ប័ណ្ណសារព័ត៌មាន
2015-01-03
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា និងវៀតណាម ឋិតនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យដឹងថា សកម្មភាពដឹកឈើប្រណីតចេញតាមច្រកព្រំដែនប្រព្រឹត្តឡើងទាំងយប់ទាំងថ្ងៃ ហាក់មិនមានអាជ្ញាធរណាចាត់វិធានការឡើយ។ ផ្ទុយពីនេះ អាជ្ញាធរព្រំដែនបញ្ជាក់ថា គ្មានឈើប្រណីតដឹកចេញទៅប្រទេសវៀតណាម ដូចការលើកឡើងទេ។
2015-01-03
ជនជាតិដើមភាគតិចព្នង ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រៀបពិធីដាក់បណ្ដាសាប្រឆាំងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក ១។
2015-01-03
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសម្រេចព្រះទ័យចូលធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច (Funcinpec) ឡើងវិញ បន្ទាប់ពីមានការយាងពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សរាជានិយមមួយនេះ។
2015-01-03
ក្រុមគ្រួសារពលករចំណាកស្រុកម្នាក់ កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល និងមន្ត្រីអង្គការ ដែលធ្វើការពាក់ព័ន្ធការងារចំណាកស្រុក ដើម្បីជួយរំដោះកូនរបស់ពួកគាត់ឲ្យបានត្រឡប់មកប្រទេសកម្ពុជា វិញ។
2015-01-03
មន្ត្រីជំនាញផ្នែកធនធានជលផល រំពឹងថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅពឹងផ្អែកលើធនធានជលផលបានមកពីទន្លេមេគង្គ និងទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ អាចលែងមានការព្រួយបារម្ភពីការខ្វះទិន្នផលត្រីនៅពេលខាងមុខ ប្រសិនបើគម្រោងគ្រប់គ្រងធនធានជលផលឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រេចបានដូចការគ្រោងទុក។
2015-01-03
គិតត្រឹមឆ្នាំ២០១៤ ប្រជាពលរដ្ឋកម្ពុជា ម្នាក់ ជំពាក់បំណុលបរទេសប្រមាណជិត ៣៥០ដុល្លារអាមេរិក ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានខ្ចីពីបរទេសកន្លងមក។
2015-01-02
តំណាងសហគមន៍មកពីស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលលិខិតឆ្លើយតបមួយពីខាងធនាគារ អេ.អ៊ិន.ហ្ស៊ិត (ANZ) នៅរសៀលថ្ងៃទី២ មករា ពាក់ព័ន្ធនឹងការបំភ្លឺរឿងផ្តល់ប្រាក់កម្ចីឲ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ ធ្វើការវិនិយោគស្ករអំពៅ។
2015-01-02
អនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅល្ងាចនេះថា រូបលោកអាចនឹងត្រូវដកចេញពីតំណែង បន្ទាប់ពីលោកសើរើពីភាពមិនប្រក្រតីក្នុងការគ្រប់គ្រងចំណូលបានមកពីប្រាសាទអង្គរវត្ត។
2015-01-02
មន្ត្រីជំនាញរបស់ក្រសួងវប្បធម៌ រកមិនឃើញថា ពិធីសាសនារបស់ជនជាតិវៀតណាម នៅភ្នំបូកគោ ខេត្តកំពត ប៉ះពាល់ដល់វប្បធម៌ខ្មែរឡើយ។ ប៉ុន្តែក្រសួងមានការព្រួយបារម្ភថា ប្រសិនបើខ្វះការគ្រប់គ្រងពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុននៅទីនោះ នឹងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពភ្ញៀវទេសចរ និងបរិស្ថាននៅទីនោះ។
2015-01-02
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០១៥ ពិភាក្សាអំពី៖ «ផលប៉ះពាល់បណ្ដាលមកពីជនបរទេសកាន់តំណែងធំៗក្នុងជួររដ្ឋាភិបាល»។
2015-01-02
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោកស្រី កែ សុវណ្ណរតន៍ ស្នើអភិបាលខេត្តសៀមរាប ឲ្យអន្តរាគមន៍បញ្ឈប់សកម្មភាពដឹកសំរាម របស់ក្រុមហ៊ុនហ្កាអ៊ីយ៉ា (GAEA) ដែលចាក់ចោលក្បែរភូមិអន្លង់ពីរ និងភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
2015-01-02
ក្រសួងព័ត៌មានជូនដំណឹងពីការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់អោយបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុនសាលីនសម្បត្តិ ឈ្មោះសែលហ្វូត (ShellFood) ដែលប្រជាជនទូទៅស្គាល់ ហើយទិញយកមកទទួលទានដើម្បីព្យាបាលជំងឺមួយចំនួន។
2015-01-02
ពលរដ្ឋសហគមន៍បុរីកីឡា ប្រមាណ ៣០នាក់ បាននាំគ្នាទៅតវ៉ាដាក់ញត្តិនៅសាលារាជធានីភ្នំពេញ និងរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែមករា ស្វែងរកអន្តរាគមន៍ដោះស្រាយបញ្ចប់បញ្ហាដីធ្លីពួកគាត់ ដែលអូសបន្លាយរយៈពេល ៣ឆ្នាំមកហើយ។
2015-01-02
តំណាងពលរដ្ឋនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចោទប្រកាន់អធិការស្រុក ថាមានចេតនាមិនចង់ស៊ើបអង្កេតបញ្ហាបទល្មើសនេសាទ ដោយការជីកស្រះធំៗនៅក្នុងបឹងដោយខុសច្បាប់។ ប៉ុន្តែអធិការស្រុកបញ្ជាក់ថា ពួកគាត់បានចុះអង្កេតហើយ ប៉ុន្តែរង់ចាំប្រមូលភស្តុតាងឱ្យបានគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅតុលាការ។
2015-01-02
តារាសម្ដែងខ្មែរម្នាក់ដែលកំពុងប្រលូកខ្លាំងក្នុងផលិតកម្មភាពយន្តបរទេស បានបង្ហាញភាពប្ដេជ្ញាចិត្តរបស់ខ្លួនថា នឹងប្រឹងប្រែងក្នុងការជួយជ្រោមជ្រែងដល់ការសិក្សារបស់កុមារក្រីក្រតាមជនបទ និងការស្វែងរកលទ្ធភាពដើម្បីផ្តល់ទឹកស្អាតដល់អ្នកស្រុកដែលកំពុងខ្វះខាត។