ប័ណ្ណសារព័ត៌មាន
2011-05-01
មេរោគថ្លើមប្រភេទ សេ មានជីវិតក្នុងថ្លើមមនុស្សប្រមាណ ៨៥% ហើយការព្យាបាល មានប្រសិទ្ធភាពតែប្រមាណ ៥១% ប៉ុណ្ណោះ។ មេរោគថ្លើមប្រភេទនេះ ឆ្លងដោយសារមនុស្សមានដៃគូរួមរ័កផ្លូវភេទច្រើនគ្នា តាមការប្រើម្ជុលចាក់ថ្នាំញៀនរួមគ្នា តាមការបញ្ចូលឈាម ឬប៉ះពាល់នឹងអ្នកមានជំងឺនេះដោយផ្ទាល់។
2011-04-30
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានឲ្យដឹងនៅថ្ងៃទី៣០ មេសាថា លោកបានឈ្នះក្ដីលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅតុលាការកំពូលប្រទេសបារាំងហើយ បន្ទាប់ពីលោកបានប្ដឹងជំទាស់ពីបទបរិហារកេរ្តិ៍ ដែលលោក ហោ ណាំហុង បានប្ដឹងលោកកាលពីឆ្នាំ២០០៨ មកនោះ។
2011-04-30
ក្រុមកម្មករកម្មការិនីជិត ២ពាន់នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ មេសា បានបន្តធ្វើកូដកម្មឈរនៅមុខអគារឆេះនៃរោងចក្រ ជូន តិចថាយស៍ ខូអិលធីឌី ខេមបូឌា (June Textile Co. Ltd, Cambodia) ឬហៅថា រោងចក្រមិថុនា ដើម្បីទាមទារឲ្យថៅកែបើកប្រាក់អតីតភាពការងារ។
2011-04-30
សង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជានៅតាមព្រំដែនជាច្រើនឆ្នាំមកហើយនោះ ធ្វើឲ្យអ្នកវិភាគខ្លះវិភាគថា ថៃដែលតែងតាំងខ្លួនជាប្រទេសមានអំណាចសេដ្ឋកិច្ច និងខ្លាំងខាងយោធាក្នុងតំបន់នោះ នឹងមិនគោរពឥណ្ឌូណេស៊ើ (Indonesia) ជាប្រធានអាស៊ាន (ASEAN) ដោះស្រាយជម្លោះជាមួយកម្ពុជានោះទេ។
2011-04-30
មន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទឲ្យប្រជាពលរដ្ឋអ្នកតវ៉ាដែលបិទផ្លូវអស់រយៈពេល ២៤ម៉ោង កាលពីថ្ងៃសុក្រ ធ្វើការបើកឲ្យមានចរាចរណ៍ឡើងវិញ ហើយភ្លាមៗនោះក្រុមអាជ្ញាធរបានដកគ្រឿងចក្រចេញពីទីកើតហេតុនោះដែរ។
2011-04-30
ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាទ្បេហ្គាវ៉ា បានបញ្ជូនលិខិតជាថ្មីមួយទៀតមកកម្ពុជា និងថៃ ដើម្បីសម្រេចលើលក្ខខណ្ឌនៃការដាក់អ្នកសង្កេតការណ៍លើបទឈប់បាញ់គ្នានៅតំបន់ព្រំដែន ដែលកំពុងមានជម្លោះ រវាងកម្ពុជា-ថៃ។
2011-04-30
កញ្ញា ធួន សារ៉េម ដែលមានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ គឺជាស្ត្រីពិការម្នាក់ក្នុងចំណោមស្ត្រីពិការប្រមាណជាង ៤០នាក់ ដែលបច្ចុប្បន្នកំពុងធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយមានឈ្មោះថា មូលនិធិស្ត្រីដើម្បីស្ត្រី ដែលមានទីតាំងស្ថិតនៅក្រោយមន្ទីរពេទ្យជ័យជម្នះ ក្នុងទីរួមខេត្តកណ្ដាល។
2011-04-30
ច្រកទ្វារព្រំដែនខ្មែរ-ថៃ ចំនួន ២ គឺច្រកទ្វារព្រំដែនអន្តរជាតិតំបន់អូរស្មាច់ ក្រុងសំរោង និងតំបន់ជាំសាង៉ាំ ស្រុកអន្លង់វែង ថៃនៅតែបិទជាឯកតោភាគី បើទោះបីជាមេទ័ពទាំងបានព្រមព្រៀងគ្នា កាលពីថ្ងៃទី ២៨ ខែមេសាក៏ដោយ។
2011-04-30
ករណីពាក្យបណ្តឹងប្រឆាំងនឹងអតីតអ្នកទទួលខុសត្រូវយោធាជាន់ខ្ពស់របស់ខ្មែរក្រហម គឺករណី ០០៣ ត្រូវបានសហចៅក្រមស៊ើបអង្កេតតុលាការខ្មែរក្រហមបានបញ្ចប់ការស៊ើបសួររួចរាល់ហើយ។
2011-04-30
អ្នកភូមិខេត្តមណ្ឌលគិរី ធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិលេខ៧៦ ពីខេត្តក្រចេះ មកកាន់ខេត្តមណ្ឌលគិរី បានឈានដល់អំពើហិង្សា នៅវេលាម៉ោងប្រមាណ ៩ និង ៣០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១។
2011-04-29
គណបក្សសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយសម្ដែងនូវការសោកស្ដាយចំពោះការរំលោភសិទ្ធិកម្មករ ពលករ នៅកម្ពុជា នៅតែកើតមាន បើទោះបីជាកម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩៣ ហើយកម្ពុជា បានបង្កើតច្បាប់ការងារបានចូលជាធរមានកាលពីឆ្នាំ១៩៩៧ មកក្តី។
2011-04-29
ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា បាននិយាយថា ជំនួបចរចារវាងមេបញ្ជាការយោធាកម្ពុជា-ថៃ នៅតាមព្រំដែន ដែលភាគីទាំងពីរបានឯកភាពគ្នាបញ្ឈប់ការផ្ទុះអាវុធនោះ កម្ពុជាមិនត្រូវទុកចិត្តថៃពេកទេ។
2011-04-29
មេទ័ពកម្ពុជា-ថៃ បានជួបចរចាគ្នាជាថ្មីទៀតនៅតំបន់ព្រំដែនអូរស្មាច់ នៃប្រទេសកម្ពុជា ទៅលើបញ្ហាឈប់បាញ់គ្នា។
2011-04-29
មន្ត្រីជំនាញនៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ជំងឺគ្រុនឈាមបានសម្លាប់កុមារក្រោមអាយុ ១៥ឆ្នាំចំនួន ៤នាក់ និងមានកុមារចំនួន ៤០៥នាក់ទៀត កំពុងតែកើតជំងឺគ្រុនឈាម ចាប់ពី ខែមករា រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១។
2011-04-29
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ បានផ្ញើលិខិតជាបន្ទាន់មួយច្បាប់ស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបកស្រាយសាលក្រមនៅឆ្នាំ១៩៦២ ក្នុងករណីប្រាសាទព្រះវិហារ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។