ប័ណ្ណសារព័ត៌មាន
2016-11-27
មន្ត្រីសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ផ្សព្វផ្សាយព័ត៌មានអំពីជំងឺហ្ស៊ីកា (ZIKA) ដល់អ្នកកាសែតជាង ២០នាក់ នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា។ ការផ្សព្វផ្សាយនេះ ដើម្បីបន្តទៅពលរដ្ឋ គឺនៅក្រោយពេលដែលបណ្ដាញព័ត៌មាននៅកម្ពុជា បានចេញផ្សាយករណីជំងឺហ្ស៊ីកាមួយករណីថ្មីកាលពីសប្ដាហ៍មុន ហើយបន្ទាប់មក ក្រសួងសុខាភិបាល កែតម្រូវថាមិនមានករណីនេះទៅវិញ។
2016-11-27
ប្រជាពលរដ្ឋមិនចង់ឲ្យអាជ្ញាធរខេត្តកណ្ដាល ថ្លែងសារនយោបាយនោះទេចំពោះករណីចំណាយលុយកឋិនសម្រាប់កសាងវត្តប៉ាក់ណាម ព្រោះលុយកឋិននោះបានមកពីកឋិនសាមគ្គីរបស់ប្រជាពលរដ្ឋ។
2016-11-27
យុវជន បណ្ដាញការពារព្រៃឈើនៅតំបន់ព្រៃឡង់ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលលើកឡើងថា ព្រៃឈើ គឺមានសារសំខាន់ដើម្បីជួយទប់ស្កាត់ទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន។
2016-11-27
សពអ្នកស្រី មាសកេត សមភ័ត្រ ភរិយារបស់ឥស្សរជននយោបាយកម្ពុជា ក្នុងទសវត្សឆ្នាំ១៩៥០ និង ៦០ ត្រូវបានបូជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវត្តស្វាយពពែ រាជធានីភ្នំពេញ។ សាច់ញាតិ សែរាជវង្ស មន្ត្រី សកម្មជនបក្សប្រឆាំង បានចូលរួមពិធីបូជាសព ក៏ប៉ុន្តែអវត្តមានលោក សម រង្ស៊ី ជាកូនប្រសាដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង។
2016-11-27
មន្ត្រីសម្របសម្រួលការបោះជំរំយុវជនអង្គរ អះអាងនៅថ្ងៃចុងក្រោយនៃកម្មវិធីថា ការបោះជំរំលើកទី៨ នេះទទួលបានជោគជ័យស្ទើរតែទាំងស្រុង។ តើមានសកម្មភាពអ្វីខ្លះនៅក្នុងការបោះជំរំនេះ? ហើយអ្នកចូលរួមដែលភាគច្រើនជាយុវជន មានការតាំងចិត្តបែបណាក្រោយការចូលរួមការបោះជំរំយុវជនអង្គរលើកទី៨ នេះ?
2016-11-27
យុវជនជាង ២០០នាក់មកពីជាង ១០រាជធានី-ខេត្ត ចូលរួមបោះជំរំយុវជនអង្គរលើកទី៨។ ការបោះជំរំលើកនេះ ផ្ដោតសំខាន់លើប្រធានបទ «ការគ្រប់គ្រងធនធានធម្មជាតិ និងការការពារបរិស្ថាន» ធ្វើនៅខេត្តកោះកុង ចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
2016-11-27
ថ្មភ្នំបាក់សង្កត់ពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងខូចអេស្កាវាទ័រមួយគ្រឿង និងឡានដឹកដីមួយគ្រឿង នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា។
2016-11-26
ពលរដ្ឋរស់នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រិះគន់មន្ត្រីរដ្ឋបាលជំនាញជលផល និងអាជ្ញាធរមូលដ្ឋាន ថាមិនបានចុះបង្ក្រាបបទល្មើសនេសាទដែលនាំឲ្យហិនហោចធនធានមច្ឆជាតិ និងរំខានដល់ការបង្កបង្កើនផលកសិកម្មតាមមាត់ទន្លេ។
2016-11-26
ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមពលរដ្ឋ ១៣៧គ្រួសារ បានជួបជុំគ្នានៅចំណុចដីទំនាស់ សម្ដែងក្ដីព្រួយបារម្ភចំពោះតុលាការខេត្តតាកែវ ដែលថាគ្រោងនឹងប្រកាសដីការក្សាការពារនៅថ្ងៃទី១ ខែធ្នូ ខាងមុខ ឲ្យទុកដីលំនៅឋាន និងដីដំណាំរបស់ពួកគាត់តាមសំណើក្រុមហ៊ុន។
2016-11-26
ប្រធានរដ្ឋសភាកម្ពុជា និងឡាវ ពិភាក្សាគ្នាក្នុងការជំរុញអោយរដ្ឋាភិបាលពង្រឹងកិច្ចសហការតាមព្រំដែន និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំង២។
2016-11-26
អ្នកវិភាគនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស លើកឡើងថា រដ្ឋាភិបាលនឹងរងការរិះគន់ថា គ្មានឆន្ទៈគោរពសិទ្ធិមនុស្សឡើយ ប្រសិនបើរដ្ឋាភិបាលសម្រេចបិទទ្វារការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
2016-11-26
ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការកែប្រែខ្នាតផែនទីបោន (Bonne) ១/១០០.០០០ (មួយលើមួយរយពាន់) មកជាខ្នាតផែនទី យូ.ធី.អឹម (UTM) ១/៥០.០០០ (មួយលើហាសិបពាន់) វិញ គឺដើម្បីងាយស្រួលក្នុងការកំណត់ទីតាំងបោះបង្គោលព្រំដែន។
2016-11-26
គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បញ្ជាក់ជំហរថា នៅមុនការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិខាងមុខនេះ គេនឹងបោះពុម្ពរូបថតលោកបណ្ឌិត កែម ឡី ភ្ជាប់សារជាមួយផង ដើម្បីចែកចាយជាសាធារណៈ។
2016-11-26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញស្ថាប័នពាក់ព័ន្ធឲ្យផ្ដល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។ ការលើកឡើងរបស់លោក ហ៊ុន សែន នៅមុនការប្រារព្ធទិវាជនពិការអន្តរជាតិ នៅថ្ងៃទី៣ ខែធ្នូ ខាងមុខ។
2016-11-26
សាលាដំបូងរាជធានីភ្នំពេញ កោះហៅព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជាលើកទី២ អោយចូលទៅបំភ្លឺក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដែលប្ដឹងដោយប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។