ប័ណ្ណសារព័ត៌មាន
2016-02-01
ឆៃថាវ ឬស្ពៃមើម ជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែមើមជាច្រើន ដែលកសិករកម្ពុជា និយមដាំ។ ឆៃថាវ ក៏ជាប្រភេទបន្លែមិនអាចខ្វះបានក្នុងម្ហូបអាហារប្រចាំថ្ងៃ ដោយសារឆៃថាវ គេអាចច្នៃជាម្ហូបដោយការចម្អិនក៏បាន និងហូបឆៅក៏បាន ដូចជា ជ្រក់ ឬធ្វើឆៃប៉ូវ ជាដើម។
2016-02-01
កម្មកររោងចក្រ ស្ដារឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និងក្រសួងការងារ នៅថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីពួកគេតវ៉ានៅមុខរោងចក្រជាច្រើនថ្ងៃមិនបានលទ្ធផល ហើយឈានដល់ផ្ទុះហិង្សានៅព្រឹកថ្ងៃច័ន្ទ ទី១ កុម្ភៈ។
2016-02-01
តុលាការខេត្តកំពង់ស្ពឺ ចេញដីកាកោះហៅមេដឹកនាំសម្ព័ន្ធសហជីពចលនាកម្មករចំនួន ៧នាក់ ឲ្យចូលខ្លួនបំភ្លឺ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើឲ្យខូចខាតដោយចេតនា មិនគោរពសេចក្ដីសម្រេចរបស់តុលាការ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
2016-02-01
សហគមន៍ប្រជាពលរដ្ឋនៅឃុំម្លូព្រៃ២ នៃស្រុកឆែប ជំរុញឲ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវពន្លឿនការដោះស្រាយទំនាស់ដីធ្លីរវាងពួកគេ ជាមួយនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន ឈ្មោះ រួយ ហ្វេង (Ruoy Feng) ឲ្យបានឆាប់រហ័ស។
2016-02-01
សាលាដំបូងខេត្តកំពត កោះហៅមនុស្ស ៩នាក់ ដែលក្នុងនោះរួមមានមន្ត្រីសិទ្ធិមនុស្ស តំណាងសហគមន៍ភ្នំត្នោត មេឃុំល្បើក និងក្រុមប្រឹក្សាស្រុកឈូក មកសាកសួររឿងពាក្យបណ្ដឹងរបស់ពួកគេប្ដឹងចោទបុគ្គល ២នាក់ ពីបទកាប់រានដីព្រៃសហគមន៍ភ្នំត្នោត នៅស្រុកឈូក ខេត្តកំពត ដោយខុសច្បាប់។
2016-02-01
មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែន បានច្រានចោលការចោទប្រកាន់របស់ប្រធានគណបក្សប្រឆាំង ដែលអះអាងថា កម្ពុជាបាត់បង់ព្រំដែនសមុទ្រជាង ៦ម៉ឺនគីឡូម៉ែត្រក្រឡា ទៅប្រទេសវៀតណាម និងថៃ។
2016-02-01
ពលរដ្ឋមានជម្លោះដីជាង ១០០នាក់ ឡើងតវ៉ានៅតុលាការខេត្តបាត់ដំបង ដើម្បីទាមទារឲ្យដោះលែងសកម្មជនម្នាក់ ជាតំណាងរបស់ពួកគេ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ មករា។
2016-02-01
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ចេញផ្សាយនៅចុងខែមករា នេះ ដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) បង្ហាញថា តំបន់អាស៊ាននៅតែប្រឈមនឹងបញ្ហាពុករលួយខ្លាំង។
2016-02-01
មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប បានជួយវះកាត់បេះដូង និងព្យាបាលជំងឺកុមារខ្មែរដោយឥតគិតថ្លៃប្រមាណពី ៥០០នាក់ទៅ ៦០០នាក់ក្នុងមួយថ្ងៃៗ។ មន្ទីរពេទ្យនេះ បានសាងសង់ដោយអ្នកថតរូបជនជាតិជប៉ុន ម្នាក់ ដោយសារលោកបានមើលឃើញពីភាពវេទនារបស់កុមារកម្ពុជា នៅខណៈលោកបានមកថតរូបប្រាសាទអង្គរវត្ត កាលពីជាង ២០ឆ្នាំមុន។
2016-02-01
អ្នកផលិតអំបិលនៃសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ព្រួយបារម្ភពីបញ្ហាតម្លៃថោកចំពោះទិន្នផលរបស់ខ្លួន ព្រមទាំងលើកឡើងពីបញ្ហាប្រឈមផ្សេងៗទៀតក្នុងដំណើរការផលិតអំបិល ដូចជាកង្វះខាតទុន និងកម្លាំងពលកម្មជាដើម។
2016-02-01
គ្រួសារក្រីក្ររបស់ស្ត្រីខ្មែរពីរនាក់ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសម៉ាឡេស៊ី ដោយសារចាញ់បោកក្រុមហ៊ុននាំទៅធ្វើការដោយខុសច្បាប់នោះ ស្នើសុំរដ្ឋាភិបាល ជួយអន្តរាគមន៍នាំស្ត្រីទាំងពីរនាក់នោះមកស្រុកខ្មែរវិញ។