ប័ណ្ណសារព័ត៌មាន
2011-12-22
តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម កំពុងព្រួយបារម្ភពីសិទ្ធិបញ្ចេញមតិរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅព្រះសង្ឃមួយអង្គគង់នៅវត្តសាមគ្គីរង្ស៊ី ឲ្យចូលទៅបំភ្លឺនៅតុលាការ ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។
2011-12-22
អ្នកវិនិយោគរោងម៉ាស៊ីនកិនស្រូវជួបប្រទះការខ្វះខាតទុនក្នុងការប្រមូលទិញស្រូវ ដើម្បីកែច្នៃអង្ករនាំចេញ ហើយមានការលំបាកក្នុងការខ្ចីលុយពីធនាគារដោយសារខ្វះទ្រព្យសម្បត្តិដាក់ធានា។
2011-12-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ បានទៅចូលរួមរំលែកទុក្ខ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុង អ៊ីល (Kim Jong Il) នៅស្ថានទូត នារាជធានីភ្នំពេញ។
2011-12-22
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៨ នៅទីក្រុងភ្នំពេញ។
2011-12-22
ប្រភពពីប្រជាពលរដ្ឋ នៅឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប បានអះអាងថា នៅក្នុងបឹងទន្លេសាបនៃទឹកដីខេត្តសៀមរាប នៅតែមានពួកឈ្មួញលួចប្រើឧបករណ៍នេសាទខុសច្បាប់ធំៗ ដោយអាជ្ញាធរមិនមានការបង្ក្រាបអំពើទាំងនោះឡើយ។
2011-12-22
ប្រទេសកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ក្រមរដ្ឋប្បវេណី ជាច្បាប់ថ្មីមួយ ដែលកម្ពុជាមិនធ្លាប់មាន ដោយសង្ឃឹមថា ច្បាប់ថ្មីនេះនឹងផ្ដល់ផលប្រយោជន៍ អភិវឌ្ឍន៍ប្រទេសលូតលាស់ដូចប្រទេសជឿនលឿនដទៃទៀត។
2011-12-22
ថៅកែជនជាតិរូស៊ីម្នាក់ ដែលជាប់ទោសពីបទរំលោភក្មេងស្រីខ្មែរជិត ២០នាក់ មានសេរីភាពវិញហើយ កាលពីល្ងាចថ្ងៃអង្គារ ទី២១ ខែធ្នូ នេះ បន្ទាប់ពីគាត់ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
2011-12-21
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ប្រចាំខេត្តកណ្ដាល លោក ចាន់ ចេង បានភៀសខ្លួនចេញទៅក្រៅប្រទេសក្នុងពេលសភាជាតិ បានដកអភ័យឯកសិទ្ធិ កាលពីថ្ងៃទី២០ ខែធ្នូ តាមលិខិតស្នើសុំមួយច្បាប់របស់ក្រសួងយុត្តិធម៌។ ការដកអភ័យឯកសិទ្ធិនេះ មន្ត្រីបក្សប្រឆាំងបានអះអាងថា ជារឿងនយោបាយ។
2011-12-21
កម្មកររោងចក្រដេរសំលៀកបំពាក់ភាគច្រើន បានជ្រើសយកមធ្យោបាយធ្វើដំណើរតាមរថយន្តទេសចរណ៍ធុនតូច ដែលមានចំណុះ ១២កៅអី ដើម្បីធ្វើដំណើរប្រចាំថ្ងៃ ពីផ្ទះទៅរោងចក្រ និងពីរោងចក្រត្រឡប់ទៅផ្ទះរបស់ពួកគេ។
2011-12-21
ក្រុមមេដឹកនាំសហជីពកម្មករព្រមានដឹកនាំកម្មករទូទាំងប្រទេស ធ្វើកូដកម្មមិនចូលធ្វើការ បើក្រសួងការងារមិនដាក់បញ្ចូលសំណើរបស់ពួកគេចូលទៅក្នុងសេចក្ដីព្រាងច្បាប់លើកទី៥ ស្ដីពីសហជីពមុននឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័តនោះទេ។
2011-12-21
កិច្ចពិភាក្សាតុមូលនេះ គឺធ្វើឡើងរវាងបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការឃ្លាំមើលការបោះឆ្នោត ហៅថា ខុមហ្វ្រែល (Comfrel)។
2011-12-21
ប្រជាពលរដ្ឋនៅស្រុកទ្រាំង ខេត្តតាកែវ បានតវ៉ាថា ពួកគេត្រូវចំណាយលុយជាច្រើនដើម្បីធ្វើប័ណ្ណកាន់កាប់ដីជាកម្មសិទ្ធិ។
2011-12-21
ពលករខ្មែរចំនួន ៦នាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី បានឃុំឃាំងនៅក្នុងមន្ទីរឃុំឃាំងមួយរបស់អន្តោប្រវេសន៍ឥណ្ឌូនេស៊ី ក្នុងភូមិប៉ាសូ (Paso) នៃទីក្រុងអាំបន់ (Ambon) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១។
2011-12-20
បណ្ដាញព័ត៌មាននានាបានផ្សាយថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុង អ៊ីល (Kim Jong Il) បានចូលមរណភាពនៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១១ ដោយសារគាំងបេះដូង ក្នុងវ័យ ៦៩ឆ្នាំ។
2011-12-20
អតីតនាយិកាពិធីការ និងជាទីប្រឹក្សារបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ គឺលោកស្រី ផេង គន្ធាបូរី បានសម្រក់ទឹកភ្នែកនៅក្រោយក្រចកសេះ នៅសាលាដំបូងរាជធានីភ្នំពេញ ដោយអង្វរសុំឲ្យចៅក្រមជម្រះក្តី លោក តែ សំអាង លើកលែងការចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាពវិញ។