ប័ណ្ណសារព័ត៌មាន
2016-12-21
ឈើមូលប្រភេទផ្ចឹក សុក្រំ រាប់ម៉ឺនដើម ត្រូវបានគេកាប់នាំចេញពីដែនជម្រកសត្វព្រៃលំផាត់ លក់ទៅឲ្យក្រុមហ៊ុនសម្បទានវៀតណាម ហ័ង អាញ់ លំផាត់ (Hoang Anh Lumphat) ដើម្បីធ្វើជន្លង់ដើមស្រកានាគ។ មន្ត្រីអនុរក្សដែនជម្រកសត្វព្រៃលំផាត់ និងក្រុមហ៊ុនត្រូវបានសហគមន៍អះអាងថា ជាអ្នកនៅពីក្រោយសកម្មភាពកាប់បំផ្លាញព្រៃឈើនេះ។
2016-12-21
សហគមន៍តំបន់ការពារធម្មជាតិអូរទុង ឋិតក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី អំពាវនាវឲ្យមន្ត្រីឧទ្យានជាតិវីរជ័យ សហការលើវិស័យមគ្គុទ្ទេសក៍ទេសចរណ៍រួមជាមួយសហគមន៍ ដើម្បីជំរុញឲ្យវិស័យទេសចរណ៍មានភាពប្រសើរ និងធានាសុវត្ថិភាពជូនអ្នកទេសចរមកកម្សាន្តនៅក្នុងតំបន់ការពារធម្មជាតិ។
2016-12-21
មន្ត្រីសង្គមស៊ីវិល និងសាធារណជន ស្វាគមន៍សកម្មភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមសម្រាប់បុណ្យសមុទ្រជុំទី២ ដែលខេត្តនេះទទួលធ្វើជាម្ចាស់ផ្ទះ។ អភិបាលខេត្តព្រះសីហនុ ប្រកាសឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យចូលមកទស្សនាពិធីបុណ្យដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឲ្យបានច្រើនកុះករ។
2016-12-21
ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានដាក់លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មកសួរអំពីដំណើរការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី នៅថ្ងៃទី១២ មករា ឆ្នាំ២០១៧។
2016-12-20
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានជម្លោះដីសហគមន៍ជាមួយក្រុមហ៊ុនចិន និងជាមួយអ្នកមានអំណាច លើកឡើងថា អាជ្ញាធរពុំមានឆន្ទៈពិតប្រាកដដើម្បីដោះស្រាយជូនពលរដ្ឋទេ។
2016-12-20
តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យដឹងថា ក្រសួងបានធ្វើរបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវការសម្រួលក្រុមប្រគំតន្ត្រីរបស់ជនពិការរួចរាល់ហើយកាលពីសប្ដាហ៍កន្លងទៅនេះ តែនៅមិនទាន់ទទួលបានការសម្រេចយ៉ាងណានៅឡើយ។
2016-12-20
ពលរដ្ឋជាង ១០០នាក់មានជម្លោះដីធ្លីជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហ៊ុយ ហេង ក្រុមហ៊ុនស្ករអំពៅឈ្មោះ កោះកុង ស៊ូហ្គើ (Kohkong Sugar) និងក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Kohkong Plantation) មកពីខេត្តកោះកុង នាំគ្នាទៅតវ៉ានៅខាងមុខរដ្ឋសភា នៅរសៀលថ្ងៃទី២០ ខែធ្នូ ទាមទារដំណោះស្រាយ។
2016-12-20
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២០ ធ្នូ ពិភាក្សាអំពី «កត្តាជំរុញឲ្យមានច្បាប់សម្រាប់គ្រប់គ្រងគ្រឿងស្រវឹង»។
2016-12-20
រដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បន្តវត្តមាននៅក្នុងប្រទេសកម្ពុជា ក្រោយពីមានភាពចម្រូងចម្រាសអំពីជោគវាសនានៃការិយាល័យសិទ្ធិមនុស្សមួយនេះ។
2016-12-20
សហគមន៍រងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវបេតុងលើផ្លូវរថភ្លើងចាស់ ចាប់ពីសង្កាត់គីឡូម៉ែត្រលេខ៦ រហូតដល់ទំនប់ផ្លូវ៧០ សង្កាត់ទួលសង្កែ បង្ហាញការខកចិត្តជាមួយសាលារាជធានីភ្នំពេញ ដោយសារពួកគាត់មិនត្រូវបានផ្ដល់ឱកាសសួរដេញដោលជាមួយអភិបាលរាជធានីភ្នំពេញ។
2016-12-20
សមាជិកគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទ និងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ឲ្យដឹងថា មន្ត្រីជំនាញជលផល និងតំណាងអយ្យការ កំពុងដំណើរការនីតិវិធី ហើយអាចចោទប្រកាន់ជនជាតិវៀតណាម ចំនួន ១២នាក់ដែលពាក់ព័ន្ធនឹងបទល្មើសនេសាទ តាមមាត្រា៩៨ និង៩៩ នៃច្បាប់ស្ដីពីជលផល។
2016-12-20
នៅថ្ងៃបើកវគ្គនៃការប្រកួតជ្រើសរើសជើងឯកនៅថ្ងៃនេះ ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ថ្លែងថា ការជំរុញវិស័យកីឡានេះ មិនត្រឹមតែលើកទឹកចិត្តដល់ក្រុមកីឡាករឲ្យមានចិត្តមោះមុត និងដើម្បីចៀសផុតពីអំពើអបាយមុខផ្សេងៗប៉ុណ្ណោះទេ ថែមទាំងជួយជំរុញដល់មហាជនអោយចៀសផុតពីគ្រឿងញៀនថែមទៀតផង។
2016-12-20
ជនសង្ស័យឈ្មោះ អ៊ុំ រស្មី ដែលបានវាយសម្លាប់ប្រពន្ធ និងកូនតូចរបស់ខ្លួនអាយុ ២ឆ្នាំ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ហើយនៅរសៀលថ្ងៃទី២០ ខែធ្នូ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
2016-12-20
ពលរដ្ឋស្រុកជ័យសែន ខេត្តព្រះវិហារ បារម្ភខ្លាចបាត់បង់ព្រៃឈើធ្ងន់ធ្ងរ នៅពេលដែលក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ អនុញ្ញាតឱ្យក្រុមហ៊ុនមួយប្រមូលផលព្រៃឈើពីក្នុងដីសម្បទានសង្គមកិច្ច។