ប័ណ្ណសារព័ត៌មាន
2012-01-02
ប្រជាពលរដ្ឋជាច្រើននាក់នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រតិកម្មចំពោះមណ្ឌលសុខភាពស្រុកបរិបូណ៌ថា បានយកកម្រៃសេវាព្យាបាលក្នុងតម្លៃខ្ពស់ជាងមន្ទីរពេទ្យឯកជន ខុសពីគោលការណ៍ដែលក្រសួងសុខាភិបាលបានកំណត់។ ជាពិសេសគឺសេវាថែទាំសុខភាពស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ។
2012-01-02
ដំណើរការប្រមូលផលត្រីទឹកសាប នៅទន្លេសាប និងទន្លេមេគង្គ កំពុងតែចាប់ផ្ដើមរយៈពេល ២ ថ្ងៃមកហើយ ចាប់តាំងពីដើមខែមករា ឆ្នាំ ២០១២។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលជលផល អះអាងថា ផលត្រីឆ្នាំ ២០១១ កន្លងទៅនេះ គឺកើនជាងឆ្នាំមុនៗ បន្ទាប់ពីរដ្ឋាភិបាលបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប និងមេគង្គកន្លងមក។
2012-01-02
ទីផ្សារការងាររបស់ពលករកម្ពុជា គឺនៅប្រទេសជាច្រើន ដូចជាប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រទេស ជប៉ុន ជាដើម។ ក្រៅពីនេះ មានប្រទេសមួយចំនួនទៀត នៅអារ៉ាប ដូចជា ប្រទេស គុយវ៉េត។
2012-01-02
សម្រង់ព័ត៌មានសម្រាប់សប្ដាហ៍នេះមាន កម្ពុជា-ថៃ ឯកភាពគ្នាបន្តដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា ដើម្បីបែងចែកធនធានធម្មជាតិ សកម្មជនការពារធនធានធម្មជាតិស្នើឲ្យរដ្ឋាភិបាលបើកចំហដល់សហគមន៍ដើម្បីចូលរួមបញ្ចេញមតិមុននឹងអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ កម្ពុជាបដិសេធមិនដោះលែងសកម្មជនអាវលឿងថៃ ២នាក់ ព្រមទាំងព័ត៌មានដទៃទៀត។
2012-01-01
សារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១២ និងប្រវត្តិខ្លះៗនៃការប្រារព្ធពិធីនេះ ព្រមទាំងការទស្សន៍ទាយមួយចំនួនពីអ្នកព្យាករ។
2012-01-01
ប្រជាសហគមន៍តំបន់ព្រៃឡង់ខេត្តកំពង់ធំអះអាងថា ឈើមូលនៅក្នុងតំបន់ព្រៃឡង់នៅតែមានគេលួចកាប់ ហើយដឹកជញ្ជូនចូលដីសម្បទានក្រុមហ៊ុនវៀតណាម ស៊ីអរស៊ីខេ (CRCK)។
2012-01-01
ប្រជាពលរដ្ឋខ្មែរចំនួនបួននាក់ ត្រូវបានតម្រួតខេត្តអាត់តាពើ ប្រទេសឡាវ ចាប់ឃាត់ខ្លួនក្នុងបទឆ្លងដែនខុសច្បាប់ ចូលទៅទឹកដីឡាវ ដើម្បីលូចកាប់ឈើប្រណិត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១។
2012-01-01
ក្រុមសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានចាប់ខ្លួនមន្ត្រីមូលដ្ឋាននៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងមួយរូប កាលពីថ្ងៃទី៣០ ធ្នួ កន្លងទៅ។
2012-01-01
ទិវាចូលឆ្នាំសកល ជាថ្ងៃដែលពិភពលោកអបអរសាទរឆ្នាំថ្មី។