ប័ណ្ណសារព័ត៌មាន
2010-06-25
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃ២៥ មិថុនា ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងជំរុញឲ្យក្រុមហ៊ុនបរទេស រៀបចំឲ្យមានជើងយន្តហោះៗហើរដោយត្រង់ពីក្រៅប្រទេសឲ្យបានច្រើនចូលមកកម្ពុជា។
2010-06-25
អង្គការអភិរក្សសត្វស្លាបនៅកម្ពុជា បានឲ្យដឹងថា សត្វក្រៀលក្បាលក្រហមដែលគេប្រទះឃើញមាននៅតែប្រទេសភូមា និងប្រទេសខ្មែរតែប៉ុណ្ណោះនោះ គឺកំពុងមានចំនួនកើនឡើងនៅតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
2010-06-25
អ្នកឃ្លាំមើលបញ្ហាបរិស្ថាននៃអង្គការក្រៅរដ្ឋាភិបាលនៅខេត្តរតនគិរី មានប្រសាសន៍ឲ្យដឹងនៅថ្ងៃ២៥ មិថុនានេះ ថា មានតំបន់រ៉ែមាសមួយកន្លែងនៅភូមិតាំងសេ ឃុំញ៉ាង ក្បែរព្រំដែនប្រទេសវៀតណាម កំពុងរងការធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ ដោយមានកម្មករខ្មែរ និងវៀតណាមកំពុងជីកកកាយ។
2010-06-25
លោក ជា មុនី នឹងឈរឈ្មោះជាបេក្ខជនប្រធានសហជីពសេរីកម្មករតែឯកឯង ក្នុងសមាជលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៧ មិថុនានេះ។ នេះជាការប្ដូរចិត្តពីការដែលលោកធ្លាប់បានអះអាងកាលពីខែឧសភាកន្លងទៅថា នឹងលាឈប់ពីតំណែងប្រធានសហជីពសេរីកម្មករនោះ។
2010-06-25
ប្រជាពលរដ្ឋជាង ២០គ្រួសារនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានប្រតិកម្មតវ៉ាដោយចោទប្រកាន់ថា អាជ្ញាធរឃុំរកាតបានជំរិតទារប្រាក់ពីពួកគាត់ក្នុងការធ្វើផ្លូវលំមួយក្នុងឃុំ។
2010-06-25
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ពន្យល់តំណាងរាស្រ្តបក្សជំទាស់ថា ប្រាក់ ២៨លានដុល្លារដែលរដ្ឋាភិបាលបានទទួលពីក្រុមហ៊ុនប្រេងកាត តូតាល់ បានដាក់ចូលក្នុងថវិកាជាតិ បន្ទាប់ពីមានការសង្ស័យថា ប្រាក់នេះអាចបាត់ដោយសារអំពើពុករលួយ។
2010-06-25
រដ្ឋាភិបាលកំពុងតែរៀបចំធ្វើឲ្យប្រាក់រៀលមានតម្លៃ ដោយកាត់បន្ថយអតិផរណា និងបង្កើនតម្លៃប្រាក់រៀល តែត្រូវការពេលច្រើនឆ្នាំ។
2010-06-25
សហគមន៍មួយចំនួនក្នុងខេត្តរតនគិរី បានត្អូញត្អែរថា អាជ្ញាធរបានតម្រូវឲ្យពួកគេបង់ប្រាក់ចំនួន ២ម៉ឺនរៀល ដើម្បីធ្វើលិខិតបញ្ជាក់កំណើត បើទោះបីជាក្រសួងមហាផ្ទៃ បានហាមមិនឲ្យមានការយកប្រាក់ក្ដី។
2010-06-25
ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំមួយរបស់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រយៈពេល ៣ថ្ងៃ ដើម្បីពិភាក្សាគ្នាអំពីការពង្រឹង និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយហិរញ្ញវត្ថុសកលលោករបស់បណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២២ ដល់ ២៤ មិថុនានេះ។
2010-06-24
ប្រជាពលរដ្ឋនៅស្រុកចំការលើ ខេត្តកំពង់ចាម បានលើកឡើងថា អាជ្ញាធរផ្ដល់អត្តសញ្ញាណប័ណ្ណមានការយឺតយ៉ាវ មិនអាចឲ្យពួកគេយកទៅប្រើប្រាស់ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនក្នុងការប្រកបរបរផ្សេងៗបានឡើយ។
2010-06-24
អាជ្ញាធរបាននិយាយថា ប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារ ដែលធ្លាប់តែរស់នៅភូមិជប់គគីរខាងកើត ឃុំអំពិល លើខ្នងភ្នំដងរែក ជាប់បន្ទាត់ព្រំដែនខ្មែរ-ថៃ បានចុះចោលផ្ទះសម្បែងជាបន្តបន្ទាប់ ទៅរស់នៅតំបន់ជើងភ្នំវិញ ដោយសារតែពួកគេពុំមានដីធ្វើស្រែចម្ការ និងខ្វះខាតស្បៀងអាហារ។
2010-06-24
កងទាហានឈុតខ្មៅថៃបានបាញ់ប្រហារទៅបុរសខ្មែរ ៤នាក់ បណ្ដាលឲ្យម្នាក់ស្លាប់កាលពីព្រលប់ថ្ងៃ២៣ មិថុនានេះ ខណៈបុរសខ្មែរទាំង៤នាក់វិលត្រឡប់មកពីធ្វើការក្នុងទឹកដីថៃ ហើយនាំគ្នាដើររកសត្វខ្យងក្នុងព្រៃយកមកស្ងោរធ្វើម្ហូប។
2010-06-24
សមាគមកាត់ដេរនៅកម្ពុជាបានស្នើឲ្យសហជីពសេរីកម្មករផ្អាកកូដកម្ម ហើយងាកមករកការពិភាក្សាជាមួយសមាគមនេះ ក្នុងគោលដៅដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យកម្មករកាត់ដេរនៅកម្ពុជា។
2010-06-24
ស្ពានអាកាសក្បាលថ្នល់ ដែលគេសង់នៅពីលើវិថីលើកដំបូងបំផុត នៅប្រទេសកម្ពុជា ដែលជាចំណុចប្រសព្វចរាចរណ៍ពីផ្លូវជាតិលេខ១ លេខ២ និងផ្លូវព្រះមុនីវង្ស ក្នុងក្រុងភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ មិថុនានេះ។
2010-06-24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិថុនានេះ បានចោទប្រកាន់មកលើគណបក្សប្រឆាំងនៅកម្ពុជាថា បានយកភេរវជនមកធ្វើជាសមាជិករបស់ខ្លួន នៅគ្រាដែលតុលាការសហរដ្ឋអាមេរិក បានសម្រេចកាត់ទោសមេដឹកនាំចលនាផ្ដួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០០០ ឲ្យជាប់គុកមួយជីវិត។