ប័ណ្ណសារព័ត៌មាន
2010-11-30
នៅថ្ងៃទី៣០ ខែវិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយរបាយការណ៍មួយមានជិត ១០០ទំព័រ ទាក់ទងជាមួយការធ្វើអាជីវកម្ម និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
2010-11-30
ករណីចោទប្រកាន់គ្នារវាងអ្នកភូមិ និងអភិបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំពីរឿងប្រើអំពើហិង្សាទៅលើគ្នាវិញទៅមក បច្ចុប្បន្នករណីនេះកំពុងត្រូវបានប្ដឹងផ្ដល់គ្នាតាមផ្លូវតុលាការហើយ។
2010-11-30
សមត្ថកិច្ចប៉ូលិសបានចាប់ឃុំខ្លួនមនុស្ស ៤នាក់ ដោយចោទប្រកាន់ពីបទថា បានធ្វើសកម្មភាពរៃអង្គាសលុយពីអ្នកភូមិខុសច្បាប់ ដើម្បីយកទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី នៅចំណុចព្រៃព្រិច ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
2010-11-30
សកម្មភាពកាប់ឈើប្រណីតចេញពីតំបន់ក្បែរឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី កើតមានឡើងវិញហើយ។
2010-11-30
បន្ទាប់ពីកើតមានជម្លោះរវាងរដ្ឋាភិបាលខ្មែរ និងថៃ នៅតំបន់ប្រាសាទព្រះវិហារកន្លងមក សង្គមស៊ីវិលខ្មែរ និងថៃ ដែលជាបណ្ដាញពុទ្ធសាសនិកជន បាននាំគ្នាព្យាយាមរិះរកមធ្យោបាយផ្សេងៗ ដើម្បីកសាងសន្តិភាព និងស្ដារឲ្យមានភាពជិតដិតឡើងវិញរវាងប្រជាជននៃប្រទេសទាំងពីរនៅតាមព្រំដែន។
2010-11-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា សោកនាដកម្មមនុស្សរត់ជាន់គ្នាស្លាប់យ៉ាងអាណោចអាធ័មនៅលើស្ពានកោះពេជ្រ នៅថ្ងៃបុណ្យអុំទូកកន្លងមកនេះ គឺជាកំហុសរួម ពោលគឺកំហុសទាំងអ្នកចូលរួម និងកំហុសរបស់រដ្ឋាភិបាលផងដែរ។
2010-11-30
រដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យដឹងថា គ្មានមន្ត្រីរដ្ឋាភិបាល និងសមត្ថកិច្ចណាម្នាក់ ដែលជាអ្នកទទួលខុសត្រូវរៀបចំពិធីបុណ្យអុំទូកនឹងត្រូវនាំទៅកាត់ទោស ឬក៏តម្រូវឲ្យលាលែងចេញពីតំណែង ទាក់ទងនឹងឧបទ្ទវហេតុជាន់គ្នាស្លាប់នៅស្ពានពេជ្ររបស់មជ្ឈមណ្ឌលកោះពេជ្រ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកាកន្លងមកនោះទេ។
2010-11-30
ស្ថានភាពអ្នកគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្អើលជាន់គ្នានៅលើស្ពានកោះពេជ្រ កាលពីថ្ងៃយប់ថ្ងៃទី២២ ខែវិច្ឆិកា ជាថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក រហូតមកដល់ពេលនេះ មានរយៈពេលជាង១សប្ដាហ៍កន្លងទៅហើយ ដោយអ្នករងគ្រោះទាំងនោះកំពុងសម្រាកព្យាបាលរបួសនៅតាមមន្ទីរពេទ្យនានា ក្នុងទីក្រុងភ្នំពេញនៅឡើយ។
2010-11-29
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកមិញ វេលាម៉ោងប្រមាណ ៧និង៣០នាទី ថ្ងៃទី២៩ វិច្ឆិកានេះ។
2010-11-29
ក្រោយពីចំណាយពេលស៊ើបអង្កេតជាង១សប្ដាហ៍កន្លងមកអំពីឧបទ្ទវហេតុនៅ លើស្ពានកោះពេជ្រ ឥឡូវនេះរដ្ឋាភិបាលបានប្រកាសលាតត្រដាងលទ្ធផលស៊ើបអង្កេតនេះ។
2010-11-29
