ប័ណ្ណសារព័ត៌មាន
2016-02-23
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) រកឃើញថា ក្នុងឆ្នាំទី២ រដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៥ បានសម្រេចការអនុវត្តគោលនយោបាយចំនួន ៦ចំណុច ហើយ ៧ចំណុចទៀត សម្រេចបានខ្លះ ក្នុងចំណោមគោលនយោបាយទាំង ៣៣ចំណុច។
2016-02-23
ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលដំណើរការនៃការបោះឆ្នោត ហៅច្បាប់បោះឆ្នោតថ្មី ថាជាច្បាប់ដែលមានចរិតកាចសាហាវ និងចាប់បង្ខំមនុស្សឲ្យអនុវត្តទាំងកំរោល។ អង្គការសង្គមស៊ីវិលចាត់ទុកថា ច្បាប់បោះឆ្នោតថ្មីនេះពិបាកទទួលយក គឺបានរឹតត្បិតចាប់តាំងពីអ្នកចូលរួមបោះឆ្នោត រហូតដល់កម្រិតផ្លូវដើររបស់គណបក្សនយោបាយថែមទៀតផង។
2016-02-23
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរិះគន់ការវាយតម្លៃអ្នកជំងឺម្នាក់ ដែលជាមន្ត្រីរបស់លោកពីគ្រូពេទ្យម្នាក់បម្រើការនៅមន្ទីរពេទ្យលោកសង្ឃ នៅលើហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២៣ កុម្ភៈ ថាប្រាប់ពីលទ្ធផលជំងឺខុសពីគ្រូពេទ្យនៅប្រទេសវៀតណាម។
2016-02-23
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ពិភាក្សាអំពី «របាយការណ៍បោះបង្គោលព្រំដែនរបស់ក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា»។
2016-02-23
ប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មួយគ្រួសារ កំពុងមានក្តីបារម្ភខ្លាចដីស្រែចម្ការរបស់ពួកគាត់ ត្រូវទទួលរងការបាក់ស្រុត។ ក្តីបារម្ភនេះ កើតឡើងក្រោយពេលកូនប្រសារបស់មេឃុំ ដាក់គ្រឿងចក្រធ្វើសកម្មភាពបូមខ្សាច់ចេញពីស្ទឹងមួយជាប់ដីរបស់ពលរដ្ឋ បណ្ដាលឲ្យដីចម្ការកន្លែងខ្លះបាក់ប្រេះជាបណ្ដើរៗ។
2016-02-23
មន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋានខេត្តប៉ៃលិន អះអាងថា លទ្ធផលកោសលវិច័យរួមគ្នារវាងសមត្ថកិច្ចជំនាញខ្មែរ និងថៃ បង្ហាញថា សាកសពបុរសម្នាក់ដែលត្រូវគេសម្លាប់កប់ក្នុងដីនៅជាយដែនខេត្តប៉ៃលិន គឺជាសពថៅកែកាស៊ីណូជនជាតិថៃ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។
2016-02-23
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ស្នើទៅរដ្ឋាភិបាល ប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយប្រទេសថៃ ដោយលើកឡើងថា ភាគីថៃ តែងនិយាយផ្សេង ធ្វើផ្សេង។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល ច្រានចោលការលើកឡើងបែបនេះ ដោយអះអាងថា ទំនាក់ទំនងរវាងកម្ពុជា កាន់តែមានដំណើរការល្អ។
2016-02-23
ពលរដ្ឋរស់នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខែត្រក្រចេះ ៥៤៥គ្រួសារ បានផ្ដិតមេដៃប្ដឹងឧកញ៉ា ២រូប និងអ្នកមានអំណាចមួយចំនួនពីបទកាប់រានដីព្រៃសាធារណៈរបស់រដ្ឋទៅសាលាដំបូងខែត្រក្រចេះ។
2016-02-23
ប្រជាពលរដ្ឋជាង ៣០០គ្រួសារមកពីសហគមន៍ភូមិព្រែកតាគង់១ និងភូមិខ្វារ បានសម្រេចចិត្តនាំគ្នាដើរចេញពីកិច្ចពិភាក្សាមួយរវាងភាគីក្រុមហ៊ុន អាយ.អិន.ជី (ING Holding) និងអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ។
2016-02-23
គណៈកម្មាធិការព្រំដែនខ្មែរប្រចាំប្រទេសបារាំង ហៅការសិក្សាពីការបោះបង្គោលព្រំដែនរបស់ក្រុមស្រាវជ្រាវអំពីបង្គោលព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា ថាមិនមានលក្ខណៈវិទ្យាសាស្ត្រទេ។
2016-02-23
បច្ចុប្បន្នដីរាប់ពាន់ហិកតាររបស់សហគមន៍ព្រៃឈើអណ្ដូងបេង ដុងបរ ក្នុងស្រុកបន្ទាយអំពិល និងព្រៃសហគមន៍រំដួលវាសនា នៅសង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសហគមន៍ព្រៃឈើឲ្យដឹងថា បានបាត់បង់អស់ដោយសារតែទាហានចូលទៅកាន់កាប់ធ្វើមូលដ្ឋានយោធា និងប្រជាពលរដ្ឋខ្លះចូលទៅរុករានសង់ទីលំនៅខុសច្បាប់។
2016-02-23
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា តាមបណ្ដាញសង្គមហ្វេសប៊ុក (Faccbook) ឲ្យជាប់ទោស ១៨ខែ តែត្រូវអនុវត្តទោសចំនួន ៦ខែ និងពិន័យប្រាក់ ១លានរៀល។
2016-02-23
កម្លាំងសមត្ថកិច្ចចម្រុះ និងតំណាងសហគមន៍នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រមូលឈើប្រភេទធ្នង់ និងរាជផ្កុលជាង ៨០ដើម យកទៅរក្សាទុកនៅទីស្នាក់ការអភិរក្សដែនជម្រកសត្វព្រៃចម្ការម៉ុច នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ។
2016-02-23
ក្រុមសហជីពកម្មករក្នុងវិស័យកាត់ដេរ និងសំណង់ អតីតអ្នកបើកបរឲ្យក្រុមហ៊ុនដឹកជញ្ជូនកាពីតូល (CAPITOL) និងក្រុមគ្រួសារអ្នកជាប់ឃុំ ដែលមានចំនួនសរុបប្រមាណ ៣០០នាក់ នាំគ្នាតវ៉ានៅខាងមុខពន្ធនាគារព្រៃស និងនៅខាងមុខតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ។
2016-02-23
ជីវិតជីវា ជីវិតអ្នកណា ជីវាអ្នកហ្នឹង ជីវិតមានបាន ក៏ព្រោះខំប្រឹង ដោយមិនទន្ទឹង រង់ចាំវាសនា។