ប័ណ្ណសារព័ត៌មាន
2016-02-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅ លោក សៅ សុខា ឲ្យប្រើគ្រាប់រ៉ុកកែតបាញ់កម្ទេចក្រុមឈ្មួញរកស៊ីព្រៃឈើដែលព្រហើន។ ប៉ុន្តែសង្គមស៊ីវិល មិនទាន់មានជំនឿលើប្រសាសន៍របស់ លោក ហ៊ុន សែន ទេ ដោយលើកឡើងថា លោក ហ៊ុន សែន បរាជ័យក្នុងការការពារព្រៃឈើ ហើយនេះក៏មិនមែនជាលើកទីមួយដែរនៃការសន្យាចាត់វិធានការការពារព្រៃឈើ។
2016-02-25
មន្ត្រីកងទ័ពជើងទឹកមួយរូបសុំមិនបញ្ចេញអត្តសញ្ញាណ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែកុម្ភៈ ថា គម្រោងហ្វឹកហ្វឺនរួមគ្នារវាងកងនាវាកងទ័ពប្រជាជនចិន និងកងទ័ពជើងទឹកកម្ពុជា ត្រូវបានលើកពេលទៅធ្វើនៅព្រឹកថ្ងៃទី២៦ វិញ។
2016-02-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្ត្រីនៃក្រសួងនានា កែទម្រង់ស្ថាប័ន និងផ្ទេរមុខងារស្ថាប័ន ដើម្បីសម្រួលការងារគ្រប់គ្រង និងដោះស្រាយបញ្ហាស្ទួនដែនសមត្ថកិច្ចគ្នា។ លោករិះគន់រដ្ឋមន្ត្រីខ្លះដែលស្រវាយកការងារ និងអំណាចមកឱបទុកមិនធ្វើការ។
2016-02-25
របាយការណ៍របស់រដ្ឋាភិបាលសន្និដ្ឋានថា អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើជួញដូរផ្លូវភេទលើស្ត្រី និងកុមារនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៥ ថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
2016-02-25
អ្នកមានជម្លោះដីធ្លីនៅភ្នំពេញ ប្រមាណជិត ១០០នាក់ តវ៉ានៅមុខសាលារាជធានីភ្នំពេញ ជាថ្មីទៀត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីទាមទារឲ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃរបស់ពួកគាត់។
2016-02-25
ពលរដ្ឋខ្លះមានការអាក់អន់ចិត្តថា រយៈពេលជាង ២០ឆ្នាំមកហើយ ខេត្តឧត្តរមានជ័យ គឺមានអ្នកតំណាងរាស្ត្រ ១រូប ក៏ប៉ុន្តែគេមិនដែលស្គាល់ និងមិនដែលឃើញមុខអ្នកតំណាងរាស្ត្រនោះទេ ចុះបើពួកគេចង់ជួបម្ដងៗ តើត្រូវទៅរកនៅទីណា និងទាក់ទងតាមរបៀបណា?
2016-02-25
ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យគណបក្សយុវជនកម្ពុជា បានចូលជួបសកម្មជនគណបក្សប្រឆាំងនៅក្នុងពន្ធនាគារព្រៃសទេ។ ការច្រានចោលដោយពុំមានមូលហេតុនេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញលិខិតអនុញ្ញាតម្ដងរួចមកហើយ គឺមួយថ្ងៃមុននៃការបដិសេធនេះ។
2016-02-25
តំណាងសហគមន៍ជនជាតិដើមភាគតិចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពាវនាវឲ្យតុលាការខេត្ត ស៊ើបអង្កេតករណីលក់ដីព្រៃ និងបឹងសហគមន៍។ ការអំពាវនាវនេះ បន្ទាប់ពីតំណាងសហគមន៍ ប្ដឹងប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារសហគមន៍ ពីបទលក់ដីព្រៃដីចម្ការ និងបឹងធម្មជាតិ ដែលសហគមន៍អាស្រ័យផល។
2016-02-25
មន្ត្រីជំនាញសុខភាពក្នុងខេត្តកណ្ដាល បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍ក្នុងភូមិពាម គឺកើតចេញពីការសប្បាយភ្លេចខ្លួនរបស់ប្ដី ឬប្រពន្ធ ហើយឆ្លងមេរោគអេដស៍ពីគ្នាទៅវិញទៅមក។
2016-02-25
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) ព្រួយបារម្ភថា ការហូរចូលនូវផលិតផលកសិកម្ម និងចំណីអាហារពីប្រទេសផ្សេងៗ ជាការគំរាមកំហែងថ្មីសម្រាប់វិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា។
2016-02-25
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ៨០នាក់ នៅព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ លើកគ្នាទៅការពារតំណាងរបស់ពួកគាត់ចំនួន ៣នាក់ នៅមុខសាលាដំបូងខេត្តបាត់ដំបង ដែលបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការ។
2016-02-25
ថ្មីៗនេះ មេធាវីរបស់អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ទាមទារតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ឲ្យដោះលែងកូនក្តីរបស់ខ្លួន។ មេធាវីរបស់ លោក ខៀវ សំផន អះអាងថា កូនក្តីរបស់លោកជាមនុស្សគ្មានកំហុស ដោយសារគ្មានអំណាច និងមិនបានដឹងអំពីឧក្រិដ្ឋកម្មដែលកើតមាននៅក្នុងរបបខ្មែរក្រហម។
2016-02-24
ពលរដ្ឋរស់នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីរនាក់ បានស្លាប់ភ្លាមៗ ក្រោយពេលចុះស្តាអណ្តូងទឹក កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ។ បុរសទាំងពីរនាក់នោះ ម្នាក់ ឈ្មោះ សុខ ឆន អាយុ ជាង ៥០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សាន គឹមសេង អាយុជាង ២០ឆ្នាំ។
2016-02-24
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៤ ខែកុម្ភៈ បញ្ចប់សវនាការដែលអនុញ្ញាតឱ្យភាគីមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ដាក់ឯកសារគន្លឹះធ្វើជាភស្តុតាងនៅក្នុងសំណុំរឿង ០០២ វគ្គ ២។
2016-02-24
ក្រសួងសុខាភិបាល ប្រកាសលទ្ធផលអង្កេតជាផ្លូវការនៃការផ្ទុះជំងឺអេដស៍ នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។