ប័ណ្ណសារព័ត៌មាន
2010-10-25
បញ្ហាទំនាស់ដីធ្លី និងការបណ្ដេញប្រជាជនចេញពីលំនៅឋាននាបច្ចុប្បន្ននេះ នៅកម្ពុជា ត្រូវបានអង្គការសង្គមស៊ីវិលចាត់ទុកថា ជារឿងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រជាពលរដ្ឋ មួយចំនួនកំពុងតែមានការភ័យខ្លាច ហើយពួកគាត់អស់សង្ឃឹមលើការដោះស្រាយពីអាជ្ញាធរដែលគ្មានតម្លាភាព។
2010-10-25
នៅឃុំស្វាយដូនកែវ ស្ថិតក្នុងស្រុកបាកាន ដែលមានចម្ងាយប្រមាណ ៣៥ គ.ម ពីក្រុងពោធិ៍សាត់ អ្នកស្រុកទើបតែរួចផុតពីគ្រោះរាំងស្ងួត និងគ្រោះជំនន់ទឹកភ្លៀង ឥឡូវនេះពួកគាត់ជួបគ្រោះអគ្គីភ័យទៀត។
2010-10-25
មន្ត្រីសុខាភិបាលខេត្តរតនគិរីឲ្យដឹងនៅថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០១០ ថា អ្នកភូមិគ្រប់ភូមិទាំងអស់ នៅក្នុងខេត្តនេះ បានទទួលការអប់រំផ្សព្វផ្សាយកែប្រែអត្តចរិតផ្នែកអនាម័យ ដើម្បីទប់ស្កាត់នឹងជំងឺរាកក្អូត ដែលបានរាតត្បាតយ៉ាងធ្ងន់ធ្ងរចំពោះអ្នកភូមិនាឆ្នាំនេះ។
2010-10-25
ទោះជាផ្លូវគមនាគមន៍ត្រូវបានរដ្ឋាភិបាលសាងសង់បានច្រើនសន្ធឹក សន្ធាប់មកហើយ ប៉ុន្តែប្រជាពលរដ្ឋ និងអាជ្ញាធរឃុំមួយ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសំណូមពរសុំឲ្យរដ្ឋាភិបាលជួយអភិវឌ្ឍផ្លូវឆ្លងកាត់ឃុំបី ក្នុងស្រុកពីរ ដែលមានពីមុនមក មិនដែលធ្លាប់អភិវឌ្ឍសោះនៅឡើយ។
2010-10-25
មានការប្រកាសឲ្យដឹងមុនថា ផ្លូវមួយចំនួននៅក្នុងទីក្រុងភ្នំពេញនឹងត្រូវបិទ ហើយសន្តិសុខសុវត្ថិភាពនឹងត្រូវរឹតបន្តឹងយ៉ាងខ្លាំង ក្នុងគ្រាដែលអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិលោក បាន គីមូន (Ban Ki-moon) មកធ្វើទស្សនកិច្ចរយៈពេលខ្លីឆាប់ខាងមុខនេះ។
2010-10-25
មានការប្រកាសឲ្យដឹងមុនថា ផ្លូវមួយចំនួននៅក្នុងទីក្រុងភ្នំពេញនឹងត្រូវបិទ ហើយសន្តិសុខសុវត្ថិភាពនឹងត្រូវរឹតបន្តឹងយ៉ាងខ្លាំង ក្នុងគ្រាដែលអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិលោក បាន គីមូន (Ban Ki-moon) មកធ្វើទស្សនកិច្ចរយៈពេលខ្លីឆាប់ខាងមុខនេះ។
2010-10-24
មន្ត្រីសិទ្ធិមនុស្សនៃអង្គការក្រៅរដ្ឋាភិបាលខេត្តកំពង់ចាមបានលើកឡើងថា ការជួញដូរអវយវៈរបស់មនុស្សគឺជាការខុសច្បាប់។
2010-10-24
ក្រសួងការពារជាតិកម្ពុជាបញ្ជូនមន្ត្រីយោធាជាន់ខ្ពស់មួយក្រុម ចំនួន២៩នាក់ ទៅកាន់ប្រទេសថៃក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាសន្តិសុខនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ។
2010-10-24
លោក សេក បណ្ឌិត មានសេចក្ដីរាយការណ៍មួយស្ដីពីគោលបំណងយុវតីម្នាក់ ដែលទើបទទួលបានអាហារូបករណ៍រៀននៅសាលាពេទ្យក្នុងស្រុក និងមានគោលបំណងចង់ក្លាយជាគ្រូពេទ្យម្នាក់ដ៏មានគុណធម៌ ជួយព្យាបាលដល់ពលរដ្ឋក្រីក្រ។
2010-10-24
អាជ្ញាធរខេត្តព្រះវិហារបានរារាំងមេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ មិនឲ្យរៀបចំពិធីជួបជុំក្រុមគ្រូបង្រៀន ដោយសំអាងថា ការជួបជុំគ្មានច្បាប់អនុញ្ញាត។
2010-10-24
ការដាំបន្លែធម្មជាតិនៅលើរាន ឬលើធ្នើរគ្រែ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងមានប្រជាប្រិយភាពនៅទីផ្សាររបស់អង្គការសេដាក់។
2010-10-24
សម្រង់ព័ត៌មានសំខាន់ៗនៅក្នុងសប្ដាហ៍នេះ រួមមាន លោក សម រង្ស៊ី នឹងប្ដឹងលោក ហ៊ុន សែន អំពីរឿងផែនការក.៥, ចិនស្វាគមន៍គម្រោងនាំអង្ករចេញរបស់កម្ពុជា, អគារទីស្ដីការគណៈរដ្ឋមន្ត្រីថ្មីត្រូវបានសម្ពោធជាផ្លូវការ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
2010-10-23
គណបក្សប្រជាជនកម្ពុជា ដែលបានអះអាងថា ខ្លួនបានផ្ដួលរំលំរបបខ្មែរក្រហម នៅតែបន្តឃោសនាឲ្យមានការអបអរថ្ងៃ៧ មករានេះ យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែគ្មានពិធីអបអរចំពោះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣ តុលា ដែលនាំឲ្យមានការបង្កើតរដ្ឋធម្មនុញ្ញ និងការទទួលស្គាល់ប្រទេសខ្មែរនៅលើឆាកអន្តរជាតិឡើយ។
2010-10-23
គណបក្សប្រជាជនកម្ពុជា ដែលបានអះអាងថា ខ្លួនបានផ្ដួលរំលំរបបខ្មែរក្រហម នៅតែបន្តឃោសនាឲ្យមានការអបអរថ្ងៃ៧ មករានេះ យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែគ្មានពិធីអបអរចំពោះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣ តុលា ដែលនាំឲ្យមានការបង្កើតរដ្ឋធម្មនុញ្ញ និងការទទួលស្គាល់ប្រទេសខ្មែរនៅលើឆាកអន្តរជាតិឡើយ។
2010-10-23
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២២ ខែតុលា បានឲ្យដឹងថា លិខិតជូនដំណឹងរបស់សហភាពសហជីពកម្ពុជា ស្ដីពីការជួបជុំគ្នា មិនកំណត់ចំនួនមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែតុលា នៅមុខអគាររដ្ឋសភាចាស់ ដើម្បីសម្ដែងមតិ និងដាក់ញត្តិជូនលោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃរបស់លោកនៅកម្ពុជា សាលាក្រុងមិនអនុញ្ញាតជូនទេ។