ប័ណ្ណសារព័ត៌មាន
2013-08-31
ជនជាតិវៀតណាម មកពីខេត្តមួយចំនួន ដូចជាខេត្តអានយ៉ាង និងខេត្តគៀនយ៉ាង ជាប់ព្រំដែនកម្ពុជា ដែលពួកគេទាំងនោះមានជំនឿលើបុណ្យបារមីបែបអរូបិយ នៅតែបន្តឡើងភ្នំបូកគោ នៅខេត្តកំពត ជាបន្តបន្ទាប់ ដើម្បីគោរពបូជាតាមបែបសាសនារបស់វៀតណាម នៅចំណុចវាលស្រែ ៥០០ និងតំបន់មួយចំនួនទៀត នៅលើភ្នំបូកគោ ក្នុងអធិបតេយ្យរបស់កម្ពុជា។
2013-08-31
ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចច្រានចោលបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ដែលប្ដឹងសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ និងដោះស្រាយពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតនៅខេត្តក្រចេះ។ ក្នុងសវនាពេញមួយព្រឹកថ្ងៃទី៣១ ខែសីហា ក្រុមប្រឹក្សាធម្មនុញ្ញសួរដេញដោលមេធាវីគណបក្សសង្គ្រោះជាតិ និងតំណាង គ.ជ.ប លើបញ្ហាសំខាន់ពីរ គឺសន្តិសុខក្នុងពេលបោះឆ្នោត និងសេរីភាពក្នុងការបោះឆ្នោត។
2013-08-31
គណបក្សសង្គ្រោះជាតិ កំពុងហ្វឹកហាត់សកម្មជនរបស់ខ្លួន ដើម្បីត្រៀមខ្លួនរៀបចំមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ។ នៅមុនពេលឈានទៅដល់ការធ្វើមហាបាតុកម្មពិតប្រាកដ គណបក្សនេះក៏បានរៀបចំផែនការមួយរួចហើយថា នឹងមានការសាកល្បងរៀបចំបាតុកម្មចំនួន ២លើក ដោយចាប់ផ្ដើមជាលើកដំបូងនៅថ្ងៃទី១ ខែកញ្ញា។ មិនខុសគ្នានេះ កងកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ក៏នឹងចាប់ផ្ដើមហ្វឹកហាត់កម្ដៅសាច់ដុំក្នុងការពង្រឹងសណ្ដាប់ធ្នាប់ក្នុងក្រុងនេះដែរ។
2013-08-31
ធនធានរ៉ែមាសជាច្រើនកន្លែងនៅស្រុករវៀង ខេត្តព្រះវិហារ បានទទួលរងការជីកកកាយយកដោយខុសច្បាប់ជាច្រើនឆ្នាំមកហើយ។ អ្នកប្រព្រឹត្តិទាំងនោះ ច្រើនតែជាជនបរទេសមានវៀតណាម និងក្រុមហ៊ុនចិន ដែលអ្នកមានអំណាចនៅពីក្រោយខ្នងជាដើម។
2013-08-31
ការការពារជាតិមាតុភូមិរបស់ខ្លួន កុំឲ្យសត្រូវឈ្លានពាន គឺជាតួនាទី និងកាតព្វកិច្ចរបស់កងទ័ព។ នៅពេលប្រទេសមានសង្គ្រាម ពួកគេបានយកអាយុជីវិតទៅធ្វើសឹកសង្គ្រាមច្បាំងជាមួយសត្រូវ។ បច្ចុប្បន្ននេះ កងទាហានជាច្រើននាក់ត្រូវបានគេដាក់ពង្រាយការពារនៅតាមខ្សែក្រវាត់ព្រំដែន។
2013-08-31
ក្រុមយុវជនមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ដែលចងក្រងបណ្ដាញយុវជនដើម្បីកសាងសន្តិភាព បានជួបជុំគ្នារក្សាគោលជំហរថា នឹងបន្តចែកផ្កាជូនកងកម្លាំងប្រដាប់អាវុធក្នុងគោលដៅទទួលបានសុខសន្តិភាព សេរីភាព និងស្ថិរភាពនយោបាយ បញ្ចៀសអំពើហិង្សា សបញ្ជាក់ថា ខ្មែរស្រឡាញ់ខ្មែរ។
2013-08-31
