបោះឆ្នោតរើសប្រធានសហព័ន្ធកីឡាប្រដាល់អាណត្តិថ្មី កើតមានអំពើអយុត្តិធម៌ដោយមានការឃុបឃិតគ្នារវាងសមាជិកសហព័ន្ធក្រោមឱវាទមួយចំនួនមានគំនិតអាក្រក់ រៀបចំឯកសារបណ្តេញលោកចេញពីប្រធានដឹកនាំ។
2010-01-05
សូមអញ្ជើញទស្សនាវីដេអូអំពីម៉ូតូដែលដឹកអីវ៉ាន់សំពីងសំពោង នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។
2010-01-05
អង្ករនាងអំ គឺជាអង្ករមួយប្រភេទដែលស្រាវជ្រាវរកឃើញដោយប្រជាពលរដ្ឋក្នុងខេត្តក្រចេះផ្ទាល់ក្នុងអំឡុងទសវត្សរ៍ទី៨០ ដែលមានក្លិនក្រអូបប្រហើរនិងមានរសជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានាទៀតផង។
2010-01-05
លោកនាយករដ្ឋមន្រ្តីខ្មែរបានមានប្រសាសន៍ព្រមានមេដឹកនាំគណបក្សប្រឆាំងថា ការដែលតុលាការកម្ពុជាកោះហៅលោក សម រង្ស៊ី មកសាកសួរអំពីការដកតម្រុយបង្គោលព្រំដែននោះគឺជារឿងស្រាលទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងតុលាការនៅស្រុកគេវិញ គឺគេអាចរំលាយគណបក្សប្រឆាំងបាន។
2010-01-05
លោក ហ៊ុន សែន បានមានប្រសាសន៍ដោយព្រមានចំពោះជនដែលបានបាចត្រាក់នៅព្រំដែនថៃ ប្រឆាំងនឹងថ្ងៃ៧ មករាថា លោកទទួលបានត្រាក់ដែលជេរប្រមាថលោកនោះហើយ ហើយលោកកំពុងបញ្ជាឲ្យតាមចាប់ខ្លួនជននោះ ព្រោះលោកដឹងមុខសញ្ញានោះហើយ។
2010-01-05
កម្លាំងប្រដាប់អាវុធថៃរងការចោទថា បានបាញ់អ្នកភូមិខ្មែរម្នាក់ទៀតបណ្តាលឲ្យរបួសបាក់ជើង បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបុរី ខណៈដែលជនរងគ្រោះ និង អ្នកភូមិខ្មែរបីនាក់ទៀតបានចូលព្រៃដាក់អន្ទាក់សត្វ និងដើររកបោចស្លឹកឈើយកទៅលក់ចិញ្ចឹមជីវិត។
2010-01-05
អ្នកភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកកក់ ជាច្រើននាក់លើកគ្នាទៅសុំឲ្យមេភូមិជួយដោះស្រាយបញ្ហាក្រុមហ៊ុន ប្រាក់បូរិន្ទ មិនព្រមទិញខ្សាច់ពីអ្នកភូមិនៅក្រោយពេលដែលក្រុមហ៊ុននេះបានហាមប្រាមមិនឲ្យអ្នកភូមិលក់ទៅឲ្យឈ្មួញកណ្តាល។