ប័ណ្ណសារព័ត៌មាន
2016-02-24
ព្រៃឈើទំហំជិត ២.០០០ហិកតារ ក្នុងសហគមន៍ជាំពេន នៅឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ជាប់គ្នានឹងដែនជម្រកសត្វព្រៃបឹងពែរ កំពុងទទួលរងការកាប់យកទៅជួញដូរខុសច្បាប់យ៉ាងអនាធិបតេយ្យ ដោយអាជ្ញាធរពាក់ព័ន្ធហាក់មិនសូវយកចិត្តទុកដាក់បង្ក្រាបទេ។
2016-02-24
ក្រុមយុវជនប្រមាណ ៣០នាក់មកពី ២៥ឃុំក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ចូលរួមស្វែងយល់អំពីរបៀបបោះឆ្នោតឲ្យមានភាពយុត្តិធម៌ និងត្រឹមត្រូវ ដែលរៀបចំដោយមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព។
2016-02-24
ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួនពីរនៅខេត្តមណ្ឌលគិរី កំពុងប្រឈមមុខតាមផ្លូវតុលាការ ពាក់ព័ន្ធពាក្យបណ្ដឹងរបស់គណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិ បន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់។ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើខេត្តមណ្ឌលគិរី សាទរចំពោះវិធានការផ្លូវច្បាប់នេះ។
2016-02-24
ពលរដ្ឋនៅខេត្តស្វាយរៀង ចោទអាជ្ញាធរវៀតណាម ថានៅតែបន្តសាងសង់ផ្លូវទន្ទ្រានចូលដីខ្មែរនៅតាមក្រវាត់ព្រំដែនស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលផ្ទុយនឹងកិច្ចព្រមព្រៀងព្រំដែននៃភាគីទាំងពីរ (កម្ពុជា-វៀតណាម) ដែលឲ្យផ្អាកសកម្មភាពឈូសឆាយធ្វើហេដ្ឋារចនាសម្ព័ន្ធនានាតាមព្រំដែន មុនមានដំណោះស្រាយ។
2016-02-24
សមិទ្ធផលមួយចំនួននៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ក្រោមអធិបតីរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ព្រមទាំងអភិបាលខេត្តកំពង់ធំ និងគណៈប្រតិភូជាច្រើននាក់ផ្សេងទៀត។
2016-02-24
ក្រុមអ្នកតាមដាននយោបាយនៃអង្គការមិនមែនរដ្ឋាភិបាល បានរិះគន់ចំពោះរបៀបទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម។ ការរិះគន់របស់អង្គការសង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងចំពេលគណៈប្រតិភូវៀតណាម បានធ្វើរបាយការណ៍ជូនប្រធានរដ្ឋសភា អំពីមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម និងទិសដៅសម្រាប់អភិវឌ្ឍបន្តរបស់បក្សកុម្មុយនិស្តវៀតណាម។
2016-02-24
ប្រជាពលរដ្ឋរស់នៅលើអគារប៊ូឌីង នៅតែអះអាងមិនព្រមចាកចេញពីអគារ ប្រសិនបើទីតាំងថ្មីដែលផ្ដល់ឲ្យនោះ មិនអាចប្រកបរបរចិញ្ចឹមជីវិត និងឆ្ងាយពីកន្លែងធ្វើការ ឬសាលារៀន។ ប៉ុន្តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថាមិនបានដឹងពីគម្រោងផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋនៅឡើយទេ។
2016-02-24
ក្នុងជំនួបជាមួយគណៈប្រតិភូនៃកងនាវាកងទ័ពប្រជាជនចិន នារាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ នេះ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា ឧត្ដមនាវីឯក ទៀ វិញ រំពឹងថា នៅពេលខាងមុខ ក្រសួងការពារជាតិចិន នឹងអាចជួយផ្ដល់កម្ពុជា នូវនាវាចម្បាំងពីរគ្រឿង ដើម្បីការពារដែនសមុទ្រខ្មែរ។
2016-02-24
សាលាដំបូងរាជធានីភ្នំពេញ សន្យាថា នឹងលើកយកសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងលើគ្រួសារក្រីក្រមួយនៅខណ្ឌឫស្សីកែវ ជិតមួយឆ្នាំមកហើយនោះ មកជំនុំជម្រះនៅចុងខែមីនា ខាងមុខ។
2016-02-24
កម្មករ និងអតីតកម្មករនៃរោងចក្រសេរី (CERIE) មកពីខេត្តកំពង់ស្ពឺ ជិត ៤០នាក់ នាំគ្នាតវ៉ានៅមុខក្រសួងការងារ ជាលើកទី១១ ដើម្បីសុំអន្តរាគមន៍ពីក្រសួងការងារ ឲ្យដោះលែងតំណាងសហជីពដែលកំពុងជាប់ឃុំខ្លួន។
2016-02-24
ហេតុតែខ្លួនក្រត្រដរដេកនៅ គំនរអាស្រូវសំរាមអាសោច ស្រមោចវារខាំរមាស់សង្កើច រស់បែបស្ដួចខើចញាតិសើចមិនខ្វល់។
2016-02-24
មេធាវីរបស់អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ទាមទារតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ឲ្យដោះលែងកូនក្តីរបស់ខ្លួននៅក្នុងសវនាការចុងក្រោយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។
2016-02-23
អ្នកជំងឺដែលឆ្លងមេរោគផ្ដាសាយប្រភេទថ្មី A (H1N1) ឈ្មោះ ឃុន ណូ ទទួលមរណភាពហើយ នៅវេលាព្រឹកថ្ងៃទី២៤ កុម្ភៈ។ មរណភាពរបស់លោក ឃុន ណូ គឺបន្ទាប់ពីបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី រយៈពេលមួយសប្ដាហ៍។
2016-02-23
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៣ ខែកុម្ភៈ ធ្វើសវនាការស្ដាប់ភាគីសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី លើកយកឯកសារគន្លឹះមកធ្វើជាភស្តុតាងដើម្បីជំនុំជម្រះនៅក្នុងសំណុំរឿង ០០២ វគ្គ ២។
2016-02-23
រដ្ឋាភិបាលនឹងប្រកាសលទ្ធផលបឋមនៃការរកឃើញចំនួនអ្នកផ្ទុកមេរោគអេដស៍នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល នៅថ្ងៃពុធ ទី២៤ កុម្ភៈ នេះ។