ប្រភពពីអាជ្ញាធរខ្មែរប្រចាំតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា កម្ពុជាមានគម្រោងនឹងបើកច្រកទ្វារព្រំដែននៅមុខប្រាសាទព្រះវិហារ ឲ្យភ្ញៀវទេសចរណ៍ពីប្រទេសថៃ បានចូលមកទស្សនាប្រាសាទព្រះវិហារខ្មែរ។
2010-11-29
សហគមន៍នេសាទស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានចោទប្រកាន់ថា មន្ត្រីជំនាញជលផល និងរដ្ឋអំណាចមូលដ្ឋានបានឃុបឃិតគ្នាដោះលែងជនល្មើសនេសាទ។
2010-11-29
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី គ្រោងនឹងចូលរួមវេទិកាសេដ្ឋកិច្ចនៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី៤ ធ្នូ ដើម្បីធ្វើសេចក្ដីថ្លែងការណ៍អំពីស្ថានភាពស្ត្រីខ្មែរ និងយុទ្ធសាស្ត្រដើម្បីធ្វើឲ្យស្ត្រីខ្មែរក្លាយជាអ្នកដឹកនាំ ក្នុងសង្គមកម្ពុជា។
2010-11-29
បន្ទាប់ពីសោកនាដកម្មផ្អើលស្លន់ស្លោជាន់គ្នា បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជិត ៨០០នាក់ កាលពីពេលថ្មីៗ នៅក្នុងទីក្រុងភ្នំពេញមក មជ្ឈដ្ឋានមួយចំនួនបានទាមទារឲ្យមានអ្នកទទួលខុសត្រូវ ដើម្បីជាការព្រមានទុកជាមេរៀន សម្រាប់ថ្ងៃអនាគត។
2010-11-28
នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១០ មានព្រះសង្ឃ និងគ្រហស្ថប្រមាណជិត ១ពាន់នាក់ បានមកជួបជុំគ្នានៅឯគល់ស្ពានពេជ្រ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើពិធីបង្សុកូល រំលឹកវិញ្ញាណក្ខន្ធគម្រប់ខួប ៧ថ្ងៃ ដល់អ្នកស្លាប់ដោយសារការផ្អើលជាន់គ្នា កាលពីយប់ថ្ងៃទី២២ វិច្ឆិកា។
2010-11-28
មន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាបានរំពឹងថា ចំនួនភ្ញៀវទេសចរណ៍បរទេសនៃតំបន់អឺរ៉ុបមកទស្សនាប្រទេសកម្ពុជានឹង កើនឡើងថែមទៀតនៅឆ្នាំក្រោយ។
2010-11-28
ក្រោយពីក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ធ្វើការពិសោធន៍រួមគ្នា ក្នុងការទប់ទល់នូវភាពសាំនៃមេរោគគ្រុនចាញ់ ជាមួយនឹងឱសថឈ្មោះ អាតេមមីស៊ីនីន (Atermisinin) ប្រកបដោយជោគជ័យនោះ ឥឡូវនេះ មានរបាយការណ៍ថា តួលេខនៃអ្នកស្លាប់ដោយសារ ជំងឺគ្រុនចាញ់បានថយចុះ។
2010-11-28
នៅខេត្តរតនគិរី ការធ្វើអាជីវកម្មដឹកជញ្ជូនឈើប្រណិតឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដោយខុសច្បាប់នៅតែកើតមានជាបន្តបន្ទាប់។
2010-11-28
រដ្ឋាភិបាលចិនបានផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណ៤០លានយ័ន ស្មើនិងជាង៦លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការជួសជុលប្រាសាទបូរាណតាកែវ។
2010-11-28
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកាថា មកទល់ពេលនេះរបាយការណ៍សរុបនៃចំនួនអ្នកស្លាប់ និងអ្នករបួសដែលបានចូលមកដល់មន្ទីរពេទ្យ គឺអ្នកស្លាប់មានចំនួន ៣៤៧នាក់ និងអ្នករបួសមានចំនួន ៣៩៥នាក់។ ចំនួននេះ គឺតិចជាងតួលេខមុន ដែលថា អ្នកស្លាប់ និងរបួសជិត ១០០០នាក់។
