ប័ណ្ណសារព័ត៌មាន
2012-03-31
មន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំង នៅថ្ងៃសៅរ៍ ទី៣១ នេះ បានអះអាងថា ឥទ្ធិពលចិននៅកម្ពុជា មានលក្ខណៈវិជ្ជមាន បានជួយកម្ពុជារក្សាអធិបតេយ្យភាពទឹកដីពីប្រទេសជិតខាង។
2012-03-31
មន្ត្រីអង្គការសង្គមស៊ីវិលនៃបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន បានទៅធ្វើទស្សនកិច្ចនៅតំបន់បឹងកក់ ដើម្បីពិនិត្យមើលស្ថានភាពអ្នកភូមិបឹងកក់ និងការអភិវឌ្ឍក្នុងតំបន់នោះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២។
2012-03-31
ប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ប្រមាណ ៨០០នាក់ បានប្រមូលផ្ដុំគ្នាបិទផ្លូវលេខ៧៦អា នៅចំណុចគីឡូម៉ែត្រលេខ១០៤ តាំងពីម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ ដោយសារមានទំនាស់ពាក់ព័ន្ធនឹងបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ចចំនួន ៤។
2012-03-31
ប្រជាពលរដ្ឋថៃ ជាង ១ម៉ឺននាក់ មានគំរោងនឹងលើកគ្នាមកជួបលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ នៅឯខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមេសា ខាងមុខ។
2012-03-31
មន្ត្រីអង្គការសង្គមស៊ីវិលនៃបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន បានទៅធ្វើទស្សនកិច្ចនៅតំបន់បឹងកក់ ដើម្បីពិនិត្យមើលស្ថានភាពអ្នកភូមិបឹងកក់ និងការអភិវឌ្ឍក្នុងតំបន់នោះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២។
2012-03-31
ក្រុមអាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងចុះជួយប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរងគ្រោះបាត់បង់លំនៅឋានដោយសារខ្យល់ព្យុះ កាលពីយប់ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១២។
2012-03-31
វេទិកាវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១២៖ «ផលិតផលស្តង់ដារ»។
2012-03-31
មេដឹកនាំនៃប្រទេសកម្ពុជា និងចិន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្នាលើវិស័យនយោបាយ ជាដៃគូយុទ្ធសាស្ត្រ និងនៅលើឆាកអន្តរជាតិ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ។
2012-03-31
ប្រទេសកម្ពុជាមានផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត តិចតូចប៉ុណ្ណោះ បើធៀបទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
2012-03-31
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ (KDC International) ដែលមានលោកស្រី ជា ខេង ជាប្រធាននោះ បានអូសបន្លាយអស់រយៈពេលជាង ១០ឆ្នាំមកហើយរហូតមកទល់បច្ចុប្បន្ន នៅមិនទាន់រកបានដំណោះ ស្រាយនៅឡើយ។
2012-03-31
ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិនៅតែជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងភ្នាក់ងារស៊ើបការណ៍សំងាត់របស់សហរដ្ឋអាមេរិក បន្តការស៊ើបអង្កេតករណីវាយប្រហារដោយគ្រាប់បែកដៃទៅលើហ្វូងបាតុករ កាលពីឆ្នាំ១៩៩៧។
2012-03-31
រដ្ឋាភិបាលកម្ពុជា បានត្រៀមនឹងចំណាយថវិកាប្រមាណ ៣០លាន ដុល្លារអាមេរិក ដើម្បីចាប់ផ្ដើមអនុវត្តគម្រោងសំអាតបរិស្ថាន កែលំអ និងស្ដារដងស្ទឹងសៀមរាប ព្រមទាំងរៀបចំបណ្ដាញលូដើម្បីរំដោះទឹកចេញពីទីក្រុងផង។
2012-03-30
កម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យគេនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រំដែនកម្ពុជា-ថៃ ជាច្រើនរយនាក់ បាននាំគ្នាធ្វើបាតុកម្មដោយបានយករទេះទៅដាក់តម្រៀបជួរគ្នានៅខាងមុខទីស្នាក់ការគយ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
2012-03-30
អាជ្ញាធរខេត្តកោះកុង បានតាមចាប់ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដឹកតាមរថយន្តចេញពីទីក្រុងភ្នំពេញ ទៅខេត្តវិញ ដើម្បីកុំឲ្យប្រជាពលរដ្ឋទាំងនោះយកញត្តិដាក់នៅស្ថានទូតចិន ទាក់ទងរឿងទំនាស់ដីធ្លីរវាងអ្នកស្រុក ជាមួយក្រុមហ៊ុនចិននៅស្រុកខ្មែរ។
2012-03-30
វេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន បានឈានចូលដល់ថ្ងៃទី២ នៅថ្ងៃទី៣០ ខែមីនា។ បណ្ដាញសង្គមស៊ីវិលដែលរៀបចំវេទិកានេះអះអាងថា សិក្ខាសាលាចំនួន៤ នៃវេទិកានេះ ត្រូវម្ចាស់សណ្ឋាគារឡាក់គី ស្តារ (Lucky Star) ហាមឃាត់មិនអោយដំណើរការ។