ប័ណ្ណសារព័ត៌មាន
2015-04-26
ជម្លោះដីធ្លីមួយនៅភូមិថ្មី ចំណុចចាក់អង្ករ ក្នុងខេត្តកំពង់ស្ពឺ បណ្ដាលឱ្យអ្នកភូមិប្រឈមមុខដាក់គ្នា ហើយផ្ទះ និងដំណាំមួយគ្រួសាររងការឈូសបំផ្លាញ ក្នុងជម្លោះដីធ្លីមួយកន្លែង។ គ្រួសារផ្សេងទៀត កំពុងព្រួយបារម្ភខ្លាចជម្លោះនេះកាន់តែរីករាលដាលខ្លាំងថែមទៀត បើគ្មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរបញ្ចប់ជម្លោះនេះទេ។
2015-04-26
អ្នកវិភាគយល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសុំកុំឲ្យលោក សម រង្ស៊ី ធ្វើបាបនៅពេលលោកអស់អំណាចនោះ វាគ្រាន់តែជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន បង្ហាញភាពជិតស្និទ្ធជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើឲ្យគណបក្សប្រឆាំង ថយប្រជាប្រិយភាពប៉ុណ្ណោះ។
2015-04-26
សមាជិករដ្ឋសភា និងព្រឹទ្ធសភា សកម្មជន និងពលរដ្ឋប្រមាណជិត ១០០នាក់ នាំគ្នាចុះពិនិត្យភាពជាក់ស្ដែងលើបញ្ហាដែលជនជាតិវៀតណាម និងកងកម្លាំងសមត្ថកិច្ចវៀតណាម នាំគ្នាមកបាញ់ថ្នាំពុលបំផ្លាញផលដំណាំប្រជាកសិករខ្មែរនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ។
2015-04-26
ពលរដ្ឋរស់នៅឃុំចន្ទ្រា ខេត្តស្វាយរៀង ជាប់នឹងព្រំដែនវៀតណាម នៅតែបារម្ភពីការឈ្លានពានទឹកដីរបស់ខ្លួនពីប្រទេសជិតខាងមួយនេះ។ ការបារម្ភនេះធ្វើឡើងស្របពេលដែលវៀតណាម កំពុងធ្វើផ្លូវមួយខ្សែតាមបណ្ដោយបន្ទាត់ព្រំដែនក្នុងស្រុកចន្ទ្រា ដែលពួកគាត់អះអាងថា បានរំលោភចូលដីខ្មែរ។
2015-04-26
សិស្សជាង ៤០០នាក់ រៀននៅសាលាបឋមសិក្សាដំណាក់ត្រប់ នៃឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងខ្វះថ្នាក់រៀនដោយសារអគារសិក្សានៅទីនោះចាស់ទ្រុឌទ្រោមធ្ងន់ធ្ងរ។ បញ្ហានេះបានបង្ខំចិត្តសិស្សខ្លះទៅអង្គុយរៀននៅក្រោមកុដិលោក និងខ្លះនៅបន្តរៀនក្នុងអគារចាស់ទ្រុឌទ្រោមទាំងភ័យខ្លាចអគារបាក់សង្កត់លើ។
2015-04-26
មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-ថៃ គ្រោងដាក់លិខិតតតាំងតាមផ្លូវច្បាប់ទៅភាគីថៃ នៅពេលណាដែលទទួលបានពាក្យបណ្ដឹងពីគ្រួសារសព ថៅកែជនជាតិថៃ បាញ់។
2015-04-26
កំណាព្យ (បទពាក្យ៨)
2015-04-26
កំណាព្យ (បទពាក្យ៨)
2015-04-26
ប្រជាសហគមន៍ និងមន្ត្រីសង្គមស៊ីវិល រិះគន់មន្ត្រីរដ្ឋបាលព្រៃឈើថា មិនបានបង្ក្រាបជនល្មើសដែលចូលកាប់ព្រៃសហគមន៍ក្នុងខេត្តស្ទឹងត្រែង។ ពួកគេអះអាងថា នៅពេលមានការកាប់បំផ្លាញព្រៃឈើ ទោះពួកគេប្ដឹងទៅសមត្ថកិច្ចយ៉ាងណា ក៏ពុំឃើញមានការអន្តរាគមន៍បង្ក្រាបទេ។
2015-04-26
ថ្ងៃទី២៥ ខែមេសា ជាទិវាប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។ នៅឆ្នាំ២០១៥ នេះ ទិវានេះប្រារព្ធឡើងក្រោមប្រធានបទ៖ «វិនិយោគក្នុងអនាគតដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»។
2015-04-26
មន្ត្រីក្រសួងធម្មការ និងសាសនា បានបញ្ជូនឯកសារពាក់ព័ន្ធបទចោទព្រះចៅអធិការវត្តជោតិញាណ ហៅវត្តលើ ព្រះនាម គៀត ច័ន្ទធុច ដែលមន្ត្រីស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ស្នើសុំកិច្ចអន្តរាគមន៍ គឺស្ថាប័ននេះ បានដាក់ជូនមន្ត្រីសង្ឃពិនិត្យសម្រេច។
2015-04-26
ថ្ងៃទី២៦ ខែមេសា គឺជាថ្ងៃខួបដែលលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ជាសកម្មជនការពារព្រៃឈើ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាញ់នៅកណ្ដាលព្រៃនៃខេត្តកោះកុង ក្នុងពេលលោកចុះបេសកកម្មការងារការពារព្រៃឈើ និងនាំអ្នកកាសែតចុះយកព័ត៌មាន។
2015-04-26
តំបន់អារ៉ែងក្នុងស្រុកថ្មបាំង ខេត្តកោះកុង កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកទេសចរ បន្ទាប់ពីមានការប្រទាញប្រទង់គ្នារវាងសកម្មជនការពារបរិស្ថាន និងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះបានស្ងប់ស្ងាត់។
2015-04-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានរួមគ្នាជួបជាមួយពលករខ្មែរដែលធ្វើការនៅប្រទេសម៉ាឡេស៊ី នាទីក្រុងកូឡាឡាំពួរ (Kuala Lumpur) នៅរសៀលថ្ងៃទី២៥ មេសា នេះ។
2015-04-25
ប្រជាសហគមន៍មកពីតំបន់ផ្សេងៗនៅក្នុងខេត្តត្បូងឃ្មុំ រួមនឹងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផង សម្រេចរួមគ្នាដាក់ពាក្យប្ដឹងអាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើននៅស្រុកតំបែរ ទៅសាលាដំបូងខេត្តកំពង់ចាម ពីបទកាប់រុករានព្រៃឈើទ្រព្យសម្បត្តិសាធារណៈអស់រាប់ពាន់ហិកតារ។