ប្រទេសកម្ពុជា បានទទួលចំណូលពីវិស័យទេសចរណ៍រាប់សិបលានដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំៗ។ អ្នកសេដ្ឋកិច្ចបានយល់ថា ចំណូលពីវិស័យទេសចរណ៍នេះ គឺអាចជួយដល់ថវិកាជាតិមួយផ្នែក សម្រាប់កិច្ចការអភិវឌ្ឍន៍នានា។ ក៏ប៉ុន្តែ ប្រសិនបើស្ថានភាពនយោបាយ និងសន្តិសុខនៅក្នុងប្រទេសកម្ពុជា មិនមានស្ថិរភាព គឺវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។
2013-08-31
វត្តមានជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់នៅកម្ពុជា នៅតែកើតមានឡើងក្នុងសង្គមខ្មែរមិនចេះចប់មិនចេះហើយ អស់ជាច្រើនសតវត្សមកហើយ។
2013-08-31
គណបក្សប្រជាជនកម្ពុជា ប្រកាសដង្ហែព្រះរាជតម្រិះព្រះមហាក្សត្រ ដូចព្រះអង្គបញ្ជាក់ក្នុងព្រះរាជសារព្រះអង្គ កាលពីថ្ងៃទី៣០ ខែសីហា។
2013-08-31
ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា បើកសវនាការសាធារណៈ ដើម្បីជម្រះករណីភាពមិនប្រក្រតីដែលកើតមាននៅក្នុងការិយាល័យបោះឆ្នោតចំនួន ១៣ នៅក្នុងមណ្ឌលខេត្តក្រចេះ។
2013-08-31
សិស្សសាលានៅភ្នំពេញ បានចំណាយប្រាក់ប្រមាណជាង ៧សែនដុល្លារអាមេរិក ដើម្បីសូកគ្រូអនុរក្សនៅពេលប្រឡងសញ្ញាបត្របាក់ឌុប នាថ្ងៃទី៥ ដល់ទី៧ ខែសីហា។ ការបញ្ចេញចំនួនទឹកប្រាក់សូកប៉ាន់ ធ្វើឡើងស្របពេលដែលលទ្ធផលប្រឡងបាក់ឌុប ចេញនៅថ្ងៃទី៣០ ខែសីហា។
2013-08-31
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៣ ប្រធានបទ៖ «ស្ថានភាពនយោបាយកម្ពុជាក្រោយការបោះឆ្នោត»។
2013-08-31
លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវសហគមន៍អន្តរជាតិ បន្តផ្តល់ជំនួយជាថវិកាដល់សាលាក្តីខ្មែរក្រហមផ្នែកជាតិ ដែលកំពុងខ្វះថវិកាបើកប្រាក់ខែឲ្យបុគ្គលិក។
2013-08-31
សហគមន៍ខ្មែរកាណាដា កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា នៅទីក្រុងអូតាវ៉ា ដើម្បីដាក់ញត្តិទៅសមាជិកសភា ស្នើសុំរដ្ឋាភិបាលកាណាដា ដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជា ឲ្យស្វែងរកដំណោះស្រាយនៃការបោះឆ្នោត និងអនុវត្តសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩១។
2013-08-30
នៅថ្ងៃទី៣០ សីហា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចុះមើលពីស្ថានភាពផ្ទាល់របស់កម្មកររោងចក្រ អែស.អិល (SL)។ ការចុះពិនិត្យផ្ទាល់ពីស្ថានភាពរបស់កម្មកររោងចក្រ អែស.អិល នេះ បន្ទាប់ពីមានការធ្វើកូដកម្មទាមទារនូវលក្ខខណ្ឌការងាររបស់កម្មករ រហូតឈានទៅដល់ការបិទផ្លូវជាតិ និងដង្ហែក្បួន ដើម្បីស្វែងរកដំណោះស្រាយនាពេលកន្លងមក។