2010-11-27
អស់រយៈពេលប្រហែលជាង ២០ឆ្នាំមកហើយ ដែលប្រទេសកម្ពុជាបានរៀបចំពិធីបុណ្យអុំទូកឡើង ហើយមិនដែលមានគ្រោះថ្នាក់ស្លាប់មនុស្សរាប់រយនាក់ដូចឆ្នាំនេះទេ។
2010-11-27
អ្នកភូមិរស់នៅតំបន់បឹងកក់ បានឲ្យដឹងថា មកទល់ពេលនេះមិនមានដំណោះស្រាយចំពោះការដេញអ្នកភូមិចេញដើម្បីយកដីដោយក្រុមហ៊ុនសូកាគូឡើយ។
2010-11-27
មន្ត្រីអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឲ្យដឹងនៅថ្ងៃទី២៧ វិច្ឆិកាថា គេនៅមិនទាន់មានរបាយការណ៍ថ្មីបន្ថែម ស្ដីអំពីចំនួនអ្នកស្លាប់ អ្នករងរបួស និងអ្នកបាត់ខ្លួននៅក្នុងព្រឹត្តិការណ៍ដ៏អាក្រក់ នៃការផ្អើលជាន់គ្នា កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅនៅឡើយ។
2010-11-27
បន្ទាប់ពីសោកនាដកម្មផ្អើលស្លន់ស្លោជាន់គ្នាបណ្ដាឲ្យមនុស្សស្លាប់ និងរងរបួសជិត ៨០០នាក់កាលពីពេលថ្មីៗនៅលើស្ពានកោះពេជ្រ ក្នុងទីក្រុងភ្នំពេញមក មជ្ឈដ្ឋានមួយចំនួនបានទាមទារឲ្យមានអ្នកទទួលខុសត្រូវ ដើម្បីជាការព្រមានទុកជាមេរៀនសម្រាប់ថ្ងៃអនាគត។
2010-11-27
លទ្ធផលស្រាវជ្រាវរបស់ក្រសួងផែនការសម្រាប់ឆ្នាំ២០១០នេះ បានអះអាងថា លទ្ធភាពផលិតការងារនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅតំបន់អាស៊ាន។
2010-11-27
មានខិត្តប័ណ្ណថ្កោលទោសរដ្ឋាភិបាលខ្មែរជាច្រើនសន្លឹក ត្រូវបានជនមិនស្គាល់មុខលួចយកទៅបាចនៅខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា។
2010-11-27
អ្នកភូមិជនជាតិដើមភាគតិចនៅខេត្តរតនគិរី កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នអយ្យការតុលាការវិញម្ដង ទាក់ទិនទៅនឹងការកាប់រានតំបន់ព្រៃឈើដើម្បីយកដីដោយខុសច្បាប់ បន្ទាប់ពីកិច្ចអន្តរាគមន៍របស់មន្ត្រីមូលដ្ឋានមិនបានជោគជ័យ។
2010-11-27
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១០ តទៅ ចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា អាចធ្វើដំណើរឆ្លងដែនចេញចូលប្រទេសទាំងពីរ កម្ពុជា-ថៃ ដោយពុំចាំបាច់សុំទិដ្ឋាការចេញចូលទៀតទេ។
2010-11-27
បន្ទាប់ពីប្រទេសកម្ពុជា បានជួបឧបទ្ទវហេតុស្លាប់មនុស្សជាង ៣៤០នាក់ និងរបួសជិត ៤០០នាក់ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា នៅស្ពានកោះពេជ្រ ប្រជាពលរដ្ឋខ្មែរនៅស្ទើរគ្រប់ខេត្តក្រុង រាជធានី នៅទូទាំងប្រទេស បានធ្វើពិធីបួងសួងទៅតាមជំនឿរៀងៗខ្លួន ដើម្បីសុំសេចក្ដីសុខសប្បាយ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់។
2010-11-27
ហេតុការណ៍នៅក្នុងឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រ អ្នករងគ្រោះថា មិនអាចបិទភ្នែកបំភ្លេចចោលនូវភាពវេទនា ឈឺចាប់ ពុំមានអ្វីមកប្រៀបប្រដូចបាននោះឡើយ ជាមួយនោះដែរ អ្នករងគ្រោះបានរៀបរាប់អំពីមូលហេតុដំបូងៗ ដែលបណ្ដាលឲ្យមានការរត់ជាន់គ្នានៅលើស្ពានកោះពេជ្រនោះ។