ប័ណ្ណសារព័ត៌មាន
2010-11-01
ជំងឺរាកក្អួតធ្ងន់ធ្ងរដែលបានកើតឡើងលើអ្នកភូមិជាង ១៣០នាក់ និងបានបណ្ដាលឲ្យស្លាប់មនុស្ស ៦នាក់ នៅតាមភូមិនានាក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅពេលកន្លងមក ត្រូវបានគ្រូពេទ្យផ្នែកប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ឲ្យដឹងថា ជំងឺនោះជាប្រភេទជំងឺអាសន្នរោគ។
2010-10-31
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលបានឲ្យដឹងថា មានប្រជាពលរដ្ឋខ្លះនៅខេត្តសៀមរាប ដែលសហគមន៍របស់គេកំពុងមានបញ្ហាទំនាស់ដីធ្លី ត្រូវបានប៉ូលិសរារាំង និងនាំខ្លួនបង្ខំឲ្យចូលក្នុងទ្រុងដែក និងខ្លះទៀតត្រូវប៉ូលិសនាំទៅសាកសួរធ្វើកំណត់ហេតុ និងបង្ខំឲ្យឈរថតរូបម្នាក់ម្ដងៗ ដោយសារតែក្រុមប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាស្វះស្វែងរកស្កាត់ជួបរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជូនឯកសារមួយចំនួន នៅក្នុងដំណើរបំពេញទស្សនកិច្ចថ្ងៃទី២ របស់លោកស្រី ហ៊ីលឡារី គ្លិនតុន នៅខេត្តសៀមរាប។
2010-10-31
អាជ្ញាធរមូលដ្ឋាននៅខេត្តរតនគិរីបានចុះធ្វើសម្រង់ស្ថិតិស្នាក់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានគ្រប់ភូមិឃុំ ដើម្បីជាផ្នែកមួយនៃការគ្រប់គ្រងប្រជាពលរដ្ឋឲ្យបានប្រសើរ។ ក៏ប៉ុន្តែអ្នកភូមិជាច្រើននៃសហគមន៍ជនជាតិដើមភាគតិចបានសំដែងក្ដីកង្វល់ដោយសារពួកគាត់ត្រូវចំណាយប្រាក់ច្រើនទៅលើតម្រូវការថតរូបសម្រាប់បិទនៅក្នុងបញ្ជីសម្រង់ស្ថិតិនោះ។
2010-10-31
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានសត្វគោ ក្របីបានងាប់រាប់សិបក្បាលនៅក្នុងខែត្រកណ្ដាល ដែលធ្វើឲ្យប្រជាកសិករមានក្ដីបារម្ភចំពោះគោ ក្របីរបស់ពួកគាត់។
2010-10-31
កម្ពុជា និងសហរដ្ឋអាមេរិកទើបតែបានប្រារព្ធខួបលើកទី៦០ នៃចំណងការទូតជាមួយគ្នា កាលពីខែកក្កដាកន្លងទៅនេះ។ ហើយនៅពេលនេះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) កំពុងតែទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
2010-10-31
កម្ពុជា និងសហរដ្ឋអាមេរិកទើបតែបានប្រារព្ធខួបលើកទី៦០ នៃចំណងការទូតជាមួយគ្នា កាលពីខែកក្កដាកន្លងទៅនេះ ហើយនៅពេលនេះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) កំពុងតែទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
2010-10-31
មានសេចក្ដីរាយការណ៍ពីខេត្តក្រចេះមកថា ជម្លោះរវាងអ្នកកាសែតក្នុងស្រុក ៣នាក់ ជាមួយមន្ត្រីយោធាខេត្តម្នាក់ ពីបញ្ហារថយន្តដឹកឈើខុសច្បាប់មួយគ្រឿង កាលពីយប់ទី២៩ តុលា រហូតធ្វើឲ្យអ្នកកាសែតទាំងនោះ បានដាក់ពាក្យប្ដឹងចោទប្រកាន់មន្ត្រីយោធានោះថាបានគំរាមប៉ុនប៉ងធ្វើឃាតពួកខ្លួន។
2010-10-31
សម្រង់ព័ត៌មានសំខាន់ៗនៅក្នុងសប្ដាហ៍នេះ រួមមាន ទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) មកកម្ពុជា សហគមន៍អន្តរជាតិជំរុញលោក បាន គីមូន ឲ្យពិនិត្យមើលប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កងទ័ពជើងទឹកអាមេរិក ហ្វឹកហ្វឺនកងម៉ារីនកម្ពុជា អំពីសន្តិសុខផ្ទៃសមុទ្រ រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
2010-10-31
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រទេសកម្ពុជាមានផែនការនាំអង្ករចេញឲ្យបានមួយលានតោនចាប់ពីឆ្នាំ២០១៥ ទៅ។ ក៏ប៉ុន្តែ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនានាអះអាងថា ផែនការនេះអាចសម្រេចជោគជ័យទៅបាន អាស្រ័យដោយរដ្ឋាភិបាលខិតខំធ្វើការច្រើនថែមទៀត។
2010-10-31
ដំណាំបន្លែដែលគេដាំយកផលតាមបែបធម្មជាតិ គឺអ្នកដាំបន្លែអាជីពមិនសូវនិយមដាំច្រើនទេ ព្រោះលំបាកថែទាំ និងបានផលតិច។
2010-10-30
នៅក្នុងរយៈពេលចុងក្រោយនេះ សម្រាប់ប្រទេសកម្ពុជា គឺមានមន្ត្រីសហគមន៍អន្តរជាតិ បានមកទស្សនកិច្ចជាបន្តបន្ទាប់ ដូចជាដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ តុលា។
2010-10-30
នៅក្នុងរយៈពេលចុងក្រោយនេះ សម្រាប់ប្រទេសកម្ពុជា គឺមានមន្ត្រីសហគមន៍អន្តរជាតិ បានមកទស្សនកិច្ចជាបន្តបន្ទាប់ ដូចជាដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ តុលា។
2010-10-30
បញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នៅមិនទាន់មានច្រកចេញនៅឡើយទេ បើទោះបីជាប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន បានជួបជាមួយនិងនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ីត (Abhisit Vijajiva) កាលពីពេលថ្មីៗនេះ នៅទីក្រុងហាណូយ នៅក្នុងជំនួបក្រៅផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ានក៏ដោយ។
2010-10-30
អាជ្ញាធរខេត្តសៀមរាប បានរាយបណ្ដាក់កម្លាំងការពារសន្តិសុខជាង ១ពាន់នាក់នៅតាមដងផ្លូវ និងគោលដៅសំខាន់ៗមួយចំនួន ដើម្បីការពារសន្តិសុខសម្រាប់រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលនឹងអញ្ជើញមកដល់នៅយប់ថ្ងៃទី៣០ ខែតុលានេះ។
2010-10-30
អាជ្ញាធរខេត្តសៀមរាប បានរាយបណ្ដាក់កម្លាំងការពារសន្តិសុខជាង ១ពាន់នាក់នៅតាមដងផ្លូវ និងគោលដៅសំខាន់ៗមួយចំនួន ដើម្បីការពារសន្តិសុខសម្រាប់រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលនឹងអញ្ជើញមកដល់នៅយប់ថ្ងៃទី៣០ ខែតុលានេះ។