ប័ណ្ណសារព័ត៌មាន
2016-01-29
គូរស្វាមីភរិយាវ័យចំណាស់ចំនួន ៧គូ បានរៀបអាពាហ៍ពិពាហ៍រួមគ្នាម្ដងទៀតនៅថ្ងៃទី២៩ ខែមករា បន្ទាប់ពីពួកគាត់ចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈពេលជាង ៤០ឆ្នាំ ដែលកាលណោះរៀបចំដោយក្រុមអង្គការចាត់តាំង ឬក្រុមខ្មែរក្រហម។
2016-01-29
ប្រជាសហគមន៍ ២៤៤គ្រួសារ នៅសហគមន៍គៀនឃ្លាំង ស្នើអាជ្ញាធរផ្ដល់ដំណោះស្រាយសមរម្យលើគម្រោងអភិវឌ្ឍន៍តាមបណ្ដោយផ្លូវជាតិលេខ៦អា។ តំណាងប្រជាសហគមន៍លើកឡើងថា សំណងដែលអាជ្ញាធរគ្រោងនឹងផ្ដល់ឲ្យមិនសមស្របតាមតម្លៃទីផ្សារនោះទេ។
2016-01-29
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ និយាយថា ក្រសួងយុត្តិធម៌ ចង់ឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឱ្យចៅក្រម ក្រឡាបញ្ជី និងព្រះរាជអាជ្ញា និងមន្ត្រីបម្រើការងារផ្នែកយុត្តិធម៌ដទៃផ្សេងទៀតដើម្បីអាចកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ។
2016-01-29
សង្គមស៊ីវិលដែលធ្វើការងារការពារធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលនៅមិនទាន់មានឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅឡើយ។ ពួកគេថា សកម្មភាពដាក់កម្លាំង និងត្រួតពិនិត្យកន្លែងស្តុកឈើ អាចធ្វើគ្រាន់តែល្អមើលប៉ុណ្ណោះ។
2016-01-29
ក្រុមគ្រួសារអ្នកស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់អធិការស្រុកស្វាយអន្ទរ ក្នុងព្រឹត្តិការណ៍ចុះបង្ក្រាបល្បែងជល់មាន់ កំពុងដង្ហោយរកយុត្តិធម៌ ខណៈស្ថានភាពគ្រួសារកាន់តែដុនដាប។ ទាក់ទិនបញ្ហានេះ តុលាការខេត្តព្រៃវែង សន្យាថា នឹងពន្លឿននីតិវិធី។
2016-01-28
ផលិតករអំបិលនៃសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ចាប់ផ្ដើមប្រមូលផលអំបិលរបស់ខ្លួនហើយ។ ការប្រមូលផលនេះ ធ្វើឡើងចាប់ពីខែមករា រហូតដល់ខែមិថុនា ជារៀងរាល់ឆ្នាំ។
2016-01-28
សហភាពការងារកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី២៨ ខែមករា បង្ហាញពីបញ្ហាប្រឈមរបស់សហជីព និងកម្មករទាក់ទងអំពើហិង្សា បញ្ហាផ្លូវច្បាប់ និងគ្រោះថ្នាក់ការងារ។
2016-01-28
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៨ មករា សួរដេញដោលសាក្សីថ្មីមួយរូបអំពីការដឹកជនជាតិវៀតណាម នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលពីក្នុងឆ្នាំ១៩៧៥។ សាក្សីរូបនោះគឺជាប្អូនថ្លៃតា ម៉ុក ប្រធានភូមិភាគនិរតី នៃរបបកម្ពុជាប្រជាធិបតេយ្យ។
2016-01-28
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ ហ្វ្រីដឹម ហៅស៍ (Freedom House) ចំណាត់ថ្នាក់កម្ពុជា ថាជាប្រទេសមិនមានសេរីភាព។ ចំណាត់ថ្នាក់នេះ បង្ហាញថា សេរីភាពនៅកម្ពុជា មិនមានភាពប្រសើរឡើយ បើធៀបទៅនឹងចំណាត់ថ្នាក់ដែល ហ្វ្រីដឹម ហៅស៍ ផ្តល់ឲ្យកម្ពុជា កាលពីឆ្នាំ២០១៥។
2016-01-28
មន្ត្រីជំនាញស្ថាប័នកាំកុងត្រូលសាខាខេត្តព្រះសីហនុ បើកយុទ្ធនាការចុះពិសោធមុខទំនិញស្ករត្នោត ដែលអាជីវករបោះដុំ និងលក់រាយនៅផ្សារមួយចំនួនក្នុងមូលដ្ឋាននេះ ដើម្បីរកសារធាតុគីមីម្យ៉ាងដែលគេដាក់ចូលទៅក្នុងស្ករត្នោត នាំឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។
2016-01-28
ក្រុមសភានិយាយភាសាបារាំង ដែលមកពីប្រទេសចំនួន១៥ ក្នុងទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី កំពុងព្រួយបារម្ភចំពោះភាពអសន្តិសុខនៅជុំវិញពិភពលោក ដែលបង្កឡើងដោយអំពើភេរវកម្មជាបន្តបន្ទាប់។
2016-01-28
កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានដុតកម្ទេចស្ករត្នោតជាង ៤តោន បន្ទាប់ពីរកឃើញថា ស្ករត្នោតទាំងនោះមានលាយសារធាតុគីមីឈ្មោះ សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium hydrosulfite) ប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
2016-01-28
គំនរឈើជាច្រើនដែលជាប់ទាក់ទិនទៅនឹងបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ត្រូវគេដុតបំផ្លាញបន្តបន្ទាប់គ្នា អំឡុងពេលក្រុមសមត្ថកិច្ចបង្ក្រាបបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើប្រមាណ ១សប្ដាហ៍កន្លងទៅនេះ។
2016-01-28
ប្រជាពលរដ្ឋមួយចំនួននៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រិះគន់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកដីលក់ ថាបើកបរដឹកធ្ងន់ ធ្វើឲ្យខូចផ្លូវ និងបើកលឿន បង្កការលំបាកដល់ការធ្វើដំណើររបស់អ្នកស្រុក ជាពិសេស ក្មេងៗទៅសាលារៀន ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
2016-01-28
ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ នៅប្រទេសចិន បានអន្តរាគមន៍ជួយស្ត្រីខ្មែររងគ្រោះចំនួន ២នាក់ ដែលត្រូវប្ដីធ្វើបាប ឲ្យវិលត្រឡប់មកដល់កម្ពុជា វិញកាលពីថ្ងៃទី២៧ ខែមករា។