ប័ណ្ណសារព័ត៌មាន
2016-03-28
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានធ្វើដំណើរទស្សនកិច្ចទៅដល់ខេត្តព្រះវិហារ ហើយបន្ទាប់ពីអ្នកស្រីបានចំណាយពេលពេញ ១ថ្ងៃ ដើម្បីស្វែងយល់ពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅខេត្តស្ទឹងត្រែង។
2016-03-28
វិនិយោគិនដំណាំកៅស៊ូនៅកម្ពុជា កំពុងអស់សង្ឃឹម ព្រមទាំងប្រកាសថាបានខាតបង់យ៉ាងខ្លាំង ដោយសារតែតម្លៃផលិតកម្មខ្ពស់ និងការធ្លាក់ចុះតម្លៃកៅស៊ូពិភពលោក ៣ឆ្នាំជាប់គ្នា។ ក្រុមវិនិយោគិន ក៏អះអាងថា ការធ្លាក់ថ្លៃជ័រកៅស៊ូ អ្នកដែលរងគ្រោះខ្លាំង គឺកសិករ និងកម្មករ ប្រសិនបើគ្មានការដោះស្រាយវិបត្តិនេះ។
2016-03-28
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កំពុងដោះស្រាយប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារជូនមន្ត្រីក្របខ័ណ្ឌថ្មីដែលបានប្រឡងជាប់ចូលបំពេញការងារចំនួន ១៦៧នាក់។
2016-03-28
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង គោរពសិទ្ធិជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងជនជាតិដើមភាគតិចដទៃទៀត ដែលរស់នៅក្នុងខេត្តនោះ។
2016-03-28
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តឧត្តរមានជ័យ កំពុងសង្ស័យលើអាជ្ញាធរខេត្តនេះ ព្រមទាំងប្រធានក្រុមប្រឹក្សាក្រុង-សង្កាត់ ថាអាចជាអ្នកបន្ទច់បង្អាក់ទៅលើដំណើរការសុំបញ្ចូលបេក្ខភាពសមាជិកក្រុមប្រឹក្សាខេត្តម្នាក់ និងសមាជិកក្រុមប្រឹក្សាសង្កាត់បន្សាយរាក់ ម្នាក់ មិនបានសម្រេចជាច្រើនខែមកហើយ។
2016-03-28
ក្រសួងមហាផ្ទៃ សម្រេចយល់ព្រមចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធគិតគូរដល់ជនពិការ និងបន្ទប់ទឹកសម្រាប់ជនពិការ។ ការសម្រេចនេះ តាមការស្នើសុំរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។
2016-03-27
ក្រុមយុវជនជាង ៣០នាក់ មកពីសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ដែលជាយុវជនស្ម័គ្រចិត្តនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា វ៉ាយ.អ.ឌី.ភី (YRDP) បានចុះកម្មសិក្សាពីផលប៉ះពាល់ធនធានធម្មជាតិក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពីការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅប្រទេសឡាវ។
2016-03-27
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា កម្មវិធីទូរទស្សន៍ព្រះអាទិត្យ ដែលគ្រោងផ្សាយនៅចុងឆ្នាំ២០១៥ ហើយអូសបន្លាយរហូតមកដល់ពេលនេះ គឺដោយសារតែអាជ្ញាធរធ្វើឲ្យរាំងស្ទះ។ គណបក្សនេះព្រមានថា នឹងធ្វើសន្និសីទកាសែត ប្រសិនបើការរាំងស្ទះជាហេតុផលនយោបាយ។
2016-03-27
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សន្យាថា នឹងបន្តតាមដានស្ថានភាពជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងសរសេររបាយការណ៍អំពីផលប៉ះពាល់នេះ។
2016-03-27
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល យល់ថា ពិធីបុណ្យចូលឆ្នាំខ្មែរគ្មានវត្តមាន លោក ហ៊ុន ម៉ាណែត ចូលរួម នឹងធ្វើឲ្យពលរដ្ឋខ្មែរនៅអាមេរិក សប្បាយរីករាយ ព្រោះមិនបានបង្ហាញពីការបែកបាក់រវាងខ្មែរ និងខ្មែរ។
2016-03-27
លោក ហ៊ុន ម៉ាណែត សម្រេចអញ្ជើញទៅចូលរួមពិធីចូលឆ្នាំប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក ប៉ុន្តែលោកមិនចូលរួមកម្មវិធីព្យុហយាត្រាតាមការគ្រោងទុករបស់ពលរដ្ឋខ្មែរនៅទីនោះទេ ដោយលោកលើកហេតុផលមិនចង់ឃើញមានការខ្វែងគំនិតគ្នារវាងខ្មែរ និងខ្មែរ។
2016-03-27
រដូវកាលនៃយុទ្ធនាការឃោសនាបោះឆ្នោត មិនទាន់នឹងមកដល់នៅឡើយផង ក៏ប៉ុន្តែអ្នកនយោបាយចាប់ផ្ដើមប្រើប្រាស់វេទិកានេះ រិះគន់គ្នាទៅវិញទៅមកជាបណ្ដើរៗទៅហើយ។ អតីតប្រធានគណបក្ស សម រង្ស៊ី រិះគន់ថា គណបក្សប្រជាជនកម្ពុជា អាចមានលទ្ធភាពគ្រប់គ្រងអាសនៈនៅអាណត្តិក្រោយនេះមិនដល់ ៣០កៅអីផង។
2016-03-27
យុវជនប្រមាណ ៦០នាក់ ក្នុងនោះក៏មានព្រះសង្ឃផង បានជួបជុំគ្នានៅព្រឹកថ្ងៃទី២៧ មីនា នៅភោជនីយដ្ឋានទន្លេបាសាក់ ក្រុងភ្នំពេញ ដើម្បីពិភាក្សាគ្នាអំពីសេចក្តីសម្រេចរបស់តុលាការលើករណីយុវជន គង់ រ៉ៃយ៉ា និងពិនិត្យមើលទិដ្ឋភាពច្បាប់ និងសិទ្ធិសេរីភាពនៅកម្ពុជា ពាក់ព័ន្ធនឹងការកាត់ទោសយុវជនរូបនេះ។
2016-03-27
ប្រជាពលរដ្ឋរងគ្រោះរឿងដីធ្លីនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ១០០នាក់តំណាងឲ្យ ១៩២គ្រួសារ នៅព្រឹកថ្ងៃទី២៧ មីនា នាំគ្នាធ្វើដំណើរទៅដាក់លិខិតសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាលនៅរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលដោះស្រាយករណីជម្លោះដីធ្លីជូនពួកគាត់ឲ្យបានឆាប់រហ័ស។
2016-03-27
តំណាងក្រុមហ៊ុននាំគ្រឿងចក្រកសិកម្មពីប្រទេសថៃ មកកម្ពុជា លើកឡើងថា បានលក់គ្រឿងចក្រដាច់ច្រើនក្នុងខេត្តកំពង់ឆ្នាំង នៅលំដាប់ថ្នាក់បន្ទាប់ពីខេត្តភាគឦសានរបស់កម្ពុជា ដូចជានៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាដើម។