ប័ណ្ណសារព័ត៌មាន
2015-01-02
អង្គការ សមាគម និងសហគមន៍ជាតិចំនួន ៣៦ស្ថាប័ន នឹងរួមគ្នាប្រារព្ធខួបមួយឆ្នាំ នៃការបាញ់ប្រហារលើហ្វូងបាតុករ នៅផ្លូវវ៉េងស្រេង នៅថ្ងៃសៅរ៍ទី ៣ មករា ដើម្បីរំលឹកដល់អ្នកបាត់បង់ជីវិត និងបាត់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤កន្លងទៅ។
2015-01-02
ភ្ញៀវទេសចរ និងមន្ត្រីរាជការ ខេត្តព្រះសីហនុ ស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល មានវិធានការតាមផ្លូវច្បាប់ ដើម្បីដកហូតដីតំបន់ឆ្នេរខេត្តព្រះសីហនុ ពីឈ្មួញ និងមន្ត្រីមានអំណាចដែលព័ទ្ធរបងធ្វើជាកម្មសិទ្ធិ មកជាដីសាធារណៈរបស់រដ្ឋវិញ។
2015-01-02
ឆ្នាំចាស់ឆ្នាំ២០១៤ ទើបបានបិទបញ្ចប់ទំព័ររបស់ខ្លួន។ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៤ ជាឆ្នាំមួយដែលមានព្រឹត្តិការណ៍នយោបាយ និងសង្គមសំខាន់ៗជាច្រើនបានកើតឡើងគួរឲ្យកត់សម្គាល់។ តើព្រឹត្តិការណ៍នយោបាយ និងសង្គមសំខាន់ៗក្នុងឆ្នាំ២០១៤ មានអ្វីខ្លះ?
2015-01-02
ប្រជាពលរដ្ឋជាង ៤៣០គ្រួសារ នៅភូមិមួយចំនួននៃឃុំត្រពាំងធំ បាននាំគ្នាផ្ដិតមេដៃដាក់ជូនអភិបាលស្រុកប្រាសាទបាគង និងអភិបាលខេត្តសៀមរាប ដើម្បីឲ្យជួយដោះស្រាយជុំវិញបញ្ហាក្លិនស្អុយខ្លាំង ដែលភាយចេញពីគំនរសំរាម ដោយសារក្រុមហ៊ុនតែងដឹកចេញពីទីក្រុងយកទៅចាក់ចោលជារៀងរាល់ថ្ងៃ។
2015-01-02
ក្រុមអាជីវករ និងប្រជាពលរដ្ឋរកទិញត្រីសម្រាប់ធ្វើប្រហុក ឬផ្អក ទុកហូបប្រចាំឆ្នាំ និងលក់ដូរខ្លះ បានត្អូញត្អែរពីទិន្នផលត្រីថយចុះ និងមានតម្លៃថ្លៃជាងរាល់ឆ្នាំ។
2015-01-02
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសម្រេចព្រះទ័យចូលធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច (Funcinpec) ឡើងវិញ ដោយមានការយាងពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនេះ។
2015-01-01
កាលពីឆ្នាំ២០១៤ កន្លងទៅ រដ្ឋសភាអនុម័តច្បាប់សំខាន់ៗមួយចំនួន ចំណែករដ្ឋាភិបាលក៏បានចេញបទដ្ឋានច្បាប់មួយចំនួនដែរ ដែលត្រូវចាត់ទុកថាជាជំនួយដល់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។ តើបទដ្ឋានច្បាប់សំខាន់ៗដែលបង្កើតក្នុងឆ្នាំ២០១៤ នេះមានអ្វីខ្លះ និងផ្ដល់ប្រយោជន៍យ៉ាងណាខ្លះ?
2015-01-01
មន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ បានអះអាងថា ការរៀបចំពិធីអបអរសាទរឆ្លងឆ្នាំថ្មីឆ្នាំសកល២០១៥ នាខេត្តជាប់មាត់សមុទ្រមួយនេះ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាជាង ១១ម៉ឺននាក់។ ក្នុងនោះ សមត្ថកិច្ចជំនាញក៏បានឲ្យដឹងថា បញ្ហាសន្តិសុខ គឺអាចរក្សាសុវត្ថិភាពជូនភ្ញៀវបានល្អ។
2015-01-01
មន្ត្រីគណបក្សសង្គ្រោះជាតិ បដិសេធចំពោះការចោទប្រកាន់ដែលថា មន្ត្រីគណបក្សនេះរៀបចំឲ្យមានមនុស្សរំខាន និងរារាំងដល់ការតវ៉ារបស់ អ្នកស្រី ឡាក់ សុភាព អតីតសមាជិកគណៈកម្មាធិការនាយក ដែលត្រូវបក្សបណ្ដេញចេញ។
2015-01-01
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៥ អ្នកនយោបាយខ្មែរទាំងខាងបក្សកាន់អំណាច និងបក្សប្រឆាំង សុទ្ធតែបានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែររៀងៗខ្លួន។ តើសារជូនពររបស់អ្នកនយោបាយខ្មែរមានខ្លឹមសារដូចម្តេចខ្លះ?
2015-01-01
អគ្គលេខាធិការរងគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សនេះនឹងប្ដូរទីតាំងនៃការរៀបចំពិធីបង្សុកូល ដែលគ្រោងធ្វើនៅផ្លូវវ៉េងស្រេង មកធ្វើនៅទីលានប្រជាធិបតេយ្យវិញ។
2015-01-01
ប្រជាពលរដ្ឋនៅឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ចោទប្រកាន់មេប៉ុស្តិ៍នគរបាលឃុំ ថាបានរំលោភដីផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋប្រើប្រាស់ផ្លូវនោះចំនួន ៦ភូមិ។ ចំណែកមេប៉ុស្តិ៍នគរបាលវិញ បានបដិសេធថា លោកមិនបានរំលោភដីផ្លូវទេ ហើយកាលលោកទិញនោះ គឺមានការទទួលស្គាល់ពីឃុំទៀតផង។
2015-01-01
ប្រជាពលរដ្ឋនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ចោទប្រកាន់មេឃុំរបស់មង្គល ថាប្រព្រឹត្តអំពើពុករលួយ ដោយយកប្រាក់ពីប្រជាពលរដ្ឋទៅធ្វើផ្លូវក្រាលក្រួសគ្មានគុណភាព។ អ្នកភូមិទាំងនោះ អំពាវនាវឲ្យមេឃុំ និងមន្ត្រីពាក់ព័ន្ធធ្វើផ្លូវនោះឡើងវិញ ដើម្បីឲ្យក្មេងធ្វើដំណើរទៅសាលានៅរដូវវស្សាដោយងាយស្រួល។
2015-01-01
ការតវ៉ារបស់ប្រជាពលរដ្ឋព្នងនៅភូមិចក់ចារ ឈានដល់អំពើហិង្សាហើយ។ ប្រជាពលរដ្ឋជាង ៧០នាក់បានបង្ខំរឹបអូសគ្រឿងចក្រក្រុមហ៊ុន ប៊ិញ ភឿក១ (Binh Phouek) ទុកជាចំណាប់ខ្មាំងខណៈក្រុមហ៊ុននៅតែបន្តឈូសឆាយព្រៃ។
2015-01-01
ព្រឹត្តិការណ៍សំខាន់ទាក់ទងនឹងសុខភាពនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៤ នេះ គឺមានការផ្ទុះឡើងនៃការឆ្លងរាលដាលមេរោគអេដស៍នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។