ប័ណ្ណសារព័ត៌មាន
2016-01-28
អាណិតសត្វណាស់ ចិត្តមនុស្សផ្លាស់ប្ដូរ យកប្រាក់ជាធំ កាប់ព្រៃដុតឈើ ជីកគាស់ទាំងគុម្ព ស្រុកគេស្រុកខ្ញុំ គ្មានសល់មួយដើម។
2016-01-28
ក្រសួងព័ត៌មានលើកឡើងថា ក្រសួងនៅមានបញ្ហាស្មុគស្មាញ និងនៅមានចំណុចប្រទាំងប្រទើសទាក់ទិននឹងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រង់ចំណុចការបញ្ចេញព័ត៌មានសម្ងាត់។ ក្រសួងថា ចំណុចនេះ កំពុងធ្វើឲ្យមានការយល់ឃើញផ្សេងៗគ្នាពីសំណាក់ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ថាគួរបញ្ចេញព័ត៌មានសម្ងាត់ ឬមិនសម្ងាត់ត្រឹមកម្រិតណា។
2016-01-28
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមបើកយុទ្ធនាការពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ។
2016-01-28
ក្រសួងសាធារណការ និងដឹកជញ្ជូន យល់ព្រមធ្វើវេទិកាសាធារណៈមួយ ដើម្បីជជែកផ្តល់សំណងដល់ពលរដ្ឋដែលប៉ះពាល់ពីការសាងសង់ផ្លូវល្បឿនលឿននៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ។
2016-01-28
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញមោទនភាពក្នុងការដឹកនាំការអភិវឌ្ឍមូលដ្ឋាននេះ ដោយអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០១៥ កន្លងទៅ។
2016-01-28
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី២៨ ខែមករា ប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តបាត់ដំបង ឲ្យអាជ្ញាធរពន្លឿនដោះស្រាយឲ្យបានឆាប់រហ័សដើម្បីពួកគាត់យកដីទៅដាំដុះដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។
2016-01-27
គម្រោងអ៊ីនធឺណិតកាហ្វេ (Internet Café) គឺជាគម្រោងរបស់ក្លឹបអ្នកកាសែតកម្ពុជា ក្រោមជំនួយពីសហភាពអឺរ៉ុប ដែលបានចាប់ផ្ដើមដំណើរការចាប់ពីឆ្នាំ២០០៨។ គម្រោងនេះ ដើម្បីបង្កើនសមត្ថភាពដល់អ្នកសារព័ត៌មាននៅកម្ពុជា។
2016-01-27
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៧ ខែមករា បានបញ្ចប់សវនាការស្ដាប់សាក្សី ព្រំ សារ៉ាត់ ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកមួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យ។
2016-01-27
វេទិកាអ្នកស្ដាប់បន្ថែមពិភាក្សាស្ដីពី៖ «ទំនុកចិត្តលើការព្យាបាលជំងឺនៅកម្ពុជា» នៅយប់ថ្ងៃពុធ ទី២៧ ខែមករា។
2016-01-27
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ផ្ញើលិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យបំភ្លឺពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យឧកញ៉ា ទ្រី ភាព និងឧកញ៉ា លឹម ប៊ុនណ្ណា។
2016-01-27
អង្គការតម្លាភាពអន្តរជាតិ រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយកម្រិតខ្ពស់នៅឡើយនៅលើពិភពលោក។ ការលើកឡើងបែបនេះ ផ្អែកទៅលើរបាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៥ ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ មករា ដែលបង្ហាញថា កម្ពុជាស្ថិតក្នុងលេខរៀងទី១៥០ ក្នុងចំណោមប្រទេស ១៦៨។
2016-01-27
មន្ត្រីទទួលបន្ទុកដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញារបស់ក្រសួងការងារ សន្យាថា នឹងយកសំណើរបស់ក្រុមកម្មករទៅដោះស្រាយ បន្ទាប់ពីពិនិត្យសំណុំរឿងទាំងនេះរួច។
2016-01-27
សន្ទស្សន៍ប្រជាធិបតេយ្យនៃភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit) ដែលបានចេញផ្សាយនៅខែមករា បង្ហាញថា ប្រទេសកម្ពុជា កំពុងប្រឈមនឹងការធ្លាក់ទៅក្នុងរបបផ្ដាច់ការ។ សន្ទស្សន៍នេះរកឃើញថា ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ក្នុងឆ្នាំ២០១៥ ធ្លាក់ចុះ បើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំកន្លងទៅ។
2016-01-27
របាយការណ៍ប្រចាំឆ្នាំ២០១៦ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មានមូលដ្ឋាននៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក លើកឡើងថា ប្រទេសម្ចាស់ជំនួយរបស់កម្ពុជា បរាជ័យក្នុងការដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
2016-01-27
ចៅក្រមសាលាឧទ្ធរណ៍បើកសវនាការកាត់ក្ដីដោយកំបាំងមុខករណីបណ្ដឹងរបស់បុរសដែលភាគច្រើនជាកម្មករចំនួន ១៣នាក់ ដែលត្រូវចាប់ខ្លួននៅក្នុងការបង្ក្រាបកម្មករតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។